បន្សាបជាតិពុលព្រលឹងគំរូ
វាជារឿងងាយដែលនាំឱ្យយើងជាប់អន្ទាក់ក្នុងសារធាតុពិសពុលក្នុងវប្បធម៌សង្គម ដោយសារតែយើងងាយស្រួលក្នុងការរកហេតុផលរបស់វានៅក្នុងខួរក្បាលរបស់យើង។ មនុស្សយើងភាគច្រើនប្រហែលជាមានគំនិតយ៉ាងដូច្នេះហើយថា៖ អ្វីដែលគ្រោះថ្នាក់សម្រាប់អ្នក ប្រហែលជាមិនសូវគ្រោះថ្នាក់ប៉ុន្មានទេ សម្រាប់រូបខ្ញុំ។ ព្រះបន្ទូលនៃព្រះមានបន្ទូលពីអ្វីផ្សេងពីនេះ។ លោក ប៉ុល ប្រាប់យើង នៅក្នុង ១ កូរិនថូស ៦ ថា ដោយព្រោះតែអ្នកអាចធ្វើទៅបាន នោះមិនមែនមានន័យថា អ្នកគួរតែធ្វើវានោះទេ។
តើមានស្តង់ដារអ្វីខ្លះ ដែលអ្នកកំពុងតែប្រើប្រាស់ ដើម្បីច្រោះចេញនូវរាល់សារធាតុពិសពុលក្នុងវប្បធម៌សង្គម ដែលមាននៅក្នុងជីវិតរបស់អ្នក? តើអ្នកគិតថាស្តង់ដាររបស់អ្នកអាចប្រៀបទៅនឹងស្តង់ដាររបស់ព្រះបានយ៉ាងដូចម្ដេចដែរ?
តើមានស្តង់ដារអ្វីខ្លះ ដែលអ្នកកំពុងតែប្រើប្រាស់ ដើម្បីច្រោះចេញនូវរាល់សារធាតុពិសពុលក្នុងវប្បធម៌សង្គម ដែលមាននៅក្នុងជីវិតរបស់អ្នក? តើអ្នកគិតថាស្តង់ដាររបស់អ្នកអាចប្រៀបទៅនឹងស្តង់ដាររបស់ព្រះបានយ៉ាងដូចម្ដេចដែរ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church