បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 16 ក្នុងចំណោម 35 ថ្ងៃ

មានភាពភ័យខ្លាចចំនួន ៤ ប្រភេទ៖ ភាពភ័យខ្លាចចំពោះការបាត់បង់ ភាពភ័យខ្លាចចំពោះរឿងបរាជ័យ ភាពភ័យខ្លាចចំពោះការបដិសេធ និងភាពភ័យខ្លាចចំពោះអ្វីដែលយើងមិនដឹងទុកជាមុន។ យើងអាចនិយាយបានថា អ្នកកំពុងតែប្រឈមនឹងវិបត្តិណាមួយ ឬច្រើននៅក្នុងភាពភ័យខ្លាចទាំងប៉ុន្មាននេះ។ ភាពភ័យខ្លាចនេះ អាចនាំឱ្យអ្នកទៅជាស្លន់ ទៅជាខ្វិន ហើយបង្វែរអ្នកចេញពីអ្វីដែលល្អបំផុត ដែលព្រះបានរៀបចំទុកឱ្យអ្នក។ ចូរចាំពីអ្វី ដែលព្រះមានបន្ទូលនៅក្នុង ២ ធីម៉ូថេ ១ ថា ព្រះជាម្ចាស់មិនបានប្រទាននូវវិញ្ញាណនៃភាពភ័យខ្លាចដល់យើងឡើយ តែគឺជាវិញ្ញាណនៃអំណាចចេស្ដា ក្ដីស្រឡាញ់ និងការចេះលត់ដំខ្លួននោះវិញ។

តើមាននូវភាពភ័យខ្លាចណាខ្លះ ដែលអ្នកកំពុងតែប្រឈមនឹងវាជាងគេ នាសព្វថ្ងៃនេះ?

អត្ថបទគម្ពីរ

ថ្ងៃ 15ថ្ងៃ 17

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church