បន្សាបជាតិពុលព្រលឹងគំរូ
ជារឿយៗ យើងមាននូវភាពភ័យខ្លាចមិនសមហេតុផល ដែលអាចកើតមានឡើងនាពេលខ្លះ។ ជាជាងរស់នៅដោយជំនឿ យើងបែរជារស់នៅដោយភាពភ័យខ្លាច។ ភាពភ័យខ្លាចពិសពុលនេះ អាចនាំឱ្យជីវិតរបស់យើងបែរទៅជាខ្វិន ហើយវាលួចនូវអំណរចេញពីក្នុងជីវិតរបស់យើង។ នៅសប្ដាហ៍នេះ អ្នកនឹងអានពីព្រះបន្ទូលនៃព្រះ ដែលថ្លែងអំពីភាពភ័យខ្លាចពិសពុល និងពីរបៀបដែលអ្នកអាចប្រឈមនឹងវាបាន។
តើអ្នកធ្លាប់មើលឃើញថាភាពភ័យខ្លាចពិសពុល ជះឥទ្ធិពលយ៉ាងណាខ្លះ ទៅលើសកម្មភាពនិងចិត្ដគំនិតរបស់អ្នក?
តើអ្នកធ្លាប់មើលឃើញថាភាពភ័យខ្លាចពិសពុល ជះឥទ្ធិពលយ៉ាងណាខ្លះ ទៅលើសកម្មភាពនិងចិត្ដគំនិតរបស់អ្នក?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church