បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 12 ក្នុងចំណោម 35 ថ្ងៃ

ព្រះបន្ទូលនៃព្រះផ្ដល់ឱ្យយើងនូវការណែនាំដ៏សំខាន់ ដែលយើងត្រូវតែយកមកដាក់នៅក្នុងដួងចិត្ដ ហើយត្រូវស្ដាប់បង្គាប់។ ការណែនាំនោះ គឺថាយើងត្រូវចេះនិយាយចេញនូវពាក្យពេចន៍ដែលនាំមកនូវជីវិត ទៅកាន់មនុស្សដទៃ រាល់ពេលវេលាណា ដែលយើងមានឱកាស។

តើមាននរណាខ្លះ ដែលអ្នកត្រូវចាប់ផ្ដើមនិយាយនូវពាក្យពេចន៍ដែលនាំមកនូវជីវិតទៅកាន់រូបគេនោះ? តើអ្នកនឹងគិតថាត្រូវចាប់ផ្ដើមប្រព្រឹត្ដដោយរបៀបណាដែរ?

អត្ថបទគម្ពីរ

ថ្ងៃ 11ថ្ងៃ 13

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church