ដែកសំលៀងដែក៖ ជីវិតមួយទល់នឹងមួយ ក្នុងការបង្រៀនណែនាំផ្លូវ តាមរយៈរឿងក្នុងសម្ព័ន្ធមេត្រីចាស់គំរូ

Iron Sharpens Iron: Life-to-Life® Mentoring in the Old Testament

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

ថ្ងៃទី ៤៖ ដាវីឌ និង យ៉ូណាថាន់

មិត្តភាពរួមរវាង ដាវីឌ និង យ៉ូណាថាន់ បានផ្ដល់រូបភាពមួយទៀត ថាការបង្រៀនណែនាំផ្លូវនៃជីវិតមួយទល់នឹងមួយ នោះមានលក្ខណៈបែបណា។ 

ស្ដេច សូល គឺជាព្រះមហាក្សត្រដំបូងនៃប្រជារាស្រ្ត អ៊ីស្រាអែល ហើយ យ៉ូណាថាន់ គឺជាបុត្រារបស់ទ្រង់។ ទោះបើពីដើមដំបូង លោក សូល មានភាពបន្ទាបខ្លួនក្ដី តែយូរៗទៅ គាត់បានចាប់ផ្ដើមមិនយកចិត្តទុកដាក់ចំពោះព្រះ ហើយប្រឹងធ្វើយ៉ាងណា ដើម្បីកសាងរាជ្យអាណាចក្ររបស់ខ្លួន។ មួយផ្នែកនៃការប្រឹងសាងអាណាចក្ររបស់គាត់ នោះគឺដើម្បីធានាបានថា នៅថ្ងៃណាមួយ យ៉ូណាថាន់ នឹងបានឡើងធ្វើជាស្ដេចជំនួសរូបគាត់។

តែទោះជាអញ្ចឹង ការនេះមិនមែនជាគម្រោងផែនការរបស់ព្រះនោះទេ។ ជួសវិញ ព្រះជាម្ចាស់បានដឹកនាំ ហោរា សាំយូអែល ឱ្យទៅចាក់ប្រេងតាំងលើក្មេងវ័យជំទង់ ដែលជាអ្នកគង្វាលចៀមម្នាក់ ឈ្មោះ ដាវីឌ ដើម្បីឱ្យគាត់ក្លាយទៅជាស្ដេច ជំនួស ស្ដេច សូល។ ដាវីឌ គឺជាមនុស្ស "ត្រូវនឹងព្រះហឫទ័យនៃព្រះ"។ គួរឱ្យសោកស្ដាយ ដែលស្ដេច សូល ប្រែក្លាយទៅជាព្រះមហាក្សត្រ ដែលផ្ទុយពីនេះ។ ហេតុដូច្នេះ ស្ដេច សូល មានពោរពេញដោយភាពច្រណែនឈ្នានីស។ គាត់បានធ្វើសព្វគ្រប់ ក្នុងក្ដីប៉ងប្រាថ្នាចង់សម្លាប់ ដាវីឌ ទាំងប្រឹងកសាងផ្លូវ ដើម្បីឱ្យបានជាប្រយោជន៍ដល់ យ៉ូណាថាន់ ថាគេនឹងអាចទទួលរាជ្យបល្ល័ង្កធ្វើជាស្ដេចបន្ទាប់ពីគាត់ (មើលក្នុង ១ សាំយូអែល ១-៣១)។ 

នៅចំកណ្ដាលភាពវឹកវរទាំងឡាយ មានរឿងអ្វីមួយ ដែលមិនគួរនឹងកើត បានចាប់កំណើតឡើង៖ ដាវីឌ និងយ៉ូណាថាន់ បានក្លាយទៅជាមិត្តសំណព្វនឹងគ្នា ដូចមានចែង នៅក្នុង ១ សាំយូអែល ១៨ ថា៖ «ចិត្តយ៉ូណាថាន់ក៏មូលជាប់នឹងចិត្តរបស់ដាវីឌ ហើយយ៉ូណាថាន់បានស្រឡាញ់ដាវីឌទុកជាខ្លួនលោក»។ ចំពោះគាត់ គ្មានរឿងប្រឡងប្រជែង គ្មានទុក្ខកង្វល់ ដែលថានឹងបំផ្លាញទំនាក់ទំនងរបស់អ្នកទាំងពីរបានឡើយ។ អ្នកទាំងពីរ ប្ដេជ្ញាចិត្តចំពោះគ្នា ហើយនឹងជួយដល់គ្នាទៅវិញទៅមក មិនថាជាមានរឿងអ្វីកើតឡើងក៏ដោយ។ 

យើងមើលឃើញពីការត្រាស់ហៅឱ្យមកក្នុងមិត្តភាពរួម ដើម្បីបានជាប្រយោជន៍ដល់គ្នាទៅវិញទៅមកយ៉ាងដូច្នេះ ពេញមួយព្រះគម្ពីរទាំងមូល។ ការត្រាស់ហៅនេះ អាចឆ្លុះបង្ហាញយ៉ាងច្បាស់នៅក្នុង សុភាសិត ចំនួនពីរ៖ «អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឱ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត» ហើយនិង «ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឱ្យមិត្តសម្លាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ» (សុភាសិត ១៨៖២៤, ២៧៖១៧)។ 

តាមរយៈមិត្តភាពរវាង ដាវីឌ និង យ៉ូណាថាន់ យើងអាចរៀនពីសារៈសំខាន់នៃភាពស្មោះត្រង់ និងការចេះជួយទុកធុរៈចំពោះគ្នា ដូចជាមាននរណា "ចាំមើលពីក្រោយ" យើងអញ្ចឹង។ ពិតប្រាដកមែន ដូចដែល បុត្ររបស់ស្ដេច ដាវីឌ ដែលជាព្រះបាទ សាឡូម៉ូន បានសរសេរយ៉ាងដូច្នេះថា ពីរគឺពិតប្រសើរជាងមួយ ប្រាកដមែន (សាស្ដា ៤៖៩-១២) ហើយបើមានព្រះនៅក្នុងទំនាក់ទំនងនោះទៀត នោះគឺថា «ពួរបីធ្លុងមិនងាយដាច់ទេ» (ខទី ១២)។ 

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Iron Sharpens Iron: Life-to-Life® Mentoring in the Old Testament

តើអ្នកមានចិត្តប៉ងប្រាថ្នាចង់ "បង្កើតសិស្ស ដែលគេទៅបង្កើតសិស្សដទៃទៀត" ដើម្បីឱ្យដើរតាមបទបញ្ជារបស់ព្រះយេស៊ូវនៅក្នុងបេសកកម្មដ៏អស្ចារ្យបំផុត (ដូចមានចែងនៅក្នុង ម៉ាថាយ ២៨៖១៨-២០) ដែរឬទេ? ប្រសិនបើមែន អ្នកប្រហែលជាអាចរកឃើញថាវាពិតជាពិបាក ក្នុងការទៅស្វែងរកមើលមនុស្សជាគំរូ នៅក្នុងដំណើរការមួយនេះ។ តើអ្នកអាចដើរតាមគំរូរបស់នរណាម្នាក់បាន? តើការបង្កើតសិស្ស នោះមានរូបលក្ខណៈបែបណា នៅក្នុងរបៀបរស់នៅជាប្រចាំថ្ងៃ? តោះ! ចូរយើងមកមើលនៅក្នុងសម្ព័ន្ធមេត្រីចាស់ ដើម្បីឱ្យយើងអាចមើលឃើញពីរបៀប បុរសនិងស្ត្រីចំនួន ៥ នាក់ ដែលពួកគាត់បានដាក់ទុនទៅក្នុងជីវិតរបស់អ្នកដទៃ ដែលជាការបង្រៀនណែនាំផ្លូវ នៅក្នុងជីវិតមួយទល់នឹងមួយ ( Life-to-Life®)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ក្រុមអ្នកគូសផ្លូវយាត្រា (The Navigators) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.navigators.org/youversion