ដែកសំលៀងដែក៖ ជីវិតមួយទល់នឹងមួយ ក្នុងការបង្រៀនណែនាំផ្លូវ តាមរយៈរឿងក្នុងសម្ព័ន្ធមេត្រីចាស់គំរូ

Iron Sharpens Iron: Life-to-Life® Mentoring in the Old Testament

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

ថ្ងៃទី ២៖ លោក ម៉ូសេ និងលោក យ៉ូស្វេ

លោក ម៉ូសេ គឺជាបុរសនៃព្រះ សម្រាប់ពេលវេលាដ៏សំខាន់មួយនៃប្រវត្តិសាស្រ្ដ សម្រាប់ប្រជារាស្រ្តរបស់ព្រះ។ ព្រះជាម្ចាស់បានប្រើគាត់ឱ្យទៅដឹកនាំពួកសាសន៍ហេព្រើរ ឱ្យចាកចេញពីស្រុក អេស៊ីព្ទ ហើយធ្វើដំណើររហូតទៅដល់ច្រកចូលទឹកដីសន្យា។

លោក ម៉ូសេ បានជ្រើសរើសមនុស្សចំនួន ១២ នាក់ ដើម្បីធ្វើជាតំណាងឱ្យ កុលសម្ពន្ធ ទាំង ១២ របស់ប្រជារាស្រ្ដអ៊ីស្រាអែល និងដើម្បីធ្វើជាអ្នកទៅស៊ើបយកការណ៍នៅទឹកដីថ្មី។ នៅក្នុងចំណោមអ្នកទាំងនោះ មានលោក យ៉ូស្វេ ដែលជាកូនរបស់លោក នុន មកពីកុលសម្ពន្ធ អេប្រាអិម (ជនគណនា ១៣៖១៦)។ រូបគាត់ ហើយរួមទាំងម្នាក់ទៀត ពីសមាជិកទាំង ១២ មានឈ្មោះ កាលែប បាននាំរបាយការណ៍ដ៏ល្អមួយ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត ដោយថា តាមរយៈជំនួយរបស់ព្រះ នោះពួកគេនឹងអាចវាយយកឈ្នះទឹកដីសន្យាមកបាន!

ទំនាក់ទំនងរបស់លោក ម៉ូសេ ជាមួយនឹង លោក យ៉ូស្វេ នៅក្នុងកណ្ឌគម្ពីរ និក្ខមនំ និងជនគណនា ទាំងមូល បានចាំងបង្ហាញពីសារៈសំខាន់នៃការបង្រៀនណែនាំផ្លូវ ក្នុងជីវិតមួយទល់នឹងមួយ ទោះគេស្ថិតនៅក្នុងវ័យនិងជំនាន់ពីរផ្សេងគ្នាក្ដី។ (សម្រាប់ការសញ្ជឹងគិតពិចារណាជ្រាលជ្រៅជាងនេះ ចូរមើលទៅក្នុង និក្ខមនំ ២៤៖១៣, ៣២៖១៧, ៣៣៖១១, និង ជនគណនា ១១៖២៥-២៩, ១៣៖១-១៤៖១០)។ 

ក្នុងដំណើរឆ្លងកាត់ទីវាលរហោស្ថាននៃតំបន់ ស៊ីណាយ របស់ប្រជារាស្រ្ត ហេព្រើរ អស់រយៈពេល ៤០ ឆ្នាំ នោះព្រះបានប្រើលោក ម៉ូសេ ឱ្យអភិវឌ្ឍនិងកសាងមនុស្ស អេហ្វ អេ ធី (F A T) ដែលជាម្នាក់ អេហ្វ - Faithful ស្មោះត្រង់ អេ - Available អាចពឹងពាក់បាន ហើយនិង ធី - Teachable អាចប្រៀនបង្ហាត់បាន។ ដោយធ្វើយ៉ាងដូច្នេះ តាមរយៈការបង្រៀនណែនាំផ្លូវជីវិតមួយទល់នឹងមួយ នោះលោក ម៉ូសេ បានបណ្ដុះអ្នកដឹកនាំជំនាន់ថ្មី សម្រាប់ប្រជារាស្រ្ដហេព្រើរ។ លោក យ៉ូស្វេ នៅទីបញ្ចប់ បានដឹកនាំប្រជារាស្រ្ដនៃព្រះ ចូលទៅកាន់កាប់ទឹកដីសន្យា ជាប្រាកដមែន។ 

តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់លោក ម៉ូសេ? ចូរពិចារណាទាំងអធិស្ឋាន ក្នុងការដែលអ្នកនៅធ្វើដំណើរអែបក្បែរនរណាម្នាក់ក្មេងជាងអ្នក ដែលអ្នកអាចជះឥទ្ធិពលទៅដល់រូបគេបាន។ ដូចដែលព្រះបានបង្ហាញដល់ លោក ម៉ូសេ នូវនរណាម្នាក់ ដែលគេបន្តនៅជាប់នឹងព្រះ ហើយនិងរូបគាត់ នោះប្រហែលជាព្រះអាចនឹងបង្ហាញដល់អ្នក ពីនរណាម្នាក់ ដែលគេជា មនុស្ស "អេហ្វ អេ ធី - (FAT)" ដូចគ្នា។ តើនរណាខ្លះ ដែលនឹងអាចក្លាយជាបុរសនិងជាស្រ្តីនៃព្រះ សម្រាប់ថ្ងៃអនាគត? ប្រហែលជាព្រះអាចនឹងប្រើឱ្យអ្នក ទៅបណ្ដុះអ្នកដឹកនាំជំនាន់ថ្មី សម្រាប់ថ្ងៃអនាគត ដែលគេអាចជា សមាជិកក្រុមគ្រួសារ មិត្តភក្តិ និងសូម្បីតែជាម្នាក់ក្នុងក្រុមជំនុំ ឬក្នុងព័ន្ធកិច្ចនៃគ្រួសារក្រុមជំនុំដ៏ធំរបស់អ្នកក៏ថាបាន!   

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Iron Sharpens Iron: Life-to-Life® Mentoring in the Old Testament

តើអ្នកមានចិត្តប៉ងប្រាថ្នាចង់ "បង្កើតសិស្ស ដែលគេទៅបង្កើតសិស្សដទៃទៀត" ដើម្បីឱ្យដើរតាមបទបញ្ជារបស់ព្រះយេស៊ូវនៅក្នុងបេសកកម្មដ៏អស្ចារ្យបំផុត (ដូចមានចែងនៅក្នុង ម៉ាថាយ ២៨៖១៨-២០) ដែរឬទេ? ប្រសិនបើមែន អ្នកប្រហែលជាអាចរកឃើញថាវាពិតជាពិបាក ក្នុងការទៅស្វែងរកមើលមនុស្សជាគំរូ នៅក្នុងដំណើរការមួយនេះ។ តើអ្នកអាចដើរតាមគំរូរបស់នរណាម្នាក់បាន? តើការបង្កើតសិស្ស នោះមានរូបលក្ខណៈបែបណា នៅក្នុងរបៀបរស់នៅជាប្រចាំថ្ងៃ? តោះ! ចូរយើងមកមើលនៅក្នុងសម្ព័ន្ធមេត្រីចាស់ ដើម្បីឱ្យយើងអាចមើលឃើញពីរបៀប បុរសនិងស្ត្រីចំនួន ៥ នាក់ ដែលពួកគាត់បានដាក់ទុនទៅក្នុងជីវិតរបស់អ្នកដទៃ ដែលជាការបង្រៀនណែនាំផ្លូវ នៅក្នុងជីវិតមួយទល់នឹងមួយ ( Life-to-Life®)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ក្រុមអ្នកគូសផ្លូវយាត្រា (The Navigators) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.navigators.org/youversion