ដែកសំលៀងដែក៖ ជីវិតមួយទល់នឹងមួយ ក្នុងការបង្រៀនណែនាំផ្លូវ តាមរយៈរឿងក្នុងសម្ព័ន្ធមេត្រីចាស់គំរូ

Iron Sharpens Iron: Life-to-Life® Mentoring in the Old Testament

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

ថ្ងៃទី ៣៖ ណាអូមី និងនាងរស់ 

ដូចដែលព្រះបានប្រើ លោក ម៉ូសេ ឱ្យបណ្ដុះលោក យ៉ូស្វេ ក្លាយជាអ្នកដឹកនាំជំនាន់ថ្មី សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ នោះព្រះជាម្ចាស់ក៏បានប្រើ ណាអូមី ឱ្យមកធ្វើដំណើរអែបក្បែរ កូនប្រសារបស់គាត់ គឺ នាងរស់ ដែលគ្រានោះ ពួកគេកំពុងស្ថិតក្នុងគ្រានៃជីវិតដ៏លំបាកលំបិន ហើយងាយនឹងរងគ្រោះផង។   

យើងអាចអាននិងឃើញពីជីវិតរបស់អ្នកទាំងពីរ នៅក្នុងកណ្ឌគម្ពីរនាងរស់ ដែលមានប្រវែង ៤ ជំពូក។ រឿងរបស់ពួកគាត់បានកើតឡើង នៅក្នុងអំឡុងពេលប្រជារាស្ត្រអ៊ីស្រាអែលមានក្រុមចៅហ្វាយ (ដែលជាអ្នកដឹកនាំ) សម្រាប់ប្រជាជនហេព្រើរ ដែលពួកគេបានមកជ្រកនិងកាន់កាប់នៅលើទឹកដីសន្យា ប៉ុន្តែ ពេលនោះ ពួកគេពុំទាន់បានចាក់ប្រេងតាំងស្ដេចណាម្នាក់នៅឡើយទេ។ នាសម័យនោះ មានគ្រោះទុរ្ភិក្ស កើតឡើងក្នុងស្រុក ដោយហេតុដូច្នេះ វាបានបណ្ដាលឱ្យ លោក អេលីម៉ាលេច ប្រពន្ធរបស់គាត់ ឈ្មោះ ណាអូមី និងកូនប្រុសទាំងពីររបស់គាត់ ត្រូវចាកចេញពីភូមិបេថ្លេហិម ទៅកាន់ស្រុក ម៉ូអាប់។

ទៅដល់មិនបានយូរប៉ុន្មាន រឿងដ៏រន្ធត់ក៏កើតឡើងចំពោះលោក អេលីម៉ាលេច រហូតដល់ធ្វើឱ្យគាត់បាត់បង់ជីវិត។ កូនប្រុសទាំងពីររបស់ អ្នកស្រី ណាអូមី ក៏បានយកស្រ្តីស្រុក ម៉ូអាប់ មកធ្វើជាប្រពន្ធ រួចបន្ទាប់មក រឿងអាក្រក់ក៏កើតមានឡើងជាថ្មី ទៅដល់កូនប្រុសទាំងពីរ រហូតដល់ពួកគេទាំងពីរនាក់បានបាត់បង់ជីវិតទៅដែរ។ កូនស្រីប្រសាម្នាក់របស់ណាអូមី គាត់សម្រេចចិត្តបន្តរស់នៅស្រុក ម៉ូអាប់ ហើយម្នាក់ទៀត ដែលជានាងរស់ គាត់បានសុខចិត្ត ទៅតាមរស់នៅជាមួយណាអូមី នៅឯស្រុក យូដា នៅភូមិ បេថ្លេហិម វិញ។ 

នាងរស់ ក្លាយជាជនបរទេសនៅឯស្រុក យូដា ដែលជាទឹកដីរបស់ស្វាមីរបស់នាង។ តែនាងបាននៅជិតដិតនឹង ណាអូមី ដែលគាត់បានក្លាយទៅជាអ្នកបង្រៀនណែនាំផ្លូវរបស់នាង។ បើឱ្យយើងគិតអំពីរឿងនេះ នោះយើងនឹងឃើញថា អ្នកទាំងពីរ ពិតជាមានលក្ខណៈខុសប្លែកពីគ្នា។ ម្នាក់ជាស្រ្តីមានវ័យចំណាស់ ហើយម្នាក់ទៀតជាស្រ្តីមានវ័យក្មេង។​ ពួកគេមានប្រវត្តិមកពី ជាតិសាសន៍ផ្សេងគ្នា មានវប្បធម៌ផ្សេងគ្នា ហើយមានជំនឿសាសនាផ្សេងគ្នាទៀត។ 

តែទោះជាយ៉ាងនេះក្ដី នៅពេលយើងអានពីរឿងរបស់ពួកគាត់ នោះយើងស្វែងរកឃើញពីទំនាក់ទំនងឯករាជ្យក្នុងរបៀបសុខដុមមួយ។ យើងក៏បានធ្វើជាសក្សីចំពោះនាងរស់ ដែលគាត់បានហ៊ានចូលមកក្នុងទំនាក់ទំនងនៃសម្ព័ន្ធមេត្រីជាមួយនឹង ណាអូមី ក្នុងការប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅពេញបេះដូងថា៖ «ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម។ ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ។ សាសន៍​របស់​អ្នក​ម្តាយនឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ។ ហើយ​ព្រះ​របស់​អ្នក​ម្តាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ។ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង ប្រសិន‌បើ​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី​ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ...»។

ដូចរឿងបានបើកសម្ដែងជាបន្តបន្ទាប់ ណាអូមី ធ្វើដំណើរកៀកកិតនឹង នាងរស់ ក្នុងខណៈពេលដែលគាត់ បានទៅជួប និងកើនចម្រើនឡើងក្នុងទំនាក់ទំនងស្នេហាជាមួយនឹងលោក បូអូស។ ក្រោមការបង្រៀនណែនាំផ្លូវ នោះទំនាក់ទំនងរបស់ នាងរស់ និងលោក បូអូស បានដើរទៅដល់ការរៀបអាពាហ៍ពិពាហ៍។ នាងរស់ បានក្លាយទៅជាយាយទួតរបស់ ស្ដេច ដាវីឌ ហើយនេះមានន័យថា គាត់គឺជាបុព្វបុរសនៃព្រះយេស៊ូវ ដែលជាព្រះមេស្ស៊ី (ព្រះសង្គ្រោះ)!

រឿងរបស់ពួកគាត់ទាំងពីរ រំឭកដល់យើងអំពីទំនាក់ទំនងឆ្លងជំនាន់ នៅក្នុងការបង្រៀនណែនាំក្នុងជីវិតមួយទល់នឹងមួយ ដែលទាំងពីររូបទទួលបាននូវផលប្រយោជន៍រួម។ យើងពិតជាត្រូវការគ្នាទៅវិញទៅមកមែន! ការបង្កើតសិស្សក្នុងជីវិតមួយទល់នឹងមួយ នោះគឺមានលក្ខណៈយ៉ាងដូច្នេះ គឺម្នាក់ៗចែករំលែកពីជីវិតរបស់ខ្លួន ជាមួយនឹងម្នាក់ទៀត ក្នុងន័យថា "យើងរួមប្រកបជីវិតជាមួយគ្នា"។ ដូចក្នុងករណីដែលយើងមើលឃើញពី ណាអូមី ហើយនិង នាងរស់ ទំនាក់ទំនងបែបដូច្នេះ នោះអាចកំពុងតែលូតលាស់និងមានរូបរាង ក្នុងជីវិតក្រុមគ្រួសារផ្ទាល់របស់យើងក៏ថាបាន! 

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Iron Sharpens Iron: Life-to-Life® Mentoring in the Old Testament

តើអ្នកមានចិត្តប៉ងប្រាថ្នាចង់ "បង្កើតសិស្ស ដែលគេទៅបង្កើតសិស្សដទៃទៀត" ដើម្បីឱ្យដើរតាមបទបញ្ជារបស់ព្រះយេស៊ូវនៅក្នុងបេសកកម្មដ៏អស្ចារ្យបំផុត (ដូចមានចែងនៅក្នុង ម៉ាថាយ ២៨៖១៨-២០) ដែរឬទេ? ប្រសិនបើមែន អ្នកប្រហែលជាអាចរកឃើញថាវាពិតជាពិបាក ក្នុងការទៅស្វែងរកមើលមនុស្សជាគំរូ នៅក្នុងដំណើរការមួយនេះ។ តើអ្នកអាចដើរតាមគំរូរបស់នរណាម្នាក់បាន? តើការបង្កើតសិស្ស នោះមានរូបលក្ខណៈបែបណា នៅក្នុងរបៀបរស់នៅជាប្រចាំថ្ងៃ? តោះ! ចូរយើងមកមើលនៅក្នុងសម្ព័ន្ធមេត្រីចាស់ ដើម្បីឱ្យយើងអាចមើលឃើញពីរបៀប បុរសនិងស្ត្រីចំនួន ៥ នាក់ ដែលពួកគាត់បានដាក់ទុនទៅក្នុងជីវិតរបស់អ្នកដទៃ ដែលជាការបង្រៀនណែនាំផ្លូវ នៅក្នុងជីវិតមួយទល់នឹងមួយ ( Life-to-Life®)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ក្រុមអ្នកគូសផ្លូវយាត្រា (The Navigators) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.navigators.org/youversion