នាងរស់ 4:14-17

នាងរស់ 4:14-17 គខប

ពួក​ស្ត្រី​នៅ​ភូមិ​បេថ្លេ‌ហិម​ពោល​ទៅ​កាន់​នាង​ណាអូមី​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​ចៅ​ប្រុស​មួយ​សម្រាប់​ថែ‌រក្សា​អ្នក!។ សូម​ឲ្យ​ចៅ​របស់​អ្នក​មាន​ឈ្មោះ​ល្បី‌ល្បាញ ក្នុង​ស្រុក​អ៊ីស្រា‌អែល ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែ‌រក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ‌ពីរ​នាក់​ទៅ​ទៀត»។ នាង​ណាអូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។ ពួក​ស្ត្រី​ដែល​នៅ​ជិត​ខាង​នាំ​គ្នា​ពោល​ថា៖ «នាង​ណាអូមី​មាន​កូន​ប្រុស​មួយ!»។ ពួក​គេ​ហៅ​កូន​នោះ​ថា «អូបេដ»។ លោក​អូបេដ​នេះ​ហើយ​ដែល​ត្រូវ​ជា​ឪពុក​លោក​អ៊ីសាយ ហើយ​លោក​អ៊ីសាយ​ជា​បិតា​របស់​ព្រះ‌បាទ​ដាវីឌ។