ពេលដាវីឌនិយាយជាមួយព្រះបាទសូលចប់ហើយ សម្ដេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ នៅថ្ងៃនោះ ព្រះបាទសូលឃាត់ដាវីឌឲ្យនៅជាមួយ គឺទ្រង់មិនឲ្យលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌដូចខ្លួនឯង។ សម្ដេចយ៉ូណាថានបានដោះអាវធំរបស់សម្ដេចមកបំពាក់ឲ្យដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច ឲ្យដាវីឌដែរ។ គ្រប់សមរភូមិដែលព្រះបាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបម្រើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។
អាន ១ សាំយូអែល 18
ស្ដាប់នូវ ១ សាំយូអែល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 18:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ