ព្រះយេស៊ូវស្រឡាញ់ខ្ញុំគំរូ
ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង
ក្នុងនាមជាគ្រីស្ទបរិស័ទ នោះយើងបានជ្រើសរើសព្រះគម្ពីរថាជាស្តង់ដារមិនចេះប្រែប្រួល សម្រាប់រាល់ការអ្វីដែលយើងធ្វើនិងជឿ ដោយសារតែព្រះយេស៊ូវបានប្រព្រឹត្តដូច្នោះ។ យើងត្រូវតែអាននិងគោរពស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ ដើម្បីឱ្យយើងបានសម្គាល់ដឹងពីអត្តសញ្ញាណរបស់យើងនៅក្នុងព្រះគ្រីស្ទ។ ព្រះយេស៊ូវបានប្រកាសថាគ្រប់ពាក្យក្នុងអត្ថបទព្រះគម្ពីរ គឺដៅយ៉ាងមាំនៅក្នុងសកលលោក—ជាងនេះទៅទៀត គឺបានបុកគ្រឹះនៅលើផែនដីដែលយើងកំពុងតែស្នាក់អាស្រ័យនេះ។ វាងាយសម្រាប់ឱ្យផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិនរលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូចក៏មិនរលាយបាត់ផង (លូកា ១៦៖១៧)។
ព្រះបន្ទូលនៃព្រះផ្ដល់ដល់យើងនូវការស៊ូទ្រាំ ការលើកទឹកចិត្ត និងសេចក្ដីសង្ឃឹម ក្នុងខណៈពេលយើងដើរតាមព្រះយេស៊ូវនៅក្នុងផែនដីដែលកំពុងខ្ទេចខ្ទាំនេះ។ ក្នុងខណៈពេលអ្នកដើរតាមព្រះយេស៊ូវ ហើយអនុញ្ញាតឱ្យព្រះបន្ទូលនៃព្រះកែទម្រង់និងតម្រង់អ្នកជាថ្មី នោះព្រះបន្ទូលនឹងកសាងអ្នកឡើងវិញ ដើម្បីឱ្យអ្នកអាចមានចលនាប្រតិបត្តិក្នុងរាល់គ្រប់ស្ថាននៃជីវិត៖ ទំនាក់ទំនងរបស់អ្នក ចិត្ដគំនិតរបស់អ្នក ទម្លាប់របស់អ្នក ហើយនិងជម្រើសរបស់អ្នក។
នៅក្នុងពិភពលោកដែលកំពុងតែរង្គោះរង្គើ ប្រែក្រឡា ពេញដោយគ្រោះថ្នាក់ ហើយរញ៉េរញ៉ៃ នោះព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យអ្នកមានស្ថេរភាព។ ប្រសើរជាងនេះទៅទៀត គឺព្រះអង្គមានកិច្ចការល្អៗសម្រាប់ឱ្យអ្នកធ្វើ។ ព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យអ្នកបង្កើតផលផ្លែ។ ព្រះអង្គសព្វព្រះទ័យចង់ឱ្យអ្នកបានក្លាយទៅជាពន្លឺក្នុងទីងងឹត។ ព្រះជាម្ចាស់នឹងប្រើអ្នក នៅក្នុងមជ្ឈដ្ឋាននិងជីវិតរបស់អ្នក។ ព្រះអង្គនឹងធ្វើការនេះក្នុងខណៈពេលដែលរូបអ្នកផ្ទាល់ចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុញ្ញាតឱ្យព្រះបន្ទូលបន្សុទ្ធនិងចម្រើនដល់អ្នក។
មនុស្សយើងរាល់គ្នាសុទ្ធតែស្ថិតនៅក្នុងការកែច្នៃ។ នៅពេលអ្នកស្វែងរកឃើញថាមានផ្នែកណាមួយនៃជីវិតរបស់អ្នក កំពុងតែមិននៅទីកន្លែងដែលអ្នកឬព្រះសព្វព្រះទ័យចង់ឱ្យអ្នកនៅ នោះចូរអ្នកកុំខូចចិត្ដ។ នៅពេលអ្នកស្វែងរកឃើញថាមានបាបណាថ្មីនៅក្នុងចិត្ដរបស់អ្នក ឬផ្ដើមបើកសម្ដែងឱ្យឃើញពីការអាក្រក់មួយចំនួននៅក្នុងជីវិតរបស់អ្នក នោះចូរកុំធ្លាក់បាក់ទឹកចិត្ត។ រាល់គម្រោងដែលទទួលបានការស្ដារឡើងវិញ គឺសុទ្ធតែជាដំណើរកិច្ចនៃការកែច្នៃ ហើយអ្នកដើរតាមព្រះយេស៊ូវគ្រប់រូប ក៏សុទ្ធតែកំពុងស្ថិតក្នុងដំណើរកែច្នៃដែរ។
ព្រះបន្ទូលនៃព្រះប្រៀបបានដូចជាផែនទី។ ហើយនេះគឺជាអ្វីដែលខ្ញុំបានសម្គាល់មើលឃើញជាមួយនឹងផែនទី។ មិនថាអ្នកប្រើប្រាស់ផែនទី ជាក្រដាស ឬតាមកម្មវិធីឧបករណ៍ចល័ត នោះអ្នកនៅតែដាក់ទំនុកចិត្ដទៅលើមនុស្សដែលជាអ្នកបានដាក់ផែនទី ឬកម្មវិធីឧបករណ៍នោះឡើងដដែល។ ហើយនេះក៏ដូចគ្នាចំពោះព្រះបន្ទូលនៃព្រះ។ មានពេលខ្លះយើងគិតថាយើងពិតជាចង់ទៅស្ដាំ ប៉ុន្តែព្រះបន្ទូលនៃព្រះប្រាប់ឱ្យយើងទៅឆ្វេង។ អ្នកអាចទុកចិត្ដលើព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងគ្រប់កាលៈទេសៈបានទាំងអស់។
ជំនឿគ្រីស្ទបរិស័ទ និងគោលជំនឿចាំបាច់ទាំងឡាយ ដែលយើងបានមើលតាមរយៈឃ្លានៃបទចម្រៀង ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នាំការផ្លាស់ប្រែទាំងស្រុងមកក្នុងជីវិតបច្ចុប្បន្ន ហើយពិភពលោករបស់យើង។ ក្នុងខណៈពេលដែលព្រះជាម្ចាស់បំផ្លាស់បំប្រែការគិតរបស់អ្នកឱ្យទៅជាថ្មី តាមរយៈការស្ដាប់បង្គាប់របស់អ្នក ហើយនិងតាមអំណាចចេស្ដានៃព្រះវិញ្ញាណដ៏វិសុទ្ធ នោះអ្នកនឹងចាប់ផ្ដើមរស់នៅ ដែលមានប្រភពចេញមកពីគម្រោងតាក់តែងយ៉ាងពិតប្រាកដ ហើយនិងមានបទពិសោធន៍ពេញលេញ រួមទាំងចេញពីគោលបំណងជីវិតដែលព្រះជាម្ចាស់គ្រោងទុកសម្រាប់អ្នកនោះផង។
តើអ្នកបានបង្កើត ឬមានទម្លាប់ជាប់លាប់ក្នុងការអានព្រះបន្ទូលព្រះ ហើយឬនៅ? ចូរប្ដេជ្ញាបង្កើតទម្លាប់នេះចាប់ពីថ្ងៃនេះតទៅ។
អំពីគម្រោងអាននេះ
ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្ញុំដឹង ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង - Jesus loves, this I know, for the Bible tells me so" នោះមានអតីតអ្នកយកព័ត៌មានក្លាយជាគ្រូគង្វាលម្នាក់ គាត់ចង់ជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកជឿ ហើយដឹងថាដោយព្រោះហេតុអ្វី។ កវីនិពន្ធដ៏ល្បី ដោយសៀវភៅរបស់គាត់បានលក់ដាច់យ៉ាងច្រើន គឺលោក ចន អេស ឌីគឺសិន (John S. Dickerson) ពន្យល់យ៉ាងច្បាស់លាស់ ហើយដោយស្មោះនូវជំនឿសំខាន់ៗរបស់គ្រីស្ទបរិស័ទ ហើយគូរបង្ហាញយ៉ាងមានអំណាចពីហេតុផល ថាហេតុអ្វីបានជាជំនឿទាំងនោះចាំបាច់។
More