ព្រះយេស៊ូវស្រឡាញ់ខ្ញុំគំរូ

Jesus Loves Me

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

តើចំណុចចាំបាច់សំខាន់ៗមានអ្វីខ្លះ?

ចំណុចចាំបាច់សំខាន់ៗនោះគឺជាការបង្រៀនមូលដ្ឋានគ្រឹះរបស់ព្រះគ្រីស្ទ។ បើដកយកចេញនូវចំណុចណាមួយ នោះអគារនៃជំនឿគ្រីស្ទបរិស័ទនឹងដួលរលំ។ ចំណុចអស់ទាំងនោះសំខាន់ គឺដោយហេតុថា ប្រសិនបើអ្នកបាត់បង់តែចំណុចសំខាន់ណាមួយ នោះអ្នកនឹងបាត់បង់អំណាចនៃការបំផ្លាស់បំប្រែរបស់ព្រះគ្រីស្ទសម្រាប់រូបអ្នកដែរ។ ប្រសិនបើក្រុមជំនុំបាត់បង់ចំណុចចាំបាច់សំខាន់ណាមួយ នោះទីនោះក៏នឹងបាត់បង់អំណាចសង្គ្រោះរបស់ព្រះ ដើម្បីបំផ្លាស់បំប្រែពួកជំនុំ និងសហគមន៍របស់ក្រុមជំនុំនោះដូចគ្នា។ 

ព្រះបន្ទូលនៃព្រះផ្ដល់អត្ថន័យទៅដល់ចំណុចចាំបាច់សំខាន់អស់ទាំងនេះ—អត្ថបទព្រះគម្ពីរគឺជាឆ្អឹងខ្នងសម្រាប់គោលជំនឿទាំងអស់នោះ។ អ្វីដែលជំរុញទឹកចិត្ដយើងឱ្យស្គាល់ពីគោលជំនឿមូលដ្ឋាននៃគ្រីស្ទបរិស័ទ នោះគឺដោយសារតែសង្គ្រាមដណ្ដើមដួងព្រលឹងយើង នោះគឺជារឿងដ៏ពិត។ សង្គ្រាមរវាងការល្អនឹងការអាក្រក់ គឺកំពុងតយុទ្ធគ្នា នៅក្នុងរាជ្យអាណាចក្រនៃគំនិត—ដែលជាភាពច្បាស់លាស់អំពីជំនឿរបស់អ្នក ដែលនឹងជួយបណ្ដុះបណ្ដាលដល់អ្នក ឱ្យចេះថ្លឹងថ្លែងគំនិត ថាអ្វីជាភាពល្អ ហើយអ្វីជារឿងមូលបង្កាច់ ឬការបោកបញ្ឆោត។ ដោយសារតែយើងទទួលបានអំណាចចេស្ដារបស់ព្រះគ្រីស្ទ ហើយនិងមានជីវិតតាមរយៈជំនឿរបស់យើង នោះគោលជំនឿរបស់យើងត្រូវតែច្បាស់លាស់ត្រឹមត្រូវ។

នៅដើមឃ្លានៃបទចម្រៀងដែលយើងចូលចិត្ដ នោះផ្ដើមដូច្នេះ៖ «ព្រះយេស៊ូវស្រឡាញ់ខ្ញុំ» ឃ្លានេះគឺជាចំណុចចាំបាច់យ៉ាងសំខាន់ នៅក្នុងជំនឿរបស់គ្រីស្ទបរិស័ទ។

ព្រះយេស៊ូវ / ស្រឡាញ់ / ខ្ញុំ / ខ្ញុំដឹងជាក់ណាស់ / ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង។

ស្នូលនៃជំនឿគ្រីស្ទបរិស័ទគឺសាមញ្ញអញ្ចឹង។ ប្រសិនបើយើងដឹងថាពាក្យទាំងនោះមានន័យយ៉ាងណា។ ចូរគិតនៅក្នុងរបៀបដូច្នេះ៖

ព្រះយេស៊ូវ—តើខ្ញុំជឿអ្វីអំពីព្រះយេស៊ូវ

ព្រះយេស៊ូវជាព្រះពេញលេញ ហើយក៏ជាមនុស្សពេញលេញ។ ព្រះអង្គគឺជាព្រះអង្គសង្គ្រោះ។

ស្រឡាញ់—តើខ្ញុំជឿពីក្ដីស្រឡាញ់នៃព្រះ ថាមានលក្ខណៈបែបណា ដោយទ្រង់បង្ហាញទាំងភស្ដុតាងនៅលើឈើឆ្កាងផងនោះ?

ព្រះយេស៊ូវបានយាងមកក្នុងពិភពលោករបស់យើង ក្នុងបេសសកម្មសង្គ្រោះមួយ។ ព្រះអង្គបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើង ហើយបានមានព្រះជន្មរស់ឡើងវិញពីក្ដីស្លាប់។

ខ្ញុំតើខ្ញុំជឿអ្វីអំពីខ្លួនឯង

គ្រប់មនុស្សទាំងអស់គឺអាចមានពេញជាសិរីរុងរឿង—ហើយនិងជាអ្វីមួយដែលបាក់បែកខ្ទេចខ្ទាំ។ យើងបានបង្កើតមកក្នុងរូបអង្គនិងលក្ខណៈរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងបានបំពុលដោយបាប។ នៅត្រង់ទីកន្លែងណាដែលសេចក្ដីអាក្រក់បាននាំឱ្យយើងទៅជាកខ្វក់និងពុករលួយ នោះព្រះយេស៊ូវអាចស្ដារឱ្យយើងមាន "កំណើតថ្មី" វិញបាន។

ខ្ញុំដឹងជាក់ណាស់តើខ្ញុំជឿយ៉ាងណាពីសេចក្ដីសង្គ្រោះរបស់ខ្ញុំ ថាការនោះពិតជាជាក់មែន

យើងមិនអាចប្រឹងធ្វើអ្វីមួយ ដើម្បីឱ្យទទួលបានសេចក្ដីសង្គ្រោះឡើយ ប៉ុន្តែយើងត្រូវតែប្រើបំណងចិត្ដរបស់យើង ឱ្យចេះទៅទទួលដឹងពីតម្រូវការរបស់យើង (ដោយកែប្រែចិត្ដគំនិត) ចេះទទួលស្គាល់ថាព្រះយេស៊ូវជាព្រះជាម្ចាស់ ហើយជឿទៅលើកិច្ចការរបស់ព្រះអង្គនៅលើឈើឆ្កាង។ 

ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង—តើខ្ញុំជឿយ៉ាងណាអំពីស្ដង់ដាររបស់ព្រះ ដែលទ្រង់មានសម្រាប់ជីវិតរបស់ខ្ញុំ

យើងជ្រើសរើសថាព្រះគម្ពីរគឺជាស្ដង់ដារដែលមិនចេះផ្លាស់ប្រែ សម្រាប់រាល់អ្វីៗដែលយើងធ្វើនិងជឿ ដោយសារតែព្រះយេស៊ូវគឺជាគំរូរបស់យើង។ យើងត្រូវតែអាន និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះ ដើម្បីឱ្យយើងអាចស្គាល់ពីអត្តសញ្ញាណរបស់យើងនៅក្នុងព្រះគ្រីស្ទ។

ដោយសម្លឹងមើលត្រឹមឃ្លាទាំង ៥ ខាងលើ ក្នុងទំនុកច្រៀង នោះយើងអាចទទួលបាននូវរបៀបចងចាំដ៏មានអំណាច ដើម្បីដាក់ចំណុចសំខាន់នៃជំនឿគ្រីស្ទបរិស័ទទៅគ្រប់ទីកន្លែងដែលយើងទៅ។


ចូរអធិស្ឋាន៖ សូមព្រះអង្គបើកភ្នែកនិងដួងចិត្ដរបស់ទូលបង្គំ ក្នុងគ្រាទូលបង្គំស្ថិតក្នុងដំណើរនេះ។ សូមជួយដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំស្រូបយករាល់សេចក្ដីពិតអស់ទាំងនេះពីព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំប្រាថ្នាចង់ឱ្យការគិតរបស់ទូលបង្គំបានបំផ្លាស់បំប្រែ។ សូមជួយដល់ទូលបង្គំឱ្យជឿទៅលើអ្វីដែលព្រះអង្គសព្វព្រះទ័យឱ្យទូលបង្គំជឿ។ អាមែន។  

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Jesus Loves Me

ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្ញុំដឹង ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង - Jesus loves, this I know, for the Bible tells me so" នោះមានអតីតអ្នកយកព័ត៌មានក្លាយជាគ្រូគង្វាលម្នាក់ គាត់ចង់ជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកជឿ ហើយដឹងថាដោយព្រោះហេតុអ្វី។ កវីនិពន្ធដ៏ល្បី ដោយសៀវភៅរបស់គាត់បានលក់ដាច់យ៉ាងច្រើន គឺលោក ចន អេស ឌីគឺសិន (John S. Dickerson) ពន្យល់យ៉ាងច្បាស់លាស់ ហើយដោយស្មោះនូវជំនឿសំខាន់ៗរបស់គ្រីស្ទបរិស័ទ ហើយគូរបង្ហាញយ៉ាងមានអំណាចពីហេតុផល ថាហេតុអ្វីបានជាជំនឿទាំងនោះចាំបាច់។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ Baker Publishing ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bakerbookhouse.com/products/235847