ព្រះយេស៊ូវស្រឡាញ់ខ្ញុំគំរូ
ស្រឡាញ់
នៅថ្ងៃនេះ យើងមើលពីសារៈសំខាន់នៃអ្វីដែលព្រះសង្គ្រោះ—ព្រះយេស៊ូវជាព្រះគ្រីស្ទ—បានធ្វើ ដោយសារតែសកម្មភាពរបស់ព្រះអង្គឆ្លុះបង្ហាញពីសារធាតុនៃក្ដីស្រឡាញ់។ ព្រះអង្គបានថ្វាយជីវិតរបស់ព្រះអង្គ ដើម្បីបង់ថ្លៃសម្រាប់បាបនៃពិភពលោក—ដើម្បីបង់ថ្លៃទោសនៃបាបរបស់អ្នកហើយនិងខ្ញុំ។ ដូច្នេះ តើវាមានន័យយ៉ាងដូចម្ដេច នៅពេលដែលយើងនិយាយថា៖ «ព្រះយេស៊ូវស្រឡាញ់ខ្ញុំ»? តើពាក្យថា "ស្រឡាញ់" មានន័យយ៉ាងដូចម្ដេច?
ព្រះយេស៊ូវហ៊ានស្ម័គ្រលះបង់ជីវិតរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីសង្គ្រោះរូបអ្នកចេញពីបាបហើយនិងរួចពីសេចក្ដីស្លាប់។ ឥឡូវនេះ មានជីវិតថ្មីកំពុងតែរង់ចាំអ្នក នៅគ្រាដែលអ្នកព្រមជឿលើព្រះអង្គ ហើយអ្នកនឹងទទួលបានកាដូនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ នេះមានន័យថាអ្នកអាចមាន៖
ភាពសុខសាន្ដ នៅគ្រាដែលភាពថប់បារម្ភចង់គ្រប់គ្រងលើអ្នក
សេរីភាពពីភាពខ្មាសអៀន ដែលវាចង់ឱ្យអ្នករស់ក្នុងភិរុទ្ធភាព ឬចិត្ដជាប់ទោស ជានិច្ច
សេរីភាពពីបាប ដែលវាចង់យកអ្នកធ្វើជាទាសកររបស់វា
អត្តសញ្ញាណនៃភាពល្អឥតខ្ចោះខាងឯវិញ្ញាណ (ភាពបរិសុទ្ធ)
បានរាប់ជាបុត្រធីតានៅក្នុងក្រុមគ្រួសារនៃព្រះ ជំនួសឱ្យការរស់នៅឯកាតែឯង
ហើយនិងទំនុកចិត្ដជឿជាក់ ថាអ្នកគឺជាទីស្រឡាញ់។
នេះគឺមានន័យថាអ្នកមានមនុស្សដ៏សំខាន់បំផុតនៅក្នុងលោក ស្រឡាញ់រូបអ្នក ហើយម្នាក់នោះគឺជាអង្គដ៏សំខាន់បំផុតនៅក្នុងសកលលោកទាំងមូល។ ហើយនេះគឺមានន័យថា ព្រះយេស៊ូវ—ដែលជាព្រះជាម្ចាស់—បានបង្ហាញជាភស្ដុតាង នៅក្នុងសភាពមួយយ៉ាងរំជើបរំជួល ពីក្ដីស្រឡាញ់របស់ព្រះអង្គទៅដល់រូបអ្នក នោះគឺថា៖ ព្រះអង្គហ៊ានស្ម័គ្រចិត្ដលះបង់ជីវិតរបស់ព្រះអង្គផ្ទាល់ ដើម្បីសង្រ្គោះរូបអ្នក។
ក្នុងខណៈពេលដែលអ្នកបញ្ជាក់ពីជំនឿរបស់អ្នក ចំពោះក្ដីស្រឡាញ់នៃព្រះ ដែលព្រះអង្គមានសម្រាប់អ្នក នោះយើងមានសេចក្ដីអធិស្ឋានមួយ សម្រាប់ជួយឱ្យអ្នកបានយកជំនឿនេះ យកមកថ្លែងដោយផ្ទាល់ ថាព្រះយេស៊ូវបានបង្ហាញពីក្ដីស្រឡាញ់របស់ព្រះអង្គសម្រាប់អ្នក នៅពេលដែលព្រះអង្គបានស៊ូរងទុក្ខនៅលើឈើឆ្កាង។
ឱ ព្រះយេស៊ូវអើយ
ទូលបង្គំជ្រើសរើសទទួលយកការអត់ឱនទោស ដែលព្រះអង្គបានប្រទាន នៅពេលដែលព្រះអង្គបានសុគតនៅលើឈើឆ្កាងសម្រាប់ទូលបង្គំ។ ទូលបង្គំជឿថាព្រះអង្គបានបង្ហាញពីក្ដីស្រឡាញ់របស់ព្រះអង្គមកទូលបង្គំ នៅពេលដែលព្រះអង្គបានស៊ូបង់ថ្លៃឈ្នួលបាប ដើម្បីរំដោះទូលបង្គំ។ សូមអរគុណព្រះអង្គ ដែលទ្រង់បានយកបាបនោះទៅដាក់លើរូបព្រះអង្គផ្ទាល់។ សូមអរគុណព្រះអង្គដែលបានប្រទានកាដូនៃការអត់ឱនទោស ជីវិតអស់កល្បជានិច្ច ហើយនិងផ្សះផ្សាទំនាក់ទំនងខ្ញុំជាមួយនឹងព្រះជាម្ចាស់។ ព្រះយេស៊ូវអើយ ព្រះអង្គបានបង្ហាញជាភស្ដុតាងពីក្ដីស្រឡាញ់របស់ព្រះអង្គសម្រាប់ទូលបង្គំ ដោយសកម្មភាពពិតប្រាកដ។ សូមជួយដល់ទូលបង្គំឥឡូវនេះ ដើម្បីឱ្យទូលបង្គំអាចបង្ហាញពីក្ដីស្រឡាញ់ដែលទូលបង្គំមានចំពោះព្រះអង្គ ដោយសកម្មភាពរបស់ទូលបង្គំផ្ទាល់ផង។ អាមែន។
ដូច្នេះ តើអ្វីដែលជាសកម្មភាពហ៊ានលះបង់ ដែលនរណាម្នាក់អាចបង្ហាញពីក្ដីស្រឡាញ់របស់ខ្លួន ចំពោះនរណាម្នាក់ផ្សេងទៀតនោះ? ព្រះយេស៊ូវបានឆ្លើយតបទៅកាន់សំណួរនេះ។ នេះគឺជាអ្វីដែលព្រះអង្គមានបន្ទូល៖ «គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ» (យ៉ូហាន ១៥៖១៣)។ នៅពេលព្រះយេស៊ូវបានថ្លែងពីព្រះបន្ទូលនេះ ព្រះអង្គកំពុងតែថ្លែងពាក្យទំនាយពីអ្វីដែលព្រះអង្គនឹងធ្វើនៅលើឈើឆ្កាង៖ គឺព្រះអង្គលះបង់ជីវិតរបស់ទ្រង់សម្រាប់អ្នក ដែលជាមិត្ដរបស់ព្រះអង្គ។
ក្ដីស្រឡាញ់គឺតែងបង្ហាញជាភស្ដុតាងតាមរយៈសកម្មភាពពីមួយគ្រាទៅមួយគ្រា។ ហើយគ្រាណាដែលក្ដីស្រឡាញ់បានបង្ហាញទៅដោយលះបង់ទាំងមិនគិតពីខ្លួនឯង នោះក្ដីស្រឡាញ់នោះពិតជាស្មោះទៀងត្រង់ណាស់។ តើអ្នកអាចបង្ហាញដល់មនុស្សនៅក្នុងជីវិតរបស់អ្នក ថាអ្នកស្រឡាញ់ពួកគេ បានដោយរបៀបណា?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្ញុំដឹង ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង - Jesus loves, this I know, for the Bible tells me so" នោះមានអតីតអ្នកយកព័ត៌មានក្លាយជាគ្រូគង្វាលម្នាក់ គាត់ចង់ជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកជឿ ហើយដឹងថាដោយព្រោះហេតុអ្វី។ កវីនិពន្ធដ៏ល្បី ដោយសៀវភៅរបស់គាត់បានលក់ដាច់យ៉ាងច្រើន គឺលោក ចន អេស ឌីគឺសិន (John S. Dickerson) ពន្យល់យ៉ាងច្បាស់លាស់ ហើយដោយស្មោះនូវជំនឿសំខាន់ៗរបស់គ្រីស្ទបរិស័ទ ហើយគូរបង្ហាញយ៉ាងមានអំណាចពីហេតុផល ថាហេតុអ្វីបានជាជំនឿទាំងនោះចាំបាច់។
More