ការស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់គំរូ
ជនចម្លែកមុខ... ប្រយ័ត្នគ្រោះថ្នាក់
មាននូវរូបកាយនៃព្រះគ្រីស្ទជាច្រើនរូបដែលធ្លាក់ខ្លួនក្លាយជាជនងាយរងគ្រោះ ដោយសារតែការបញ្ឆោតពីសំឡេងនៃ ជនចម្លែកមុខ។ ការស្ដាប់នូវព្រះសូរសៀងព្រះជាម្ចាស់ ក្លាយទៅជាកត្តាប្រឡងប្រជែងយ៉ាងសាហាវមួយ ដោយសារតែ ការប្រណាំងប្រជែង ពីមនុស្សប៉ិននិយាយ ហើយមិនគោរពកោតខ្លាចព្រះ។ ជាក្ដីសោកសង្រេង មនុស្សមួយចំនួន កើតមានការសង្ស័យចំពោះចរិតលក្ខណៈរបស់ព្រះជាម្ចាស់ និង ចំពោះសេចក្ដីពិតដែលព្រះអង្គបានបង្រៀននៅក្នុងព្រះបន្ទូលរបស់ទ្រង់។
យើងអាចឃើញនូវបញ្ហាមុនដំបូងបង្អស់មួយនេះបានចាប់ផ្ដើមមានឡើងតាំងពីសម័យលោកយាយ អេវ៉ា ដែលបានរស់នៅក្នុងសួនច្បារមកម្ល៉េះ
ហើយខ្ញុំក៏ឆ្ងល់។
ហេតុអ្វីបានជាលោកយាយ អេវ៉ា បណ្ដោយឲ្យខ្លួនទន់ទោរទៅស្ដាប់ពាក្យពេចន៍បោកបញ្ឆោតពេញទៅដោយពិសពុលដូច្នេះ?
ហេតុអ្វីបានជាគាត់មិនស្គាល់ថានោះជាសំឡេងរបស់មនុស្សចម្លែកដូច្នោះ?
ខ្ញុំឆ្ងល់។តើលោកយាយ អេវ៉ា ស្គាល់ព្រះជាម្ចាស់ ដែលជាអ្នកគង្វាលរបស់គាត់ដល់កម្រិតណាទៅ? បើមើលទៅ គាត់ដូចជាងាយនឹងបោកនិងវៀចវេរដោយការកុហករបស់ខ្មាំងសត្រូវអ៊ីចឹងនោះ។
ហេតុអ្វីបានជាលោកយាយ អេវ៉ា ងាយនឹងឲ្យគេបោក ងាយនឹងជឿគេម្ល៉េះ?
ខ្ញុំជឿថា ទោះបីបើលោកយាយ អេវ៉ា ស្គាល់នូវសេចក្ដីពិត តែគាត់មិនបានចាក់ឬសទៅក្នុងសេចក្ដីពិតនោះទេ។ គាត់បានដឹងនូវអ្វីដែលព្រះជាម្ចាស់ទ្រង់ "បានមានបន្ទូល" ប៉ុន្តែមិនដែលទាន់បានទទួលយល់ពេញលេញថា ព្រះអង្គជានរណានោះឡើយ—ដែលជាព្រះដែលល្អហើយអាចទុកចិត្ដបាន។ គាត់មិនបានយល់ថាព្រះទ្រង់ជាប្រភពនៃរាល់ការល្អ សម្រាប់ជីវិតរបស់គាត់នោះទេ។
មុនញ៉ាំផ្លែឈើដែលមានការហាមឃាត់ គាត់មិនបានស្គាល់ដឹងអំពីអ្វីដែលជាអំពើអាក្រក់ អ្វីដែលជាការកុហក ហើយមិនបានដឹងថាគាត់អាចត្រូវបានគេបោកបញ្ឆោតឲ្យធ្លាក់ខ្លួន បែរជាមនុស្សដែលមិនស្ដាប់បង្គាប់ព្រះវរបិតារបស់គាត់នោះដែរ។
ប៉ុន្តែការទាំងនោះមិនត្រឹមត្រូវសម្រាប់យើងនោះឡើយ! យើងមិនមែនមិនដឹងនោះទេ! សូមសរសើរតម្កើងព្រះ យើងរាល់គ្នាមាននូវព្រះបន្ទូលព្រះអង្គ ដែលជាសេចក្ដីពិតសម្រាប់ដឹកនាំយើង។ យើងមាននូវព្រះវិញ្ញាណបរិសុទ្ធ (វិញ្ញាណនៃសេចក្ដីពិត) ដែលជាអ្នកផ្ដល់ទីប្រឹក្សា ហើយអង្គព្រះគ្រីស្ទយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះ និង អ្នកជួយទំនុកបម្រុងយើងដ៏ពិតប្រាកដមែន!
តែទោះជាយ៉ាងណាក្ដី ដូចលោកយាយ អេវ៉ា យើងរាល់គ្នា ទោរទន់លន់លង់ ទៅស្ដាប់សេចក្ដីកុហករបស់ ជនចម្លែកមុខទៅវិញ។ ហេតុអ្វីទៅ?
ហេតុផលមួយនោះគឺថា ជារឿយៗ យើងពិតជាចង់ចុះចូល ចង់កំសាន្តជាមួយសេចក្ដីកុហករបស់ខ្មាំងសត្រូវតាមរយៈ "ការកំសាន្ត" របស់យើង។ ទូរទស្សន៍ ប្រព័ន្ធអ៊ីនធើណេត រឿងភាពយន្ដ សៀវភៅ និង ទស្សនាវដ្ដី ដែលភាគច្រើន គ្មាននូវព្រះបន្ទូលព្រះទាល់តែសោះ ហើយម៉្យាងវិញទៀត វាក៏កំពុងមានប្រៀបនៅក្នុងសង្គមរបស់យើងផង។ ម្ល៉ោះហើយ យើងបានចំណាយពេលរាប់ភ្លេច ជាមួយអ្វីដែលមិនតម្កើងព្រះទាំងប៉ុន្មាននេះ ទាំងស្ដាប់នូវសំឡេងកុហក ក្នុងខណៈពេលដែលចិត្ដគំនិតរបស់យើងចាប់ផ្ដើមទទួលរងជ្រាប ត្រូវបានបំពុល និង ខ្វះសារជាតិបំប៉នខាងព្រលឹងវិញ្ញាណ បើប្រៀបទៅនឹងព្រះបន្ទូលដែលនាំឲ្យមានជីវិត មានអំណាច និង បណ្ដាលឲ្យចិត្ដប្រសើរឡើងនោះ!
យើងត្រូវការស្គាល់នូវអ្នកគង្វាលរបស់យើង! យើងត្រូវការទទួលទានពីទីស្មៅដ៏ស្រស់ខៀវខ្ចីរបស់ព្រះអង្គ។ យើងត្រូវការចូលជិតនៅក្បែរទ្រង់ ដើម្បីធ្វើតាមនូវព្រះសូរសៀងរបស់ព្រះអង្គ។
សុំកុំរំលងនូវគម្រោងអានចំណាយពេលជាមួយព្រះនៅថ្ងៃស្អែក ក្នុងខណៈពេលដែលយើងបញ្ចប់លើប្រធានបទនៃ "ការស្វែងយល់ឲ្យកាន់តែច្បាស់អំពីអ្នកគង្វាល!"។
ចូរទូលសូមព្រះវរបិតា៖ «តើទូលបង្គំកំពុងតែស្ដាប់សំឡេងផ្សេងៗដែលមិនមែនមកពីព្រះអង្គ ឬជារបស់ព្រះអង្គឬទេ?
ជម្រើសចម្រៀងថ្វាយបង្គំនៅថ្ងៃនេះ នោះគឺ៖ «ដួងចិត្ដកូនជារបស់ទ្រង់ (My Heart Is Yours)» ច្រៀងដោយ គ្រីស្ទាន ស្ទេនហ្វៀល (Kristian Stanfill)។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អេមី ហ្គ្រោឆេល (Amy Groeschel) បានសរសេរនូវគម្រោងអានសម្រាប់រយះពេល ៧ ថ្ងៃនេះ ក្នុងក្ដីសង្ឃឹមថា បងប្អូននឹងទទួលយល់នូវសេចក្ដីស្រឡាញ់នៃព្រះទ័យព្រះបិតាដូចជារូបគាត់បានស្គាល់ដែរ។ សេចក្ដីអធិស្ឋានរបស់គាត់ គឺថារាល់មេរៀននីមួយៗនឹងបង្រៀនបងប្អូនឲ្យងាកចេញឆ្ងាយពីសម្រែកប្រឆាំងតវ៉ាហើយក៏ដាស់បងប្អូនឲ្យចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅកាន់ព្រះសូរសៀងរបស់ទ្រង់ផង។
More