ការស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់គំរូ
តើឲ្យបិតាអាចបង្វែរអារម្មណ៍របស់កូនបានអត់?
មានពេលខ្លះជាពេលឮសំឡេង ហើយពេលខ្លះទៀត ក៏ជាពេលត្រូវស្ដាប់ដែរ
ការឮសំឡេងគឺជាសមត្ថភាពក្នុងការទទួលបាននូវសំឡេងឬព័ត៌មាន។
ការស្ដាប់វិញគឺជាការផ្ដោតអារម្មណ៍ទៅកាន់ការស្ដាប់ឮឬព័ត៌មានទាំងនោះ។
អត្ថបទព្រះគម្ពីរដែលមាននៅក្នុងយេរេមាថ្ងៃនេះ ពិតជាគួរឲ្យសោកសង្រេងណាស់ ប៉ុន្តែទុក្ខសោកនោះមិនមែនចម្លែកទេ។ រឿងរ៉ាវដែលមានចែងនៅក្នុងអត្ថបទព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ទាំងនេះ គឺជាការដាស់តឿនយ៉ាងសំខាន់ដល់យើង អំពីគ្រោះថ្នាក់ដែលមាននៅចំពោះមុខ នៅពេលណាដែលយើងមិនបានយកចិត្ដទុកដាក់ចំពោះព្រះជាម្ចាស់ ឲ្យអស់ពីចិត្ដ គំនិត និង កម្លាំងរបស់យើងនោះ។ ហេតុអ្វី? និយាយឲ្យចំទៅ នៅពេលដែលយើងមិនស្ដាប់បង្គាប់ព្រះនិងមាគ៌ារបស់ទ្រង់ គឺបងប្អូនប្រៀបបានទៅនឹងការធ្វើដំណើរទៅកាន់ទិសដៅខុស—ឆ្ពោះទៅក្រោយ ហើយមិនមែនទៅមុខនោះទេ។ ជារឿយៗ ទិសដៅខុសទាំងនោះ នាំឲ្យយើងឆ្ពោះទៅកាន់ទីកន្លែងងងឹតហើយអន្តរាយផង។
ជនឧក្រិដ្ឋនៃសេចក្ដីរំខាន់ទាំងប៉ុន្មាន ភាគច្រើន គឺជាការលួងបញ្ឆោតដ៏ទាក់ទាញ ដូចជា ភាពមមាញឹកប្រចាំថ្ងៃ ការចិញ្ចឹមបីបាច់កូនៗ ការផ្សងព្រេងចង់បានអ្វីដែលប្រសើរជាងឥឡូវ ឬក៏ គ្រឿងអេឡិចត្រូនិចណាមួយដែលនាំឲ្យមានសេចក្ដីត្រេកត្រអាលសប្បាយប្លែកៗ!
តាមខ្ញុំដឹង កូនៗខ្ញុំសុទ្ធតែអាចស្ដាប់ឮបានយ៉ាងល្អឥតខ្ចោះទាំងអស់គ្នា ប៉ុន្តែតែការស្ដាប់ឮរបស់គេមិនសូវសកម្មទេ! ពេលខ្លះ ពាក្យដែលចាប់ទាញអារម្មណ៍ពួកគាត់បានយ៉ាងឆាប់រហ័សនោះគឺ ឃ្លាសម្ងាត់មួយ៖ ការ៉េម។ គ្រាន់តែឮភ្លាម ពួកគេត្រូវចិត្ដតែម្ដង ហើយតបមកវិញថា៖ «អស្ចារ្យមែន! មែនអត់ ម៉ាក់?» បន្ទាប់មក ខ្ញុំក៏សារភាពទៅកាន់ពួកគាត់៖ «អត់ទេ ម៉ាកគ្រាន់តែចង់ឲ្យកូនស្ដាប់ម៉ាក់ទេតើ!»
និយាយឲ្យត្រង់ទៅ ខ្ញុំក៏ជាអ្នកស្ដាប់ឮអសកម្មដែរ ដូចជាពេលខ្លះ ទូរស័ព្ទទំនើបរបស់ខ្ញុំ វាមានប្រៀបជាងការផ្ដោតអារម្មណ៍របស់ខ្ញុំចំពោះក្រុមគ្រួសាររបស់ខ្ញុំទៅទៀត។ «ហ៊ឺម…មានរឿងអីបងសម្លាញ់?»
យើងប្រហែលជាអស់សំណើចចំពោះកំហុសខុសឆ្គងទាំងប៉ុន្មាននោះ ប៉ុន្តែការទាំងនោះវាមិនល្អសម្រាប់យើងនោះឡើយ។ ការទាំងនោះនាំឲ្យយើងប្រព្រឹត្ដខុសចំពោះមនុស្សនៅជុំវិញខ្លួនយើង។ ហើយនៅពេលដែលយើងចាប់ផ្ដើមធ្វើជាមិនខ្វល់ចំពោះព្រះជាម្ចាស់ វាជាទង្វើដែលនាំឲ្យខ្លួនយើងអន្តរាយ ត្បិតយើងមិនបានផ្ដល់តម្លៃដល់ព្រះ ហើយវាក៏ជាទង្វើបះបោរប្រឆាំងយ៉ាងច្បាស់ទែង។
ប្រសិនបើយើងចង់ដើរតាមព្រះវរបិតារបស់យើងឲ្យបានពេញលេញ នោះយើងត្រូវតែរៀនចេះយកចិត្ដទុកដាក់ចំពោះព្រះបន្ទូលរាជសារទាំងប៉ុន្មានរបស់ព្រះអង្គ! ចូរចាំថា ការទំនាក់ទំនងដ៏អស្ចារ្យរបស់ទ្រង់ចំពោះយើង មានច្រើនបែបណាស់៖ ព្រះបន្ទូលទ្រង់ ទីប្រឹក្សាអ្នករួមជំនឿ គម្រោងអានព្រះគម្ពីរ សុបិនឬនិមិត្ដ សម្លេងខ្សឹបៗ ឬ ការដាស់ពញ្ញាក់តាមគំនិតផង។ ពិតប្រាកដមែន របៀបដែលព្រះជាម្ចាស់ទ្រង់ធ្វើការទំនាក់ទំនង គឺច្រើនបែប ច្រើនម៉ាកណាស់ ពីព្រោះអី ព្រះទ្រង់គឺជាអម្ចាស់ដ៏ធំសម្បើម ហើយក៏ជាអ្នកជំនាញខាងផ្នែកទំនាក់ទំនងផង! ទ្រង់សព្វព្រះទ័យចង់មានទំនាក់ទំនងផ្សាភ្ជាប់ជាមួយនឹងបងប្អូនជានិច្ច!
ចូរទូលសូមព្រះវរបិតា៖តើមានអ្វីដែលកំពុងនាំឲ្យបងប្អូនបែកអារម្មណ៍ចេញពីព្រះអង្គ?
សេចក្ដីណែនាំសម្រាប់ការថ្វាយបង្គំព្រះថ្ងៃនេះនោះគឺ៖ «ទុកជាលេខមួយ (First)» ច្រៀងដោយ ឡរិន ដាយហ្គល (Lauren Daigle)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អេមី ហ្គ្រោឆេល (Amy Groeschel) បានសរសេរនូវគម្រោងអានសម្រាប់រយះពេល ៧ ថ្ងៃនេះ ក្នុងក្ដីសង្ឃឹមថា បងប្អូននឹងទទួលយល់នូវសេចក្ដីស្រឡាញ់នៃព្រះទ័យព្រះបិតាដូចជារូបគាត់បានស្គាល់ដែរ។ សេចក្ដីអធិស្ឋានរបស់គាត់ គឺថារាល់មេរៀននីមួយៗនឹងបង្រៀនបងប្អូនឲ្យងាកចេញឆ្ងាយពីសម្រែកប្រឆាំងតវ៉ាហើយក៏ដាស់បងប្អូនឲ្យចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅកាន់ព្រះសូរសៀងរបស់ទ្រង់ផង។
More