ការស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់គំរូ
តើនរណាជាក្រុមទីប្រឹក្សាផ្នែកព្រលឹងវិញ្ញាណរបស់បងប្អូន?
ព្រះជាម្ចាស់ជារឿយៗនឹងធ្វើការបើកសំដែងនូវបំណងព្រះហឬទ័យ និង ប្រាជ្ញារបស់ទ្រង់មកកាន់បងប្អូនតាមរយះអ្នកដើរតាមអង្គព្រះគ្រីស្ទ! ខ្ញុំមិនអាចរាប់បានអស់នោះទេ នូវពេលវេលាដែលព្រះជាម្ចាស់ទ្រង់បានប្រើប្រាស់នូវគ្រីស្ទបរិស័ទដទៃផ្សេងទៀត ដើម្បីនាំសារព្រះបន្ទូលមកប៉ះពាល់ដួងចិត្ដរបស់ខ្ញុំ! ខ្ញុំបានឮនូវពាក្យពេចន៍ខ្សឹបរបស់ព្រះ តាមរយះគ្រូគង្វាល កម្មវិធីផ្សាយជាសម្លេង មិត្ដរបស់ខ្ញុំ កូនៗរបស់ខ្ញុំ អ្នកសរសេរត្លុក ឬ នរណាម្នាក់ផ្សេងទៀតនៅក្នុងក្រុមជីវិត (ក្រុមតូច) របស់ខ្ញុំ។ តាមពិតទៅ ខ្ញុំសម្លឹងមើលទៅកាន់ពួកគាត់ក្នុងនាមពួកគាត់ជាក្រុមទីប្រឹក្សាខាងព្រលឹងវិញ្ញាណរបស់ខ្ញុំ។ អ្នកទាំងនោះគឺជា៖ ស្វាមីរបស់ខ្ញុំ អ្នកណែនាំផ្ដល់ទីប្រឹក្សា ដៃគូរអធិស្ឋាន មិត្ដភក្ដិ និង ឪពុកម្ដាយរបស់ខ្ញុំ។
ចុះបងប្អូនវិញ? តើបងប្អូនមានស្វះស្វែងរកបងប្អូនរួមជំនឿដែលបងប្អូនគោរព និងស្ដាប់ពួកគាត់ទាំងបើកចំហរឬទេ? ការស្ថិតនៅជាប់ជាមួយគ្រីស្ទបរិស័ទដទៃផ្សេងទៀតយ៉ាងមុតមាំ (ជាពិសេសអ្នកដែលកំពុងលូតលាស់និងចាក់ឬសក្នុងព្រះបន្ទូលព្រះ) គឺពិតជាសំខាន់ណាស់សម្រាប់ដំណើរនៃជីវិតខាងជំនឿរបស់បងប្អូនផ្ទាល់ខ្លួន។
ការស្ដាប់ឮពួកគាត់មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ តើជារឿយៗ បងប្អូនមានដែលអនុវត្ដ ឬប្រព្រឹត្ដតាមនូវប្រឹក្សា ឬដំបូន្មានខាងប្រាជ្ញាដែលបងប្អូនបានឮពីពួកគាត់ដែរឬអត់?
ចូរឲ្យមានប្រាជ្ញាឡើង ហើយនៅតែបន្តស្ថិតនៅជាប់ជាមួយសហគមន៍គ្រីស្ទបរិស័ទ! ចូរស្ដាប់នូវបងប្អូនក្រុមគ្រួសាររួមជំនឿរបស់យើង។ យើងពិតជាត្រូវការពួកគាត់ ហើយពួកគាត់ក៏ត្រូវការរូបបងប្អូនដែរ។ អត្ថបទព្រះគម្ពីរសម្រាប់អានថ្ងៃនេះ ដែលមាននៅក្នុង សុភាសិត ១៨៖២ ចែងប្រាប់ដល់យើងត្រង់ៗថា វាជាកំហុសឆ្គង ប្រសិនយើងចាត់ទុកខ្លួនឯងថាជា “មនុស្សយល់ដឹងទាំងអស់”នោះ
ក្នុងទស្សនៈខ្ញុំផ្ទាល់ ខ្ញុំមិនចង់ធ្វើជាមនុស្សល្ងីល្ងើនោះឡើយ។ ខ្ញុំត្រូវការនូវជំនួយ។ ខ្ញុំត្រូវការនូវប្រាជ្ញា។ ខ្ញុំត្រូវការជ្រើសរើសនៅតែជាមនុស្សបន្ទាបខ្លួន ហើយអាចបង្ហាត់បង្រៀនបាន ដើម្បីឲ្យខ្ញុំអាចស្ដាបឮនូវ ទិសដៅ ការកែតម្រូវ និង សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ខ្ញុំត្រូវការឲ្យចិត្ដខ្ញុំចេះបន្ទាបខ្លួន និង អាចបង្ហាត់បង្រៀនបាន—ដោយព្រោះតែព្រះជាម្ចាស់ ទ្រង់តែងតែជារឿយៗនិយាយមកកាន់យើងតាមរយះបុត្រធីតាដទៃផ្សេងទៀតរបស់ទ្រង់។
ចូរទូលសូមព្រះវរបិតា៖តើនរណាទៅដែលនឹងត្រូវជាក្រុមទីប្រឹក្សាខាងព្រលឹងវិញ្ញាណរបស់ទូលបង្គំ?
ជម្រើសបទចម្រៀងថ្វាយបង្គំសម្រាប់ថ្ងៃនេះ នោះគឺ៖ «បញ្ឆេះភ្លើង (Set a Fire)» ច្រៀងដោយ វីល រីហ្កេន (Will Reagan) និង យូណៃធីត ផឺស៊ូត (United Pursuit)។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អេមី ហ្គ្រោឆេល (Amy Groeschel) បានសរសេរនូវគម្រោងអានសម្រាប់រយះពេល ៧ ថ្ងៃនេះ ក្នុងក្ដីសង្ឃឹមថា បងប្អូននឹងទទួលយល់នូវសេចក្ដីស្រឡាញ់នៃព្រះទ័យព្រះបិតាដូចជារូបគាត់បានស្គាល់ដែរ។ សេចក្ដីអធិស្ឋានរបស់គាត់ គឺថារាល់មេរៀននីមួយៗនឹងបង្រៀនបងប្អូនឲ្យងាកចេញឆ្ងាយពីសម្រែកប្រឆាំងតវ៉ាហើយក៏ដាស់បងប្អូនឲ្យចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅកាន់ព្រះសូរសៀងរបស់ទ្រង់ផង។
More