ការស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់គំរូ
រងការល្បួងដោយសារបំណងដួងចិត្ដ
ដើមកំណើតនៃអំពើបាបដំបូងគឺផ្ដើមពីសេចក្ដីកុហកទាំងនេះ គឺថា៖ ព្រះជាម្ចាស់ មិនល្អទេ។ ព្រះអង្គមិនអាចឲ្យយើងទុកចិត្ដបាន។ ហើយព្រះអង្គមិនកាន់ខាងយើងដែរ។ ពិតប្រាកដណាស់ ក្ដីល្បួងទាំងប៉ុន្មាននេះ នៅបន្តមានមកដល់សព្វថ្ងៃនេះ។ ហើយប្រសិនបើការនេះមិនទាន់ល្មមទេ ដូចអេវ៉ា ចិត្ដចង់បានតាមចំណង់ធម្មជាតិមានបាប បានរួមបង្កើនថាមពលជាមួយនឹងសេចក្ដីកុហកទាំងនេះ! គ្រប់ការកុហកទាំងប៉ុន្មាន ជាអ្វីដែលមារសាតាំង ព្យាយាមប្រឹងប្រែងដើម្បីយកមកបំបែកយើងចេញពីព្រះជាម្ចាស់។
អេវ៉ាបានឃើញនូវផ្លែឈើដឹងខុសត្រូវ ហើយបានគិតថា ផ្លែនោះមើលទៅពិតជាគួរឲ្យចាប់ចិត្ដនិងគួរជាទីមេត្រី។ គាត់ក៏បានទទួលរងការលួងលោមពីក្ដីសន្យាអំពី ការបំភ្លឺ ចំណេះដឹង ហើយប្រហែលព្រមទាំងអំណាចផង។ ឯងនឹងបានក្លាយដូចជាព្រះជាម្ចាស់។ អូយ គ្រាន់តែឮដូច្នោះ ឲ្យមារបោកបានបាត់!
ចុះបងប្អូនវិញ? តើមានពេលប៉ុន្មានដងដែរ ដែលបងប្អូនត្រូវទទួលរងសេចក្ដីល្បួង ហើយចាញ់បោកមារ ដោយសារតែសេចក្ដីតណ្ហា ខាងឯភ្នែក និង ការយល់ដឹងមានព្រំដែនរបស់បងប្អូននោះ? ខ្ញុំមិនមែនព្យាយាមធ្វើឲ្យបងប្អូនបាក់ទឹកចិត្ដជាមួយនឹងសំណួរខាងលើទេ ប៉ុន្តែខ្ញុំចង់ប្រាប់ដល់បងប្អូនឲ្យដឹងជាមុន ពីព្រោះ បងប្អូនអើយ យើងមិនបាច់រស់នៅរបៀបដូចនេះនោះឡើយ!
ការរស់នៅជាប់ជាមួយនឹងព្រះសូរសៀងរបស់ព្រះជាម្ចាស់ មានន័យថា យើងដើរតាមការណែនាំព្រះ ដើម្បីទទួលស្គាល់ព្រះអង្គ។ ថ្វាយនូវសិរីរុងរឿងដល់ព្រះ។ ថ្វាយការអរព្រះគុណដល់ទ្រង់។ ហើយថ្វាយការសរសើរដល់ព្រះអង្គ គ្រប់ពេលវេលានីមួយៗ ដោយសារតែព្រះទ្រង់គង់នៅជាមួយបងប្អូន! ការផ្សាភ្ជាប់ដ៏វិសុទ្ធនេះ មានន័យថាយើងពិតប្រាកដជាត្រូវការដាក់សេចក្ដីទុកចិត្ដរបស់យើងនៅក្នុងព្រះអង្គ គ្រប់ស្ថានភាព ហើយបិទបាំងត្រចៀក និង ភ្នែករបស់យើង ពីអ្វីៗដែលបោកបញ្ឆោតចិត្ដនិងគំនិតរបស់យើង។
ពិភពលោកនេះ មិនមែនជារបស់ខ្ញុំ ហើយក៏មិនមែនជារបស់បងប្អូននោះដែរ! ស្ថានសួគ៌និងពិភពលោកថ្មីកំពុងទន្ទឹងរងចាំ ដល់អស់អ្នកណាដែលដាក់ការទុកចិត្ដរបស់គេចំពោះព្រះសង្គ្រោះដោយបន្តរងចាំទាំងស៊ូទ្រាំផង។ យើងមិនគួរចូលរួមចំណែក ដេញតាមនូវអ្វីៗដែលជាក្ដីស្រមើស្រមៃ តាមរបៀបបែបលោកិយ៌នោះដែរ។ យើងមិនចាំបាច់ភ័យខ្លាចថា យើងខកខានមិនបានទទួលនូវអ្វីដែលជា “របស់ឡូយៗ” ដោយព្រោះថា នឹងមាននូវរង្វាន់ដ៏ល្អអស្ចារ្យហើយនៅអស់កល្បជានិច្ចកំពុងរងចាំយើងដែរ។ ហើយយើងដឹងថាមានតែព្រះជាម្ចាស់យើងទេ ដែលពិតជា ល្អហើយឡូយៗ នោះ! ទ្រង់គឺជាព្រះគ្រប់ទាំងអស់របស់យើង។ ទ្រង់ជាព្រះដែលនាំឲ្យយើងមានគ្រប់គ្រាន់។ ទ្រង់ជាព្រះដែលបំពេញទាំងអស់ដល់យើង!
ចូរទូលសូមព្រះវរបិតា៖ តើមានអ្វីខ្លះដែលទូលបង្គំគួរធ្វើ ដើម្បីឲ្យទូលបង្គំមានតែបំណងចិត្ដសម្រាប់ព្រះអង្គ?
ជម្រើសចម្រៀងថ្វាយបង្គំសម្រាប់ថ្ងៃនេះ នោះគឺ៖ «កុំឲ្យនរណានៅលើឆាក (Clear the Stage)» ច្រៀងដោយ ជីមី នីដហេម (Jimmy Needham)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អេមី ហ្គ្រោឆេល (Amy Groeschel) បានសរសេរនូវគម្រោងអានសម្រាប់រយះពេល ៧ ថ្ងៃនេះ ក្នុងក្ដីសង្ឃឹមថា បងប្អូននឹងទទួលយល់នូវសេចក្ដីស្រឡាញ់នៃព្រះទ័យព្រះបិតាដូចជារូបគាត់បានស្គាល់ដែរ។ សេចក្ដីអធិស្ឋានរបស់គាត់ គឺថារាល់មេរៀននីមួយៗនឹងបង្រៀនបងប្អូនឲ្យងាកចេញឆ្ងាយពីសម្រែកប្រឆាំងតវ៉ាហើយក៏ដាស់បងប្អូនឲ្យចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅកាន់ព្រះសូរសៀងរបស់ទ្រង់ផង។
More