ការស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់គំរូ
ការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់
ដូចលោក យ៉ូប ខ្ញុំចង់មានទ្រព្យ (ស្រេកឃ្លាន) នូវព្រះបន្ទូលព្រះ និងការដឹកនាំរបស់ព្រះអង្គ ជាជាងអាហារប្រចាំថ្ងៃរបស់ខ្ញុំទៅទៀត! ចឹងមែនអត់ បងប្អូន? ដូចជាអ្វីដែលអត្ថបទព្រះគម្ពីរក្នុងអេសាយបានបង្រៀនដល់យើង ខ្ញុំចង់មាននូវសមត្ថភាពក្នុងការឮនូវសំឡេងប្រាប់ខ្ញុំនៅពីក្រោយ អំពីផ្លូវណាដែលខ្ញុំត្រូវដើរ។
ប៉ុន្តែ តើឲ្យខ្ញុំអាចឮសំឡេងរបស់ទ្រង់បានយ៉ាងដូចម្ដេច? ហើយយ៉ាងណាមិញ តើព្រះអង្គកំពុងតែនៅមានព្រះបន្ទូលដែរឬទេ? ចូរឲ្យរីកចិត្ដឡើង ព្រះជាម្ចាស់ទ្រង់គឺជាព្រះដែលសព្វព្រះទ័យក្នុងការមានទំនាក់ទំនង! ទ្រង់បានបង្កើតនូវអំណោយទានឲ្យយើងអាចចេះមានប្រាស្រ័យទាក់ទងគ្នា។ នេះមានន័យថា ទ្រង់នៅតែមានព្រះបន្ទូល ហើយយើងក៏អាចមានសមត្ថភាពក្នុងការស្ដាប់ឮព្រះអង្គផងដែរ—ហើយក៏អាចឆ្លើយតបចំពោះព្រះសូរសៀងរបស់ព្រះអង្គផង។ ប្រសិនបើព្រះជាម្ចាស់នៅតែមានព្រះបន្ទូលនៅឡើយ យើងគួរតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់យើងក្នុងការទទួលស្គាល់នូវសំឡេងរបស់ព្រះអង្គហើយ ស្ដាប់ផង! ទង្វើសកម្មភាពចំពោះការស្ដាប់ឮ គឺជាអ្វីដែលចាំបាច់និងត្រូវការខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ ទោះបីជាសព្វថ្ងៃ កំពុងមានចន្លោះខ្វះខាតក៏ដោយចុះ សម្រាប់ទំនាក់ទំនងដ៏ពិតប្រាកដនោះ។
មុនដំបូង ចូរយើងសម្លឹងមើលទៅកាន់របៀបមួយចំនួនដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលមកកាន់រូបយើងរាល់គ្នា។
ព្រះជាម្ចាស់ទ្រង់មានបន្ទូលមកកាន់រូបយើង តាមរយះព្រះបន្ទូលក្នុងព្រះគម្ពីរ។ព្រះជាម្ចាស់បានបើកសំដែងនូវបំណងព្រះហឬទ័យនិងផែនការសម្រាប់យើងរាល់គ្នាជាច្រើនរួចរាល់ហើយ នៅក្នុងព្រះគម្ពីរ ដែលជាព្រះបន្ទូលរបស់ទ្រង់នោះ។ ការចំណាយពេលក្នុងការអាននូវព្រះគម្ពីរ គឺជារបៀបដ៏ខ្លាំងពូកែមួយដែលយើងអាចធ្វើបាននៅក្នុងការស្ដាប់ឮពីព្រះអង្គផ្ទាល់តែម្ដង។
ព្រះជាម្ចាស់ទ្រង់មានបន្ទូលតាមរយះសំឡេងខ្សឹបរបស់ទ្រង់ ជារឿយៗ ទ្រង់តែងមានបន្ទូលស្រាលស្រទន់មកកាន់ព្រលឹងវិញ្ញាណរបស់យើង ទ្រង់ផ្ដល់សុបិន និមិត្ដ និង/ឬ ណែនាំបង្ហាត់យើងតាមរយះនូវស្ថានភាពផ្សេងៗរបស់យើងផង។ ហើយព្រះអង្គក៏ដឹកនាំឲ្យការគិតរបស់យើងឆ្ពោះទៅកាន់គម្រោងផែនការរបស់ទ្រង់ផង។
ព្រះជាម្ចាស់ទ្រង់មានបន្ទូលតាមរយះប្រជារាស្រ្ដរបស់ទ្រង់មានពេលមួយចំនួនដែលព្រះជាម្ចាស់នឹងមានបន្ទូលពីព្រះហឬទ័យទ្រង់មកកាន់រូបយើងតាមរយះគ្រីស្ទបរិស័ទដទៃផ្សេងទៀត។ ពាក្យពេចន៍នោះអាចមានទម្រង់ជាការលើកទឹកចិត្ដ ការកែតម្រូវ ឬ ការដឹកនាំ។
សេចក្ដីអធិស្ឋានរបស់ខ្ញុំនោះគឺថា គម្រោងអានខ្លីចំនួនប្រាំពីរថ្ងៃនេះ នឹងដកស្រង់ចេញពីព្រះហឬទ័យដែលពេញដោយក្ដីស្រឡាញ់នៃព្រះវរបិតារបស់យើង ដើម្បីបង្រៀនបងប្អូនឲ្យគេចចេញឲ្យផុតពីការប្រឆាំងទាស់ទែងតវ៉ា ដាស់ពញ្ញាក់ឲ្យបងប្អូនផ្ដោតអារម្មណ៍ទៅកាន់ព្រះសូរសៀងព្រះ ហើយឱបក្រសោបដួងចិត្ដរបស់បងប្អូនទាំងមូលតែម្ដង។
ចូរទូលសូមព្រះវរបិតា៖ តើឲ្យខ្ញុំត្រូវការធ្វើអ្វី ដើម្បីឲ្យខ្ញុំអាចក្លាយជាអ្នកចេះស្ដាប់ប្រសើរជាងមុន?
ជម្រើសបទចម្រៀងថ្វាយបង្គំថ្ងៃនេះ នោះគឺ៖ «ក្រាបបន្ទន់ចិត្ដខ្ញុំ (Yield My Heart)» ច្រៀងដោយ គីម វកើរ ស្មីតស៍ (Kim Walker-Smith)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អេមី ហ្គ្រោឆេល (Amy Groeschel) បានសរសេរនូវគម្រោងអានសម្រាប់រយះពេល ៧ ថ្ងៃនេះ ក្នុងក្ដីសង្ឃឹមថា បងប្អូននឹងទទួលយល់នូវសេចក្ដីស្រឡាញ់នៃព្រះទ័យព្រះបិតាដូចជារូបគាត់បានស្គាល់ដែរ។ សេចក្ដីអធិស្ឋានរបស់គាត់ គឺថារាល់មេរៀននីមួយៗនឹងបង្រៀនបងប្អូនឲ្យងាកចេញឆ្ងាយពីសម្រែកប្រឆាំងតវ៉ាហើយក៏ដាស់បងប្អូនឲ្យចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅកាន់ព្រះសូរសៀងរបស់ទ្រង់ផង។
More