ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នកគំរូ
“ការគិតពិចារណាចុងក្រោយ”
ប្រសិនបើអ្នកមិនទាន់បានទទួលព្រះយេស៊ូគ្រិស្តចូលទៅក្នុងជីវិតរបស់អ្នកទេនោះ ឬក៏ប្រសិនបើអ្នកធ្លាប់បានទទួលព្រះអង្គ ប៉ុន្តែអ្នកមិនបានរស់នៅសម្រាប់ព្រះអង្គ។ ថ្ងៃនេះអ្នកអាចធ្វើការប្តេជ្ញាចិត្តជាថ្មីសម្រាប់ព្រះអង្គ ដោយនិយាយពាក្យអធិស្ឋានសាមញ្ញនេះ ចេញពីដួងចិត្តស្មោះត្រង់របស់
អ្នក។ សេចក្តីអធិស្ឋាននោះមានលក្ខណ:បែបនេះ
ព្រះយេស៊ូ កូនដឹងថាកូនជាមនុស្សមានបាប និងមានតែព្រះអង្គម្នាក់គត់ដែលអាចជួយកូនឲ្យរួចពីទ័ណ្ឌកម្មនៃអំពើបាប។ កូនសូមយាងព្រះអង្គចូលមកគង់ក្នុងជីវិតរបស់កូន និងសម្អាតកូនពីគ្រប់ទាំងអំពើបាបទាំងអស់របស់កូន។ សូមជួយកូនឲ្យរស់នៅសម្រាប់ព្រះអង្គ គ្រប់ទាំងផ្នែកទាំងអស់នៃជីវិតរបស់កូន ជារៀងរាល់ថ្ងៃ និងអស់មួយជីវិតរបស់កូន។ សូមអរគុណព្រះអង្គដែលបានយាងចូលមកក្នុងជីវិតរបស់កូន និងដោះកូនឲ្យមានសេរីភាព។
ប្រសិនបើអ្នកបានអធិស្ឋាន នូវសេចក្តីអធិស្ឋាននេះដោយស្មោះត្រង់ ជឿព្រះយេស៊ូថាព្រះអង្គនឹងធ្វើអ្វីៗដែលព្រះអង្គមានបន្ទូល គឺអ្នកទទួលបានសេចក្តីសង្គ្រោះហើយ និងផ្លាស់ប្តូរទិសដៅនៃជោគវាសនារបស់អ្នកទៅរស់នៅជាមួយព្រះអង្គជារៀងរហូត។ សូមចូលរួមអបអរសារទរ
ប្រសិនបើអ្នកបានសម្រេចចិត្តដើរតាមព្រះយេស៊ូគ្រិស្ត យើងចង់ឮពីអ្នកថែមទៀត និងផ្តល់ឲ្យអ្នកជាមួយនឹងមេរៀនព្រះគម្ពីរបន្ថែមទៀតតាមរយ:កម្មវិធី (YouVersion’s The Bible App) ដើម្បីជួយនៅក្នុងដំណើរជីវិតថ្មីរបស់អ្នក ។ សូមជ្រើសរើសបណ្តាញភ្ជាប់នៅខាងក្រោម:
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺជាអំណោយដ៏ឥតគិតថ្លៃរបស់ព្រះ- គឺចាប់ផ្តើមនៅទីនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2 |