ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នកគំរូ

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ថ្ងៃទី 2 ក្នុងចំណោម 6 ថ្ងៃ

“ ព្រះជាម្ចាស់បង្កើតអ្នកជាមួយនឹងគំនិតដែលនៅអស់កល្ប ”

នៅពេលព្រះជាម្ចាស់បង្កើតយើង ព្រះអង្គមានផែនការលើសពី ៧០ ឬ   ៨០ឆ្នាំសម្រាប់វត្តមានរបស់យើង។   ព្រះអង្គមានគោលបំណងដ៏ជាក់លាក់សម្រាប់ជីវិតរបស់យើងម្នាក់ៗ។ រយ:ពេលនៃគម្រោងផែនការរបស់ព្រះអង្គគឺទាំងពីរ   ទាំងជីវិតនៅលើផែនដី និងជីវិតនៅនគរស្ឋានសួគ៌ (ឬ អស់កល្ប) ព្រះគម្ពីរយ៉ាកុប ៤:១៤   ពណ៌នាអំពីភាពខុសគ្នារវាងទិដ្ឋភាពនៃវត្តមានទាំងពីររបស់យើង។ ចែងថា

“បងប្អូនពុំដឹងថាថ្ងៃស្អែកជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ   បងប្អូនប្រៀបបីដូចជាចំហាយទឹកដែលមានតែមួយភ្លែត រួចក៏រសាយបាត់ទៅ” យ៉ាកុប ៤:១៤ ។ 

អ្នកធ្លាប់បានឮគេនិយាយថា “ជីវិតគឺខ្លីណាស់”  វាគឺជាពន្លឺនៃភាពអស់កល្ប ព្រះគម្ពីរចែង។ 

“មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង   រួចត្រូវព្រះជាម្ចាស់វិនិច័្ឆយទោសជាយ៉ាងណា” ហេប្រឺ ៩:២៧ ។

យើងទាំងអស់គ្នានឹងត្រូវស្លាប់ផ្នែករាងកាយ   ប៉ុន្តែសេចក្តីស្លាប់ខាងរូបកាយគ្រាន់តែជាទីបញ្ចប់នៃសាច់ឈាម​ខ្លួនប្រាណយើងប៉ុណ្ណោះ   មិនមែនព្រលឹងរបស់យើងឡើយ។ ព្រលឹងរបស់យើង   ឬក៏មនសិការដែលកំពុងរស់នៅក្នុងរាងកាយរបស់យើងគឺអស់កល្បជានិច្ច។   ព្រលឹងរបស់យើងនឹងរស់នៅជារៀងរហូតក្នុងរូបយើងម្នាក់​   សម្រាប់ទីកន្លែងពីរបន្ទាប់ពីសាច់ឈាមរូបកាយរបស់យើងបានស្លាប់ទៅ គឺស្ថានសួគ៌ ឬស្ថាននរក។   

ស្ថានសួគ៌ គឺជាទីកន្លែងដ៏ប្រណិតដែលព្រះជាម្ចាស់គងនៅ

ស្ថាននរក គឺជាការដាច់ចេញពីព្រះជាម្ចាស់ជារៀងរហូត

ការចាប់កំណើតរបស់យើងមកលើផែនដីនេះ   មិនមែនគ្រាន់តែជាការចាប់ផ្តើមនូវភាពបណ្តោះអាសន្ន ជីវិតខាងសាច់ឈាមរស់នៅលើផែនដីប៉ុណ្ណោះទេ   ប៉ុន្តែជីវិតខាងឯព្រលឹងវិញ្ញាណរបស់យើងនៅទីនេះផងដែរ​ និងបន្តទៅមុខទៀតគឺជាភាពដែលស្ថិតស្ថេរយូរអង្វែង។   ដូច្នេះនៅក្នុងភាពដែលអស់កល្បនេះអ្នកខ្លះមើលឃើញជីវិតនៅលើផែនដីនេះគ្មានតម្លៃ   ប៉ុន្តែវាមិនមែនជាការពិត។ ជោគវាសនាដ៏នៅអស់កល្បរបស់យើង   ជានិច្ចជាកាលគឺកំណត់ដោយការសម្រេចចិត្តដែលយើងបានធ្វើ ក្នុងកំឡុងពេលដែលយើងកំពុងរស់នៅលើផែនដីនេះ។​ អ្វីដែលសំខាន់បំផុត​   ការសម្រេចចិត្តទទួលព្រះយេស៊ូធ្វើជាព្រះអម្ចាស់នៃជីវិតរបស់អ្នក   យើងទាំងអស់គ្នាអាចទទួលសេចក្តីសង្គ្រោះគឺតាមរយ:ព្រះយេស៊ូគ្រីស្ត និងតាមរយ:ព្រះអង្គតែមួយគត់​   ដែលយើងអាចផ្លាស់ប្តូរជោគវាសនារបស់យើង ពីការដាច់ចេញពីព្រះជារៀងរហូត​   យើងនឹងរស់នៅជាមួយព្រះអស់កល្បជានិច្ចនៅឯនគរស្ថានសួគ៌។ 

ព្រះយេស៊ូមានបន្ទូលថា: 

“ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត   និងជាជីវិតគ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយ:ខ្ញុំ”   យ៉ូហាន ១៤:៦ ។ 

សេចក្តីសម្រេចចិត្តដែលយើងបានធ្វើពេលកំពុងរស់នៅលើផែនដី   គឺមានសារ:សំខាន់សម្រាប់ហេតុផលផ្សេងទៀតផងដែរ។ របៀបដែលយើងរស់នៅក្នុងភាពជាអ្នកដែលជឿ

ព្រះយេស៊ូ   អាចមានឥទ្ធិពលលើជោគវាសនាដ៏នៅអស់កល្បរបស់អ្នកដ៏ទៃ   ដែលពួកគេមិនទាន់ទទួលព្រះយេស៊ូធ្វើជាព្រះអង្គសង្គ្រោះ។ រៀងរាល់ថ្ងៃមនុស្សដែលនៅជុំវិញយើង   កំពុងមើលពីគំរូរបស់យើងក្នុងការរស់នៅសម្រាប់ព្រះគ្រិស្ត។ ក្នុងនាមយើងជាគ្រិស្តបរិស័ទព្រះជាម្ចាស់ប្រើយើងម្នាក់ៗ   ឲ្យនាំនគរស្ថានសួគ៌ទៅកាន់មនុស្សដែលនៅជុំវិញយើង   ដែលពួកគេមិនទាន់បានស្គាល់ព្រះអង្គ។ ព្រះយេស៊ូមានបន្ទូលថា:

“អ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោក...ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ   គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត   ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ”

ម៉ាថាយ ៥:១៤-១៦ ។ 

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺជាអំណោយដ៏ឥតគិតថ្លៃរបស់ព្រះ- គឺចាប់ផ្តើមនៅទីនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2