ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នកគំរូ
“ពិធីជ្រមុជទឹក: ការប្រកាសជាសាធារណ:នៃជីវិតដែលបានផ្លាស់ប្រែ”
ពិធីជ្រមុជទឹកគឺជាចំនុចសំខាន់នៅក្នុងការប្រកាសជាសាធារណ:ពីសេចក្តីសង្គ្រោះរបស់អ្នក។ ពិធីជ្រមុចទឹកគឺជាការអបអរនូវការបញ្ចប់ជីវិតចាស់របស់អ្នក និងជាការចាប់
ផ្តើមជីវិតថ្មី។ ព្រះយេស៊ូបង្រៀនពីសារ:សំខាន់នៃពិធីជ្រមុជទឹកទៅសិស្សរបស់ព្រះអង្គ មុនពេលព្រះអង្គយាងទៅស្ថានសួគ៌ បន្ទាប់ពីព្រះអង្គរស់ពីសុគតឡើងវិញ។ ទ្រង់មានបន្ទូល
“ដូច្នេះចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” ម៉ាថាយ ២៨:១៩ ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល មានរឿងជាច្រើនរាប់មិនអស់អំពីអ្នកជឿទទួលពិធីជ្រមុជទឹក។ ពិធីជ្រមុជទឹកគឺជា
ចំនុចសម្គាល់មួយសំខាន់សម្រាប់អ្នកដែលទទួលពិធីជ្រមុជទឹក និងអស់អ្នកដែលសង្កេតមើល។ ពិធីជ្រមុជទឺកគឺជារូបភាពមួយបង្ហាញជាសាធារណ: ការបញ្ចប់ជីវិតចាស់គឺជាការមុជចូលទៅក្នុងទឹក ជីវិតថ្មីនៅក្នុងព្រះគ្រិស្តចាប់ផ្តើមនៅពេលដែលអ្នកក្រោកពីទឹកឡើងមកវិញ ស្អាត បរិសុទ្ធ និងកើតជាថ្មីនៅក្នុងព្រះអម្ចាស់។
លូកា ៣:៣ ពិធីជ្រុមុជទឹកគឺតំណាងឲ្យ “ការកែប្រែចិត្តគំនិត” និងបញ្ជាក់ពីសារ:សំខាន់នៃការប្រកាសជាសាធារណ: ថាយើងបានបែរចេញពីជីវិតចាស់ និងអំពើបាបរបស់យើង។ ពិធីជ្រមុជទឹកមិនបានសង្គ្រោះយើង ក៏មិនបានជួយគ្របបាំងបាបរបស់យើងដែរ វាតំណាងឲ្យផ្នែកដែលពិសេសមែនទែននៃជីវិតគ្រិស្តបរិស័ទរបស់យើង គឺជាការប្រកាសថាអ្នកបានកើតជាថ្មី។ ជីវិតផ្លាស់ប្រែ ប្រសិនបើមានអ្នកណាម្នាក់ដែលមិនចាំបាច់ធ្វើការប្រកាសនេះ នោះគឺជាព្រះយេស៊ូ ដែលព្រះអង្គបានរស់នៅក្នុងជីវិតដែលគ្មានបាបសោះ នៅលើផែនដីនេះ ប៉ុន្តែព្រះគម្ពីរលូកា ៣:២១ ចែងថា
“ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ” លូកា ៣:២១ ។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹកដើម្បីយើងអាចធ្វើតាមគំរូរបស់ព្រះអង្គ។ សារ:សំខាន់នៃពិធីជ្រមុជទឹកមិនអាចបំផ្លើសបានឡើយ ប្រសិនបើអ្នកមិនទាន់បានទទួលពិធីជ្រមុជទឹក អ្នកគួរតែគិតពិចារណាយកពិធីជ្រមុជទឹកជាអាទិភាព។ ព្រះគម្ពីរបង្រៀនយើងឲ្យធ្វើការប្រកាសជាសាធារណ:អំពីសេចក្តីសង្គ្រោះរបស់យើង និងក្រុមជំនុំដែលជឿលើព្រះគម្ពីរភាគច្រើនបានផ្តល់ឱកាសនៅក្នុងការទទួលពិធីជ្រមុជទឹក។ ការធ្វើតាមគំរូរបស់ព្រះយេស៊ូគឺជាសំណើរមួយដែលតែងតែឈ្នះ ព្រះអង្គប្រទានពរ និងផ្តល់រង្វាន់យ៉ាងច្រើនដល់អ្នក សម្រាប់ភាពស្មោះត្រង់ និងការស្តាប់បង្គាប់ព្រះអង្គ ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺជាអំណោយដ៏ឥតគិតថ្លៃរបស់ព្រះ- គឺចាប់ផ្តើមនៅទីនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2 |