ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នកគំរូ

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ថ្ងៃទី 3 ក្នុងចំណោម 6 ថ្ងៃ

“យើងទាំងអស់គ្នាត្រូវការព្រះសង្គ្រោះ”

នៅពេលដែលព្រះបានបង្កើតអដាំ និងអេវ៉ា   ព្រះអង្គបង្កើតពួកគេដោយមិនមានអំពើបាប   និងនៅក្នុងទំនាក់ទំនងដ៏ល្អបំផុតជាមួយនឹងព្រះអង្គ។   នៅពេលដែលពួកគេមិនស្តាប់បង្គាប់ព្រះក្នុងជំពូកបីនៃក័ណ្ឌព្រះគម្ពីរលោកុប្បត្តិ   ពួកគេបាននាំអំពើបាបចូលមកក្នុងជីវិតរបស់ពួកគេ   និងគ្រប់អំបូរនៃមនុស្សជាតិទាំងអស់ផងដែរ។ ព្រះគម្ពីររ៉ូម ៣:២៣ ពណ៌នាអំពីឥទ្ធិពលនៃការឈោងមិនដល់របស់អដាំ   និងអេវ៉ាពីអ្វីដែលពួកគេបានធ្វើសេចក្តីសម្រេចចិត្ត។ 

“គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប   ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ” រ៉ូម ៣:២៣ ។ 

គ្មានអ្នកណាម្នាក់អាចគេចផុតពីអំពើបាប   និងផលតបស្នងនៃអំពើបាបឡើយ យើងគ្រប់គ្នាមានកំហុស ជាលទ្ធផលគឺយើងដាច់ចេញពីព្រះ។   អំពើបាបរបស់យើងគឺជាលទ្ធផលដែលយើងទទួលរងទុក្ខវេទនាជារៀងរហូតផងដែរ។ 

“ដ្បិតលទ្ធផលនៃបាបគឺសេចក្តីស្លាប់” រ៉ូម ៦:២៣ ក ។

ដោយសារការសម្រេចចិត្តរបស់អដាំ និងអេវ៉ាមិនស្តាប់បង្គាប់ព្រះ   ពួកគេត្រូវប្រឈមនឹងសេចក្តីស្លាប់មិនអាចគេចរួចឡើយ   និងសម្រាប់គ្រប់តំណរកូនចៅរបស់ពួកគេ (គ្រប់អំបូរពូជសាសន៍) គឺទាំងផ្នែករាងកាយ   និងព្រលឹងវិញ្ញាណ។ បន្ទាប់ពីពួកគេបរាជ័យព្រះជាម្ចាស់ប្រឈមនឹងការសម្រេចចិត្ត   គឺអនុញ្ញាត្តិឲ្យអំពើបាបបញ្ចេញនូវឥទ្ធិពលរបស់វាមកលើមនុស្ស   ជាលទ្ធផលដែលនឹងធ្វើឲ្យគ្រប់មនុស្សជាតិមានការវិនាស   ឬក៏ផ្តល់នូវមធ្យោបាយដើម្បីជួយសង្គ្រោះមនុស្សឲ្យរួចពីកណ្តាប់ដៃនៃអំពើបាប។ 

ជាការអរព្រះគុណ, តាមរយ:ការបង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គ   និងព្រះគុណដ៏ខ្ពស់បំផុត ព្រះជាម្ចាស់ផ្តល់នូវមធ្យោបាយសម្រាប់សេចក្តីសង្គ្រោះ   តាមរយ:ព្រះរាជបុត្រារបស់ព្រះអង្គ។ 

“ព្រះជាម្ចាស់ស្រលាញ់មនុស្សលោកខ្លាំងណាស់​   ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក   ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ”   យ៉ូហាន ៣:១៦ ។ 

“រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញគឺជិវិតអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្តយេស៊ូ   ជាព្រះអម្ចាស់នៃយើង”

រ៉ូម ៦:២៣ ខ ។ 

ក្រៅពីព្រះយេស៊ូគ្រិស្ត   មនុស្សលោកគឺធ្វើដំណើរឆ្ពោះទៅរកសេចក្តីស្លាប់ទាំងផ្នែករាងកាយ និងព្រលឹងវិញ្ញាណ ដោយគ្មានការលើកលែងបានឡើយ។   ប៉ុន្តែសម្រាប់អស់អ្នកដែលនៅក្នុងព្រះគ្រិស្ត​ សេចក្តីស្លាប់ផ្នែករូបកាយនៅរងចាំយើងប៉ុន្តែមិនមានសេចក្តីស្លាប់ខាងព្រលឹងវិញ្ញាណ   (ស្ថាននរក) ឡើយ។ លើសពីនេះទៅទៀតជីវិតអស់កល្បនៅនគរស្ថានសួគ៌កំពុងរងចាំយើង   នៅពេលដែលយើងចាកចេញពីផែនដីនេះ។ តាមរយ:ដង្វាយដ៏ឥតខ្ចោះគឺអង្គព្រះយេស៊ូគ្រិស្ត​   និងការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ យើងបានរួចផុតពី

ទណ្ឌ័កម្មនៃអំពើបាបសម្រាប់ព្រលឹងវិញ្ញាណរបស់យើង។ 

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺជាអំណោយដ៏ឥតគិតថ្លៃរបស់ព្រះ- គឺចាប់ផ្តើមនៅទីនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2