ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នកគំរូ
“តើព្រះជាម្ចាស់គួរអនុញ្ញាត្តិឲ្យអ្នកចូលនគរស្ថានសួគ៌ដែរឬទេ? ”
សូមគ្រាន់តែស្រមៃគិតថាពេលវេលារបស់អ្នកនៅផែនដីនេះបានដល់ទីបញ្ចប់ដោយនឹកស្មានមិនដល់។ ជាមួយនឹងការងឿងឆ្ងល់ដ៏អស្ចារ្យ ស្រាប់តែអ្នកកំពុងតែឈរនៅចំពោះព្រះអាទិកររបស់អ្នក។ ពេលដែលអ្នកកំពុងតែមានការភាន់ភាំង និងអស្ចារ្យឈានចូលទៅដល់ការរំពឹងទុក និងសេចក្តីរំភើបនៅទីបំផុតអ្នកបានឃើញលំនៅដ្ឋានដ៏អស់កល្បរបស់អ្នក។ រំពេចនោះស្រាប់តែអ្នកត្រូវបានបញ្ឈប់មុននឹងចូលទៅ ព្រះជាម្ចាស់បានសួរសំណួរមួយយ៉ាងងាយ “ ហេតុអ្វីបានជាខ្ញុំអនុញ្ញាត្តិឲ្យអ្នកចូលមកនគរស្ថានសួគ៌ ”
តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច?
គឺជាការដឹងគុណ, នៅពេលថ្ងៃដ៏សំខាន់ និងអស្ចារ្យបានមកដល់សម្រាប់យើងគ្រប់ៗគ្នា ព្រះជាម្ចាស់មិនបានសូមឲ្យយើងបំពេញតារាងសំណួរជាមុនដើម្បីចូលនគរស្ថានសួគ៌
ឡើយ។ តែទោះជាដូច្នេះក្តីឈុតឆាកបង្ហាញនោះ គឺគ្រប
ដណ្តប់លើចំនុចសំខាន់ ជារូបភាពដែលធ្វើឲ្យយើងរិះគិត ក្នុងគោលបំណងជួយយើងឲ្យយល់ច្បាស់អំពីសេចក្តី
សង្គ្រោះ។
មានអ្នកខ្លះបានឆ្លើយតបទៅនឹងសំណួររបស់ព្រះជាម្ចាស់ ដោយបង្ហាញពីការល្អដែលគេបានធ្វើ។ អ្នកខ្លះទៀតបានរៀបរាប់ពីការចូលរួមថ្វាយបង្គំនៅព្រះវិហារយ៉ាងស្មោះត្រង់ និងមានអ្នកខ្លះទៀតបានធ្វើបញ្ជីពីការអាក្រក់មួយចំនួននៅក្នុងជីវិតដែលគេបានជៀសវាង។ ល្អការទាំងនេះគឺជាចំនុចដែលសំខាន់សម្រាប់ជិវិតគ្រីស្តបរិស័ទម្នាក់ៗ ប៉ុន្តែការទាំងនោះមិនបានធានានូវសេចក្តីសង្គ្រោះឡើយ។ មានចម្លើយតែមួយគត់ដែលត្រឹមត្រូវ សម្រាប់សំណួរនោះ។
“ ខ្ញុំបានទទួលព្រះយេស៊ូគ្រីស្តធ្វើជាព្រះអម្ចាស់សម្រាប់ជីវិតរបស់ខ្ញុំ ហើយព្រះអង្គបានលាងសម្អាតគ្រប់អំពើបាបទាំងអស់របស់ខ្ញុំ” ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺជាអំណោយដ៏ឥតគិតថ្លៃរបស់ព្រះ- គឺចាប់ផ្តើមនៅទីនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2 |