ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នកគំរូ
“សេចក្តីសង្គ្រោះ: ផ្នែករបស់ព្រះជាម្ចាស់ និងផ្នែករបស់អ្នក”
សេចក្តីសង្គ្រោះរបស់អ្នកនាំមកនូវសេចក្តីសម្រេចចិត្តសំខាន់ពីរមកជាមួយគ្នា។ សេចក្តីសម្រេចចិត្តទីមួយ គឺព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រារបស់ព្រះអង្គមកកាន់ផែនដីនេះ កាលពីយូរឆ្នាំកន្លងមកហើយ ដើម្បីមកធ្វើជាព្រះសង្គ្រោះរបស់យើងតែមួយគត់។ ចំនុចទីពីរគឺការសម្រេចចិត្តរបស់អ្នក ក្នុងការទទួលយកព្រះរាជបុត្រារបស់ព្រះអង្គ មកធ្វើជាព្រះអង្គសង្គ្រោះរបស់អ្នក។
“ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណតាមរយ:ជំនឿ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន”
អេភេសូ ២:៨-៩។
ព្រះគុណត្រូវបានបកស្រាយគឺអ្វីៗដែលយើងមិនសាកសមនឹងទទួលបាន ឬក៏សេចក្តីស្រលាញ់ដែលយើងទទួលបានមិនបាច់ស្វែងរក។ ព្រះគុណគឺជាផ្នែករបស់ព្រះនៅក្នុងសេចក្តីសង្គ្រោះ ព្រះអង្គបង្ហាញសេចក្តីស្រលាញ់របស់ទ្រង់មកកាន់មនុស្សលោក ក្នុងរបៀបជាអំណោយដ៏អស្ចារ្យបំផុត គឺព្រះយេស៊ូគ្រិស្ត។ តាមរយ:ឈើឆ្កាងព្រះយេស៊ូបានបង់ថ្លៃលោះសម្រាប់ទ័ណ្ឌកម្មនៃអំពើបាបយើងទាំងអស់ និងតាមរយ:ព្រះយេស៊ូ ព្រះអង្គគឺជាតួអង្គនៃព្រះគុណរបស់ព្រះជាម្ចាស់។ យើងមិនបានទាមទារឲ្យខិតខំប្រឹងប្រែងធ្វើការល្អ ឬអាចបង់ថ្លៃលោះអំពើបាបដោយខ្លួនឯងនោះឡើយ។ យើងមិនអាចស្វែងរកសេចក្តីសង្គ្រោះរបស់យើងបាននោះទេ គឺជាអំណោយឥតគិតថ្លៃសម្រាប់យើងទាំងអស់គ្នា ដោយមិនចាំបាច់បង់ថ្លៃអ្វីទាំងអស់ខាងផ្នែករបស់យើង។
សេចក្តីជំនឿត្រូវបានបកស្រាយគឺជាភស្តុតាងពីអ្វីមួយដែលកើតមានឡើងពិតប្រាកដមែន ទោះបីជាយើងមិនអាចមើលឃើញ ឬប៉ះពាល់បាន។ ជំនឿគឺត្រូវការសម្រាប់ផ្នែករបស់យើងទាក់ទងនឹងសេចក្តីសង្គ្រោះ និងជំនឿ គឺជាសកម្មភាពនៃឆន្ទះរបស់យើង។ យើងជ្រើសរើសឲ្យជីវិតរបស់យើងចុះចូលចំពោះព្រះអង្គ ដោយយកព្រះយស៊ូធ្វើជាព្រះអម្ចាស់ នៃជីវិតរបស់យើង។ ទទួលយកព្រះគុណរបស់ព្រះដោយជំនឿតាមរយ:ព្រះយេស៊ូគ្រិស្ត។ អ្នកមិនមានការសង្ស័យ មិនមានសំណួរ គោលបំណងគឺនឹងរស់នៅជាមួយព្រះជាម្ចាស់នៅនគរស្ថានសួគ៌។ សម្រាប់ហេតុការណ៍នេះអ្នកអាចប្រាកដប្រជា ១០០% ។
នៅពេលដែលការល្អមិនអាចទទួលបានសេចក្តីសង្គ្រោះរបស់យើង ពួកគេត្រូវបំពេញតួនាទីសំខាន់ក្នុងការរស់នៅជីវិតជាគ្រិស្តបរិស័ទ បន្ទាប់ពីយើងទទួលព្រះយេស៊ូហើយ។
“យើងជាស្នាព្រះហស្តដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អដែលព្រះអង្គបានបម្រុងទុកជាមុន សម្រាប់ឲ្យយើងប្រព្រឹត្តតាម”
អេភេសូ ២:១០ ។
ព្រះជាម្ចាស់មានផែនការជាក់លាក់សម្រាប់ជីវិតរបស់យើងម្នាក់ៗ សេចក្តីពិស្តារដ៏ធំបំផុតនោះ គឺរវាងអ្នក និងព្រះអង្គ។ ប៉ុន្តែព្រះមានផែនការគោលមួយសម្រាប់កូនព្រះអង្គទាំងអស់ នោះគឺការដែលយើងប្រព្រឹត្តដោយមានសេចក្តីជំនឿដោយប្រព្រឹត្តការល្អ។ នៅពេលដែលយើងធ្វើការនោះ យើងបានបំពេញផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើង និងយើងមានអភ័យឯកសិទ្ធិបង្ហាញសេចក្តីស្រលាញ់របស់ទ្រង់ទៅអ្នកដទៃ។ សេចក្តីសង្គ្រោះគឺទាំងពីរ ជាការចាប់ផ្តើម និងជាការបញ្ចប់ និងធ្វើឲ្យមានការអបអរសាទរ អ្នកត្រូវបានកើតជាថ្មី មិនមានការផ្លាស់ប្តូរឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺជាអំណោយដ៏ឥតគិតថ្លៃរបស់ព្រះ- គឺចាប់ផ្តើមនៅទីនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2 |