អ្នកត្រូវការអធិស្ឋានគំរូ

អ្នកត្រូវការអធិស្ឋាន

ថ្ងៃទី 6 ក្នុងចំណោម 6 ថ្ងៃ

“ចំនុចទាំង៦សម្រាប់តុល្យភាព និងសុខភាពល្អនៃការអធិស្ឋាន-   ផ្នែកទីពីរ” 

៤. បង្ហាញសេចក្តីត្រូវការ   និងអ្វីដែលអ្នកចង់បានផ្ទាល់ខ្លួនទៅព្រះជាម្ចាស់ និងសូមព្រះអង្គឲ្យប្រទានដល់អ្នកផងដែរ។   “សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ...”

សេចក្តីស្រលាញ់របស់ព្រះសម្រាប់អ្នកគឺជ្រាលជ្រៅ   គ្មានទីបញ្ចប់ និងគ្មានលក្ខ័ណ្ឌ ជារឿយៗនៅក្នុងព្រះគម្ពីរបានប្រៀបធៀបជាសេចក្តីស្រលាញ់របស់ឳពុក   អាណិតអាសូរចំពោះកូន។ ព្រះអង្គចង់ឮពីកូនរបស់ទ្រង់ (គឺរូបអ្នក) ព្រះអង្គចង់ឮពីជីវិតរបស់អ្នក   សេចក្តីត្រូវការ និងអ្វីដែលជាបំណង ប្រាថ្នារបស់អ្នក។   ហើយព្រះអង្គចង់ឲ្យអ្នកចូលទៅចំពោះទ្រង់សម្រាប់សេចក្តីត្រូវការទាំងនោះ។   សេចក្តីស្រលាញ់របស់ព្រះអង្គសម្រាប់អ្នក   ជម្រុញព្រះអង្គឲ្យប្រទានពរដល់អ្នកយ៉ាងច្រើន​ ដែលអ្នកមិនដែលសង្ឃឹមលើការនោះពីមុន

មក។ 

៥. សូមព្រះអង្គឲ្យទ្រង់អត់ទោសអំពើបាបរបស់អ្នក និងគិតអំពីសេចក្តីត្រូវការរបស់អ្នកក្នុងការអត់ទោសឲ្យអ្នកដ៏ទៃ   ដែលពួកគេបានធ្វើខុសចំពោះអ្នក។ “សូមអត់ទោសឲ្យយើងខ្ញុំដូចយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ”

សូមព្រះអង្គឲ្យទ្រង់អត់ទោសអំពើបាបរបស់យើង   ចាប់ផ្តើមដំបូងទទួលស្គាល់អំពើបាបទាំងនោះសម្រាប់ខ្លួនយើង   បន្ទាប់មកសារភាពអំពើបាបរបស់យើងទៅព្រះជាម្ខាស់។ 

“ប៉ុន្តែបើយើងទទួលសារភាពអំពើបាបរបស់យើង​   នោះព្រះជាម្ចាស់ដែលមានព្រះហឬទ័យស្មោះស្ម័គ្រ   និងសុចរិតទ្រង់នឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជំរះយើងឲ្យបានបរិសុទ្ធ   រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ” ១យ៉ូហាន ១:៩

អ្នកអាចជឿប្រាកដថាព្រះអង្គពិតជាបានអត់ទោស   និងសម្អាតអ្នកពីអំពើបាបរបស់អ្នក។   ជាមួយនឹងការអត់ទោសនេះអ្នកនឹងមានសេរីភាពលែងមានពិរុទ្ធ ភាពអាម៉ាស់   និងការជាប់មានទោសទៀតឡើយ។ 

ប៉ុន្តែព្រះអង្គក៏សូមផងដែរ នៅពេលដែលព្រះអង្គបានអត់ទោសឲ្យយើង   នោះយើងត្រូវអត់ទោសឲ្យអ្នកដទៃដែលធ្វើខុសចំពោះយើងផងដែរ។   ដូចជាការទទួលការអត់ទោសពីព្រះជាម្ចាស់នាំមកនូវសេរីភាព ដូច្នេះយើងអត់ទោសឲ្យអ្នក

ដទៃ ដើម្បីពួកគេមានសេរីភាព ពីភាពល្វីងជូរចត់   ការគុំគួន..ដែរ។ 

ការអត់ទោស គឺទាំងទទួល និងផ្តល់ឲ្យ   នេះគឺជាមូលដ្ឋានគ្រឹះនៅក្នុងការរស់នៅជីវិតដែលមានសេរីភាព ក្នុងព្រះយេស៊ូគ្រិស្ត។ 

៦. អធិស្ឋានសូមការដឹកនាំពីព្រះជាម្ចាស់   ដើម្បីជួយនៅក្នុងការជៀសវាងពីការល្បួង និងស្ថានភាពដែលគិតមិនល្អទៅលើព្រះអង្គ។ “....សូមកុំបណ្តោយឲ្យយើងខ្ញុំចាញ់ការល្បួងឡើយ   តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារកំណាច”

ព្រះអង្គបានអត់ទោសអំពើបាបរបស់យើង​ និងសម្អាតយើងពីគ្រប់អ្វីៗដែលមិនត្រឹមត្រូវ   ដូចដែលព្រះអង្គសន្យានូវក្នុងព្រះគម្ពីរ ១យ៉ូហាន ១:៩។ ប៉ុន្តែយើងនៅតែជួបការល្បួង   ក្នុងការរស់នៅក្នុងពិភពលោកដែលកំពុងធ្លាក់ចុះ។ ផ្នែកនេះនៅក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់   បញ្ចាក់អំពីសារ:សំខាន់មិនត្រូវឲ្យយើងរស់នៅមានភាពសម្រាកស្រួលជាមួយការអត់ទោសរបស់ព្រះ​   ដោយមិនខ្វល់ មិនគិតទៅលើសារ:សំខាន់នៅក្នុងការជៀសវាងពីអំពើបាបនាពេលអនាគតនោះឡើយ។ នៅពេលដែលព្រះជាម្ចាស់បានដកការដាក់ទោសអំពើបាបខាងឯព្រលឹងវិញ្ញាណ   ដោយអត់ទោសបាបដល់យើង ព្រះអង្គមិនបានដកផលប៉ះពាល់ដែលទទួលរងដោយ សារអំពើបាបនោះឡើយ។   ដោយហេតុផលនេះ គឺសំខាន់ដែលយើងត្រូវអធិស្ឋានសូមជំនួយពីព្រះជាម្ចាស់   ឲ្យរួចផុតពីការល្បួង។ 

ផ្អែកទៅលើការរស់នៅសព្វថ្ងៃ   សូមចាប់ផ្តើមផ្តល់ពេលវេលាសម្រាប់ព្រះអង្គ ពេលណាមួយដែលអ្នកមានភាពរីករាយនៅក្នុងការអធិស្ឋានជាមួយនឹងព្រះអង្គ។   ជារៀងរាល់ថ្ងៃ ព្រះអង្គមិនបានកំណត់ពេលសម្រាប់អ្នកនៅក្នុងការជួបព្រះអង្គ

ឡើយ។ បន្ថែមលើការនេះ   វាគឺជាពេលដែលលើកទឹកចិត្តអ្នកឲ្យនៅតែប្រុងប្រយ័ត្ន និងជៀសវាង “ការងុយងោក” ។ កុំធ្លាក់ទឹកចិត្ត   អ្នកត្រូវដឹងថាអ្នកនឹងទទួលព្រះពរពីព្រះជាម្ចាស់នៅពេលដែលអ្នកប្តេជ្ញាចិត្តថ្វាយពេលវេលារបស់អ្នកទៅព្រះអង្គ   នៅក្នុងការអធិស្ឋាន។ 

អត្ថបទគម្ពីរ

ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

អ្នកត្រូវការអធិស្ឋាន

ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2