អ្នកត្រូវការអធិស្ឋានគំរូ

អ្នកត្រូវការអធិស្ឋាន

ថ្ងៃទី 2 ក្នុងចំណោម 6 ថ្ងៃ

“ព្រះអង្គចង់ឮពីអ្នក” 

ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ការអធិស្ឋានត្រូវបានមើលឃើញថា   គឺជាការពឹងផ្អែកចុងក្រោយបំផុត នៅពេលដែលយើងជួបបញ្ហាប្រឈម   នោះគឺជាការយល់ដឹងអំពីព្រះជាម្ចាស់ដែលមិនត្រឹមត្រូវ។   ជួនកាលយើងមានការយល់ដឹងខុសអំពីព្រះអង្គ ដែលគិតថាទ្រង់គង់នៅឆ្ងាយពីយើងមិនមានការចាប់អារម្មណ៍ពីជីវិតផ្ទាល់ខ្លួនរបស់យើង។   ទោះបីជាយ៉ាងណាក៏ដោយការពិតគឺថា ព្រះជាម្ចាស់ទ្រង់ចាប់អារម្មណ៍មកកាន់ជីវិតអ្នកយ៉ាងជិតស្និទ្ធ   ទ្រង់បង្កើតអ្នកសម្រាប់ភាពរីករាយរបស់ព្រះអង្គ និងចង់ធ្វើការនៅក្នុងជីវិត

រប់សអ្នក និងសម្រេចការងារតាមរយ:រូបអ្នក។ 

ការអធិស្ឋានគឺជាធម្មតាត្រូវបានបកស្រាយថាគឺជាការទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។   សូមគិតពីមិត្តភក្តិជិតស្និទ្ធរបស់អ្នក គឺជាការពិតណាស់មិត្តរបស់អ្នកនឹងមកជួបអ្នក   នៅពេលដែលអ្នកត្រូវការរូបគេ។ ជាច្រើនដងអ្នកនិយាយទៅកាន់មិត្តភក្តិនោះមែនដែរឬទេ?   អ្នកចែកចាយពីការរស់នៅរបស់អ្នកមែនឬមិនមែន?   ដូចគ្នាព្រះជាម្ចាស់ចង់ក្លាយទៅជាមិត្តដ៏ល្អរបស់អ្នក   ដែលអ្នកអាចប្រាប់ព្រះអង្គគ្រប់ការទាំងអស់បាន។ អ្នកអាចសើចជាមួយព្រះអង្គ   អ្នកអាចចែកចាយរឿងរ៉ាវប្រចាំថ្ងៃរបស់អ្នក អ្នកអាចបង្ហាញភាពស្មោះត្រង់   អ្នកអាចបង្ហាញពីសេចក្តីប៉ងប្រាថ្នាក្នុងចិត្តរបស់អ្នកទៅកាន់ព្រះអង្គ។   ចំនុចសំខាន់គឺព្រះអង្គចង់ឮពីការទាំងនោះ អ្វីដែលព្រះអង្គចង់បានខ្លាំងបំផុតគឺភាពជិតស្និទ្ធ   ការដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះអង្គ។ 

“មើល៍ យើងឈរនៅមាត់ទ្វារទាំងគោះទ្វារទៀតផង ប្រសិន   បើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ   យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។ ”វិវរណ: ៣:២០

ព្រះយេស៊ូគោះទ្វារចិត្តរបស់យើង ព្រះអង្គចង់បានពេលដ៏មានតម្លៃដើម្បីប្រកបស្និតស្នាលផ្ទាល់ជាមួយយើង។   គឺជាការងាយស្រួលក្នុងការបើកទ្វារតាមអ្វីដែលជាសំណើរបស់ព្រះយេស៊ូ   ដើម្បីប្រកបជាមួយព្រះអង្គ។ វាជាការចាប់ផ្តើមនៃភាពជោគជ័យ ប្រសិទ្ធិភាព   និងពេញដោយព្រះពររបស់ព្រះជាម្ចាស់ នេះគឺជារង្វាន់សម្រាប់ជីវិតនៃការអធិស្ឋាន។

ព្រះជាម្ចាស់ជាប្រភពនៃជម្រកដ៏ពិតនៅក្នុងជី​វិត   ព្រះអង្គចង់បង្ហាញភាពស្មោះត្រង់ និងសេចក្តីស្រលាញ់របស់ទ្រង់។  គ្មានសង្គ្រាមធំណាមួយអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ   គឺព្រះអង្គគ្រាន់តែចង់ឮអំពីអ្នក។ 

“ប្រជាជនអើយចូរនាំគ្នាផ្ញើរជីវិតលើព្រះអង្គ​   គ្រប់ពេលវេលាទៅចូរទូលថ្វាយព្រះអង្គពីទុក្ខកង្វល់របស់អ្នករាល់គ្នា   ដ្បិតព្រះជាម្ចាស់ជាជម្រករបស់យើង។ ” ទំនុកតម្កើង ៦២:៨

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

អ្នកត្រូវការអធិស្ឋាន

ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2