អ្នកត្រូវការអធិស្ឋានគំរូ

អ្នកត្រូវការអធិស្ឋាន

ថ្ងៃទី 3 ក្នុងចំណោម 6 ថ្ងៃ

“ការអធិស្ឋានផ្ទាល់ខ្លួន”

ការអធិស្ឋានជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬក៏អធិស្ឋានមុនពេលញាំអាហារ   គឺជាវិធីដ៏អស្ចារ្យនៅក្នុងការទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ភាគច្រើនកើតឡើងនៅទីសាធារណ:។   ប៉ុន្តែលើសពីការអធិស្ឋានរួមគ្នា​ ព្រះជាម្ចាស់ចង់ឲ្យយើងអធិស្ឋានផ្ទាល់ខ្លួន   ដោយលក្ខណ:ឯកជនផងដែរ គឺរវាងអ្នក និងព្រះជាម្ចាស់។ ព្រះយេស៊ូមានបន្ទូលចំនុចនេះ អំពីភាពលាក់កំបាំងនៅក្នុងការអធិស្ឋានរបស់យើង:

“រីឯអ្នកវិញកាលណាអ្នកអធិស្ឋានត្រូវចូលទៅក្នុងបន្ទប់   បិទទ្វារឲ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង   ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង   ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ ” 

ម៉ាថាយ ៦:៦

ព្រះយេស៊ូបានណែនាំយើងឲ្យអធិស្ឋាននៅក្នុងបន្ទប់បិទជិត   គឺបង្ហាញថាព្រះជាម្ចាស់ចាប់អារម្មណ៍លក្ខណ​:ផ្ទាល់ខ្លួន   និងចង់មានភាពជិតស្និទ្ធនៅក្នុងជីវិតរបស់យើង។ គោលបំណងរបស់ព្រះអង្គចង់ពង្រឹងនូវទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងជាមួយនឹងទ្រង់   តាមរយ:ការទំនាក់ទំនងមួយទល់

មួយ។ ព្រះអង្គកត់សម្គាល់អំពីការប្តេជ្ញាចិត្តរបស់អ្នក   សម្រាប់ ការប្រកបជាលក្ខណ:ឯកជនជាមួយនឹងទ្រង់ ហើយព្រះអង្គសន្យានឹងប្រទានរង្វាន់   និងព្រះពរដល់អ្នក។ 

ព្រះអង្គចង់ឲ្យយើងស្មោះត្រង់ និងបើកចំហនៅក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គផងដែរ។   ដូចជាយើងនៅជាមួយមនុស្សដែលយើងស្រលាញ់។ ការដែលចាំសេចក្តីអធិស្ឋានពាក្យមួយទៅពាក្យមួយគឺជាការអនុវត្តន៍ដែលល្អប្រសើរ   សេចក្តីពិតគឺថាព្រះអង្គចង់ឲ្យយើងបង្ហាញសេចក្តីពិតពីខ្លួនយើងទៅចំពោះព្រះអង្គ   ជាជាងអធិស្ឋាននូវពាក្យជាច្រើនដែលយើងបានទន្ទេញចាំ។ ព្រះយេស៊ូមានបន្ទូល

ចំនុចនេះ អំពីភាពស្មោះត្រង់នៅក្នុងការអធិស្ឋានរបស់យើង:

“ពេលទូលទៅព្រះបិតាកុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ដូចសាសន៍ដ៏ទៃនោះឡើយ   គេនឹកស្មានថាបើពោលពាក្យយ៉ាងច្រើនដូច្នេះព្រះរបស់គេនឹងស្តាប់គេ។   កុំធ្វើដូចគេឡើយដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗ   ដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅ

ទៀត។ ” ម៉ាថាយ ៦:៧-៨

ទោះជាព្រះអង្គជ្រាបនូវអ្វីដែលយើងចង់បាន   និងត្រូវការមុនយើងសូមក៏ដោយ ក៏ព្រះអង្គនៅតែចង់ឲ្យយើងបញ្ជាក់ពីសំណើទាំងនោះដោយចិត្តស្មោះត្រង់ទៅចំពោះព្រះអង្គ   និងការរំពឹងទុកថាព្រះអង្គទ្រង់ពិតជាបានយកចិត្តទុកដាក់មកលើយើងទាំងអស់គ្នានៅក្នុងព្រះហឬទ័យរបស់ព្រះអង្គ។   ព្រះអង្គមានបំណងឆ្លើយតបនូវសំណូមអធិស្ឋាននិមួយៗជាមួយភាពស្មោះត្រង់   និងសេចក្តីស្រលាញ់។ 

ចំនុចសំខាន់មួយទៀតនៃការអធិស្ឋានផ្ទាល់ខ្លួន គឺជាការដែលអធិស្ឋានដោយចិត្តស៊ូទ្រាំ​   និងមិនបោះបង់។ ព្រះជាម្ចាស់មិនដែលហត់នឿយនៅក្នុងការស្តាប់សំណូមពរអធិស្ឋានរបស់យើងឡើយ   ទោះជាចំនុចនោះយើងធ្លាប់បានសូមម្តងរួចហើយពីមុន។ ព្រះយេស៊ូមានបន្ទូលចំនុចនេះ អំពីភាពតស៊ូ   អំណត់នៅក្នុងការអធិស្ឋានរបស់យើង:

“ចូរសុំនោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នា   ចូរស្វែងរកនោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារនោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន។   ដ្បិតអ្នកណាសុំអ្នកនោះរមែងតែងតែបានទទួល អ្នកណាស្វែងរកអ្នកនោះរមែងតែងតែបានរកឃើញ   ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។ ” 

ម៉ាថាយ ៧:៧-៨

ញែកពេលរៀងរាល់ថ្ងៃសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះជាម្ចាស់​   វាគឺជាចំនុចសំខាន់សម្រាប់ការលូតលាស់នៅក្នុងនាមជាគ្រិស្តបរិស័ទ។ ព្យាយាមជ្រើសរើសពេលវេលារៀងរាល់ថ្ងៃ   នៅពេលដែលមិនមានអ្វីមករំខានអ្នក ហើយឈប់ព្រួយបារម្ភ ឈប់គិតថា ព្រះអង្គមាននាឡិកាផ្ទៀងពេលឃ្លាំចាំមើល   ថាតើអ្នកឲ្យពេលវេលាទៅព្រះអង្គប៉ុន្មាន។ ព្រះអង្គមិនធ្វើដូច្នោះទេ   ព្រះអង្គគ្រាន់តែចង់ឲ្យអ្នកមានពេលវេលាផ្ទាល់ខ្លួនជាមួយព្រះអង្គ ស្មោះត្រង់ និងមិនបោះបង់   ទាំងបីនេះគឺជាចារឹកលក្ខណ: សំខាន់ខ្លាំងណាស់ នៅក្នុងការអធិស្ឋានមួយទល់មួយជាមួយនឹងព្រះអង្គ​   និងជួយអ្នកនៅក្នុងការកសាងទំនាក់ទំនងដ៏ជិតស្និទផងដែរ។   អ្នកនឹងមានភាពរីករាយជាមួយពេលវេលាដ៏មានតម្លៃនេះ​   អ្នកនឹងចាប់ផ្តើមពឹងផ្អែកលើព្រះអង្គ ក្នុងរបៀបមួយដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក។   

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

អ្នកត្រូវការអធិស្ឋាន

ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2