អ្នកត្រូវការអធិស្ឋានគំរូ

អ្នកត្រូវការអធិស្ឋាន

ថ្ងៃទី 4 ក្នុងចំណោម 6 ថ្ងៃ

“របៀបអធិស្ឋានផ្ទាល់ខ្លួនដ៏មានប្រសឹទ្ធិភាពតាមគំរូរបស់ព្រះ”   

លំនាំអធិស្ឋានរបស់ព្រះអម្ចាស់   គឺជាខព្រះគម្ពីរដែលគេស្គាល់ច្បាស់ជាងគេនៅក្នុងព្រះគម្ពីរ។ មនុស្សភាគច្រើន

ប្តេជ្ញាចិត្តទន្ទេញចាំសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់នេះ   ឬស្គាល់ភា្លមគ្រាន់តែបានឮ។ ព្រះយេស៊ូបង្រៀនសិស្សរបស់ព្រះអង្គ: 

“អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ ឱព្រះបិតានៃយើងខ្ញុំដែលនៅស្ថានបរមសុខអើយ   សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គឲ្យមនុស្សលោកស្គាល់   សូមឲ្យព្រះរាជ្យព្រះអង្គបានមកដល់   សូមឲ្យព្រះហឬទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។   សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ   សូមអត់ទោសឲ្យយើងខ្ញុំដូចយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។   សូមកុំបណ្តោយឲ្យយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារកំណាច...។   ” 

ម៉ាថាយ ៦:៩-១៣

សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ គឺជាសេចក្តីអធិស្ឋានដែលបានសូត្រច្រើនជាងគេ   សូម្បីតែនៅពេលបច្ចុប្បន្ននេះ។ នៅពេលព្រះយេស៊ូប្រទានឲ្យនូវពាក្យដ៏មានតម្លៃទាំងនេះ   ដល់សិស្សរបស់ទ្រង់ គោលបំណងរបស់ព្រះអង្គ គឺហួសពីការគ្រាន់តែប្រទាននូវសេចក្តីអធិស្ឋានដែលមានប្រសិទ្ធិភាព   ដើម្បីឲ្យយើងចាំ។ ព្រះអង្គផ្តល់ឲ្យនូវគម្រោងដ៏សំខាន់សម្រាប់ធ្វើជាមូលដ្ឋាន ដើម្បីទ្រទ្រង់គ្រប់សេចក្តីអធិស្ឋានរបស់យើង។   

សូមគិតអំពីកត្តាអ្វីខ្លះដែលចង់បញ្ឈប់អ្នកពេលដែលអ្នកអធិស្ឋាន   និងអ្វីខ្លះដែលជាឧបសគ្គនៃការអធិស្ឋានរបស់

អ្នក។ ប្រហែលជាអ្នកចូលចិត្តផ្តោតមកលើខ្លួនឯងខ្លាំងពេក   ប្រហែលជាអ្នកងាយទទួលការរំខានក្នុងកំឡុងពេលអធិស្ឋាន ពេលខ្លះមានអារម្មណ៍ងុយគេងក៏មាន។   ទាំងនេះគឺជាបញ្ហាមួយចំនួនដែលយើងទាំងអស់គ្នាធ្លាប់មានបទពិសោធន៍។ 

សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ផ្តល់ឲ្យនូវចំនុចមូលដ្ឋានគ្រឹះ   នៅក្នុងការយកឈ្នះលើឧបសគ្គ និងទម្លាប់មិនល្អរបស់យើង   ដែលនឹងបែងចែកជាចំនុចផ្សេងៗនៅក្នុងផ្នែកបន្ទាប់នេះ។ 

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

អ្នកត្រូវការអធិស្ឋាន

ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2