អ្នកត្រូវការអធិស្ឋានគំរូ
“ចំនុចទាំង៦សម្រាប់តុល្យភាព និងសុខភាពល្អនៃការអធិស្ឋាន- ផ្នែកទីមួយ”
១. ត្រូវដឹងថាអ្នកណាដែលអ្នកកំពុងនិយាយទៅរក “ឱព្រះបិតានៃយើងខ្ញុំដែលនៅស្ថានបរមសុខអើយ....”
នៅពេលដែលព្រះយេស៊ូបង្រៀនសិស្សរបស់ទ្រង់ គឺឲ្យពួកគេនិយាយទៅព្រះបិតាផ្ទាល់ គំនិតនេះដូចមានអ្នកខ្លះអាចជ្រួញចញ្ចើម។ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ទាំងមូល ផ្លូវមានតែមួយគត់ដែលមនុស្សធម្មតាធ្វើការសំណូមពរដល់ព្រះជាម្ចាស់ គឺតាមរយ:សង្ឃ។ អរគុណព្រះអង្គ គឺព្រះយេស៊ូបានយាងមកហើយផ្លាស់ប្តូរការអស់ទាំងនោះ។
ពីព្រោះព្រះយេស៊ូគឺជាតង្វាយដ៏ឥតខ្ចោះនៅលើឈើឆ្កាង បានគ្របបាំងអំពើបាបរបស់យើង។ អ្នកជឿទាំងអស់ឥឡូវពួកគេអាចទាក់ទងដោយផ្ទាល់ទៅព្រះបិតាបាន ហេតុដូច្នេះហើយបានជាយើងអធិស្ឋាន ឱព្រះបិតានៃយើងខ្ញុំដែលនៅស្ថានបរមសុខអើយ “ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត” ។ ទោះបីជាយ៉ាងណា គឺថាមិនមានរូបមន្តសម្រាប់ការអធិស្ឋាន ហើយការអធិស្ឋានទៅកាន់ព្រះយេស៊ូ គឺគ្រាន់តែជាអត្ថន័យ ដែលយើងអាចនិយាយផ្ទាល់ទៅកាន់ព្រះបិតា។ ផ្នែកដែលត្រូវចងចាំសំខាន់បំផុតគឺថា ឥឡូវនេះគ្មានរនាំងឧបសគ្គនៅក្នុងការទំនាក់ទំនងរវាងយើងនិងព្រះជាម្ចាស់ឡើយ។
២. ឆ្លុះបញ្ចាំង បង្ហាញសេចក្តីស្រលាញ់ និងការអរព្រះគុណគ្រប់អ្វីៗដែលព្រះអង្គបានធ្វើសម្រាប់អ្នក។ “....សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ...”
សូមញែកចេញជាផ្នែកនៅក្នុងការអធិស្ឋានរបស់អ្នក ដោយ
ផ្តោតជាពិសេសទៅលើការសរសើរ និងការស្រលាញ់ពេញចិត្តទៅលើព្រះជាម្ចាស់ ដកចេញអ្វីៗដែលផ្តោតទៅលើខ្លួនអ្នកផ្ទាល់។ នៅពេលដែលព្រះជាម្ចាស់ចង់ឮអំពីសេចក្តីត្រូវការ និងបំណងប្រាថ្នារបស់យើង ព្រះអង្គក៏ចង់ឲ្យយើងបង្ហាញការដឹងគុណនូវគ្រប់អ្វីៗទាំងអស់ដែលព្រះអង្គបានធ្វើ និងទទួលស្គាល់ផងដែរថា គ្រប់ការទាំងអស់មិនមែន “ផ្តោតលើយើង” ការពិតគឺគ្រប់ការទាំងអស់ផ្តោតលើព្រះអង្គ។
ព្រះអង្គគឺជាព្រះនៃសេចក្តីស្រលាញ់ និងភាពបរិបូរណ៍ ជាព្រះដែលសាកសមទទួលការសរសើរ និងកិត្តិយស។ នៅពេលដែលអ្នកឆ្លុះបញ្ចាំងពីព្រះពរដែលព្រះជាម្ចាស់ប្រទានដល់អ្នក និងអភ័យឯកសិទ្ធិដ៏អស្ចារ្យដែលអ្នកអាចមានទំនាក់ទំនងជាមួយនឹងព្រះអង្គ។ នោះអ្នកនឹងមានភាពងាយស្រួលក្នុងការបង្ហាញភាពដឹងគុណ ការស្រលាញ់ និងការអរគុណដល់ព្រះអង្គ។ ហើយអ្នកក៏ឃើញថាមានភាពពិបាកផងដែរក្នុងការផ្តោតមកលើខ្លួនឯង។
៣. អធិស្ឋានសុំឲ្យគោលបំណងរបស់ព្រះជាម្ចាស់ សម្រាប់ក្រុមជំនុំរបស់ព្រះអង្គ និងសម្រាប់ជីវិតរបស់អ្នកបានសម្រេចយ៉ាងពេញលេញ “....សូមឲ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឲ្យព្រះហឬទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ”
ការអធិស្ឋានដែលរស់រវើក និងមានប្រសិទ្ធិភាពសម្រេចបាន នៅពេលដែលយើងដកយកគំនិតរបស់យើងចេញពីបញ្ហា ចេញពីអតីតកាល និងដាក់ចូលទៅក្នុងលទ្ធភាពនៃអនាគតដ៏អស្ចារ្យ។ ការបន្តជាប់នៅក្នុងអតីតកាលធ្វើឲ្យការរីកចម្រើននៃអនាគតមានដែនកំណត់។ ទទួលយកការរំពឹងទុករបស់ព្រះជាម្ចាស់ និងកុំអនុញ្ញាត្តិឲ្យការប្រឈមមុខដែលយើងបានជួបពីមុន ឬភាពបរាជ័យមកបំផ្លាញគំនិតរបស់អ្នក និងកំណត់ទៅលើការគិតរបស់អ្នក។ បញ្ជាក់ប្រាប់ពីគោលបំណងរបស់អ្នកទៅព្រះអង្គ ដើម្បីទទួលបាននូវសក្តានុពលដ៏ពេញលេញក្នុងព្រះគ្រិស្ត។ ហើយសូមព្រះអង្គពង្រីកនិមិត្ត និងសេចក្តីប៉ងប្រាថ្នារបស់អ្នក ព្រះអង្គចង់ឲ្យអ្នកសម្រេចនូវគោលបំណងដ៏ពេញលេញរបស់ព្រះអង្គនៅក្នុងជីវិតរបស់អ្នក និងសម្រាប់ក្រុមជំនុំរបស់ព្រះអង្គផងដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2