ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschelគំរូ

Craig & Amy Groeschel’s From This Day Forward

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

កុំបោះបង់ចោលគ្នា

ពេលរូបអ្នកដោះដូរចិញ្ចៀន និងពាក្យសច្ចា ព្រមទាំងចាប់ដៃគ្នា ចូលទៅក្នុងសម្ព័ន្ធនៃចំណងអាពាហ៍ពិពាហ៍ អ្នកបានឧទ្ទិស ប្ដេជ្ញាចេញអស់ពីចិត្ដរបស់អ្នក ដើម្បីស្រឡាញ់គ្នា "រហូតដល់សេចក្ដីស្លាប់ដកអ្នកចេញទៅ"។ ប៉ុន្តែ តើនឹងមានរឿងអ្វីកើតឡើងទៅវិញ នៅពេលដែលសេចក្ដីស្រឡាញ់នោះ ទៅដល់គ្រារាំងស្ងួត? តើនឹងមានរឿងអ្វីកើតឡើងរវាងអ្នកទាំងពីរ នៅពេលដែលមានតែម្នាក់ ជ្រើសរើសអានគម្រោងអានគម្ពីរនិងចំណាយពេលជាមួយនឹងព្រះនោះ? តើអ្នកនឹងធ្វើយ៉ាងដូចម្ដេចនៅពេលដែលមានការអាក្រក់កើតឡើង ហើយពាក្យសច្ចាទាំងនោះ រងវិបត្ដិប្រះឆា ដោយសារភាពមិនស្មោះត្រង់? ទោះជាអ្នកកំពុងប្រឈមឆ្លងកាត់នូវអ្វីក៏ដោយ ទោះបើវាដល់ថ្នាក់អ្នកគិតចង់លែងលះគ្នាមែនទែនហើយ នោះក៏មានន័យថា អ្នកដល់គ្រាដែលត្រូវហ៊ានដាក់គ្រឹះ សម្រាប់ការអត់ឱនទោសដល់គ្នាដែរ។

ចំណងអាពាហ៍ពិពាហ៍គឺជារបៀបមួយដែលយើងអាចមើលឃើញយ៉ាងជាក់ស្ដែងលើពាក្យសុភាសិត ដែលថ្លែងឡើងថា៖ «ដែកសំលៀងដែក»។ មិនថាអ្នករកឃើញនូវទោសកំហុសណា ដែលដៃគូរបស់អ្នកបានធ្វើ ឬមាន សេចក្ដីពិតនោះគឺថា អ្នកតែងតែមាននូវផ្លូវដែលអ្នកត្រូវការ ដើម្បីលូតលាស់ និងអភិវឌ្ឍខ្លួន ជានិច្ចដែរ។ ប្រសិនបើចំណងចិត្ដ ក្នុងសណ្ឋាននៃចិញ្ចៀន នាំឱ្យអ្នកមានអារម្មណ៍ថាវាជាខ្នោះ នោះអ្នកត្រូវមាននូវការសម្រេចចិត្ដមួយ ដើម្បីជ្រើសរើស៖ អ្នកអាចសម្រេចថានឹងអត់ឱនទោស ចំពោះអ្វីដែលមិនសមអត់ឱនទោសនោះ។ អ្នកអាចសម្រេចថា អ្នកអាចនឹងលាតសន្ធឹងនូវក្ដីមេត្ដាករុណាដែលព្រះបានផ្ដល់ដល់រូបអ្នក ទៅកាន់ដៃគូ របស់អ្នក។ អ្នកអាចសម្រេចទទួលស្គាល់ និងដឹងខុសត្រូវចំពោះកំហុសទាំងប៉ុន្មានរបស់អ្នក ដែរឬយ៉ាងណា។ នៅពេលដែលឡានរបស់អ្នកអស់សាំង អ្នកមិនលក់វាចោលទេ។ អ្នកតែងចាក់សាំងវាបន្ថែម មែនអត់?! ចូរឱ្យសេចក្ដីស្រឡាញ់នៃព្រះ ហូរតាមរយៈរូបអ្នក។ ហើយកុំបោះបង់គ្នាចោលឡើយ។

ចូរយើងអធិស្ឋានរួមជាមួយនឹងគ្នា៖ ព្រះយេស៊ូអើយ នៅពេលដែលទូលបង្គំមានអារម្មណ៍ថាទូលបង្គំគ្មាននូវសេចក្ដីស្រឡាញ់ណាទៀត សម្រាប់នឹងផ្ដល់ឱ្យ សូមជួយដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានចេះស្រឡាញ់ក្នុងក្ដីស្រឡាញ់របស់ទ្រង់។ សូមជួយទូលបង្គំ រក្សានូវពាក្យសច្ចា ដែលទូលបង្គំបានសន្យាចំពោះព្រះអង្គ ទោះបីជាក្នុងគ្រាដែលទូលបង្គំគ្មានអារម្មណ៍ដូចពាក្យពេចន៍ទាំងអស់នោះក្ដី។ សូមជួយដល់ទូលបង្គំឱ្យអាចផ្ដល់នូវព្រះគុណ ដូចព្រះអង្គបានផ្ដល់ដល់ទូលបង្គំនោះដែរ។ ហើយសូមទ្រង់បានជាកម្លាំងដល់ទូលបង្គំ នៅពេលដែលទូលបង្គំចង់លះបង់ លែងចង់ស៊ូទ្រាំនោះ។ ខ្ញុំជឿទុកចិត្ដថា ព្រះអង្គទ្រង់ធំល្មមគ្រប់គ្រាន់ សម្រាប់ថែរក្សាហ៊ុំព័ទ្ធយើងទាំងពីរឱ្យនៅជាប់ជាមួយនឹងគ្នាបាន។ ទូលបង្គំអធិស្ឋានដោយនៅក្នុងព្រះនាមទ្រង់។ អាមែន។

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Craig & Amy Groeschel’s From This Day Forward

អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល​ (Craig Groeschel) រួមជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី អេមី (Amy) បានបង្ហាញនូវរបៀបបេ្ដជ្ញាចិត្ដចំនួន ៥ យ៉ាង ដែលអាចជួយឲ្យលោកអ្នក ជោគជ័យ ក្នុងចំណងអាពាហ៍ពិពាហ៍ ដោយយោងតាមការប្តេជ្ញាចិត្ដទាំងនេះ៖ ១) ស្វែងរកព្រះជាម្ចាស់ ២) តតាំងគ្នាដោយសមហេតុផល ៣) ចេះមានពេលសប្បាយរីករាយជាមួយគ្នា ៤) រស់នៅក្នុងភាពស្អាតស្អំបរិសុទ្ធ ហើយនិង ៥) មិនបោះបង់ចោលគ្នានោះឡើយ។ ចូរទទួលយកនូវចំណងអាពាហ៍ពិពាហ៍ដែលអ្នកតែងតែចង់បាន ដោយចាប់ផ្ដើមពីពេលនេះឥឡូវទៅ -- ពីថ្ងៃនេះឆ្ពោះទៅមុខ។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច រោងពុម្ព ហ្សនឌឺវន (Zondervan) ហបផើខូលីន (HarperCollins)​ និង ឡែវឆើច (Life.Church) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.zondervan.com/from-this-day-forward