ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschelគំរូ
ចេះមានពេលសប្បាយរីករាយជាមួយគ្នា
ក្នុងគ្រាអ្នកបានភ្ជាប់ពាក្យនឹងគ្នា អ្នកអាចជួបនូវរឿងរ៉ាវសប្បាយៗជាច្រើន។ ក្នុងគ្រានោះ មានរឿងជាច្រើនដែលអ្នកកំពុងទន្ទឹងរងចាំ ហើយរំភើបសម្រាប់ការមកដល់នៃវេលាទាំងនោះ។ ប៉ុន្តែទាំងអស់នេះ គ្រាន់តែដូចជាបង្អួចមួយនៃពេលវេលា នៅក្នុងបរិបទនៃជីវិតទាំងមូល ដែលអ្នកនឹងចំណាយពេលរស់នៅជាមួយគ្នា អស់មួយជីវិត តែប៉ុណ្ណោះ។ តើឱ្យអ្នកអាចនៅបន្តចែចូវ រួមទំនាក់ទំនងដ៏ល្អូកល្អិន និងនៅបន្តស្ថិតនៅក្នុងរយៈកាល ដែលអ្នកស្រឡាញ់គ្នា យ៉ាងខ្លាំង ដូចក្នុងគ្រាកំពុងក្រែបទឹកឃ្មុំ បន្ទាប់ពីប៉ុន្មានឆ្នាំក្រោយ ដែលអ្នកបានរៀបការហើយ យ៉ាងដូចម្ដេចទៅ? តើឱ្យអ្នកអាចបន្តមានភាពសប្បាយរីករាយនឹងគ្នាយ៉ាងដូចម្ដេច នៅពេលដែលអ្នកកំពុងស្ថិតនៅក្នុងសម្ពាធនៃតម្រូវការថវិកា បញ្ហាជាមួយនឹងកូនតូចៗ ឬក៏ស្ថិតនៅក្នុងភាពប្រែប្រួលនៃរដូវកាលនៃជីវិតនោះ? តើអ្នកនៅតែបន្ដតាមចែចូវដៃគូរបស់អ្នក សូម្បីតែបន្ទាប់ពីពេលដែលអ្នកបាន "ចាប់ចិត្ដ" គាត់បានហើយ ដែរឬយ៉ាងណា?
ពិតណាស់!អ្នកត្រូវតែផ្ដល់នូវអទិភាពសម្រាប់ការមានពេលវេលាសប្បាយជាមួយនឹងគ្នា។ ពេលវេលានេះ មើលទៅប្រៀបបីដូចជា ភាពឆើតឆាយ ដែលអ្នកមិនអាចមានថវិកា ឬពេលគ្រប់គ្រាន់សម្រាប់នឹងញែក ប៉ុន្តែតាមពិតទៅ វាពិតជាបំណែកដ៏ចាំបាច់ ដែលអាចនាំឱ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកបន្តដើរទៅមុខជាយូរអង្វែងទៀត។ ភាពសប្បាយរីករាយ គឺជាតម្រូវការក្នុងចំណងអាពាហ៍ពិពាហ៍។ ហើយអ្នកអាច ជ្រើសរើស ក្នុងការមានភាពសប្បាយរីករាយជាមួយនឹងដៃគូរបស់អ្នក។
ចុះតើវាមានសភាពយ៉ាងម៉េចទៅវិញ នៅពេលដែលអ្នកសម្លឹងមើលទៅកាន់ចំណងអាពាហ៍ពិពាហ៍របស់អ្នកដទៃ ហើយឃើញថា ជីវិតរៀបការរបស់គេ មើលទៅដូចសប្បាយជាងអ្នកទាំងពីរនោះ? ចុះវាយ៉ាងម៉េចដែរ នៅពេលដែលនារីធ្វើការនៅឯធនាគារគាត់សើច និងចូលចិត្ដកំប្លែងទាំងប៉ុន្មានរបស់អ្នក? ចុះវាយ៉ាងម៉េចដែរ នៅពេលដែលបុរសដែលធ្វើការនៅការិយាល័យរបស់អ្នក គាត់មើលទៅ ដូចតែងតែមាននូវផែនការ ដែលប្រសើរជាងគ្រួសារអ្នក នៅពេលចុងសប្ដាហ៍មកដល់ម្ដងៗនោះ? ប្រសិនបើស្មៅអ្នកជិតខាងអ្នក វាមើលទៅដូចជាស្រស់បំព្រងជាងខាងរបស់អ្នក — ចូរស្រោចទឹកស្មៅរបស់អ្នកទៅ! ចូរមានចិត្ដ មានបំណងធ្វើនេះ ធ្វើនោះ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងទំនាក់ទនងយល់ចិត្ដគ្នារបស់អ្នក។ ចូរខំប្រឹងប្រែង តយុទ្ធ ដើម្បីឱ្យអ្នកអាចបន្តជាមិត្ដដ៏ជិតស្និទ្ធបំផុត ដូចគ្រាមុនៗនោះដែរ គឺថា៖ ចូលចិត្ដសើចរួមគ្នា នៅក្បែរល្អូកល្អិននឹងគ្នា សម្លឹងចង់ឃើញ ក្ដីរីករាយ អំណរ និងចិត្ដកក់ក្ដៅរបស់ដៃគូ នោះដែរ។ ប្រហែលជាពិបាកក្នុងការរៀបចំគម្រោងផែនការ សម្រាប់ការមានពេលសប្បាយរួមជាមួយនឹងគ្នា ប៉ុន្តែវាប្រហែលជាទីកន្លែងដែលអ្នកគួរចាប់ផ្ដើម។ ហើយទំនាក់ទំនងនោះឯង ដែលជាអ្វីដែលអ្នកត្រូវការនោះ មែនឬមិនមែន?
ចូរយើងអធិស្ឋានរួមជាមួយនឹងគ្នា៖ ឱ ព្រះបិតាអើយ ទូលបង្គំសូមលន់តួចំពោះអ្វីៗ ដែលទូលបង្គំបានអនុញ្ញាតឱ្យមកកកស្ទះនៅក្នុងពេលវេលាដែលយើងអាចមានរួមជាមួយនឹងគ្នា។ សូមទ្រង់ជួយដល់យើង ឱ្យយើងអាចមានពេលប្រកបជាមួយគ្នា ក្នុងនាមជាស្វាមីភរិយា។ សូមទ្រង់ផ្ដល់យើងនូវប្រាជ្ញា ហើយនិងភាពឆ្នៃប្រឌិត ដើម្បីឱ្យយើងអាចស្វែងរកនូវវិធី ដើម្បីឱ្យយើងអាចរីករាយ ក្នុងការប្រកបរួមជាមួយនឹងគ្នា។ ទូលបង្គំអធិស្ឋាន ដោយនៅក្នុងព្រះនាមព្រះយេស៊ូ។ អាមែន។
អំពីគម្រោងអាននេះ
អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល (Craig Groeschel) រួមជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី អេមី (Amy) បានបង្ហាញនូវរបៀបបេ្ដជ្ញាចិត្ដចំនួន ៥ យ៉ាង ដែលអាចជួយឲ្យលោកអ្នក ជោគជ័យ ក្នុងចំណងអាពាហ៍ពិពាហ៍ ដោយយោងតាមការប្តេជ្ញាចិត្ដទាំងនេះ៖ ១) ស្វែងរកព្រះជាម្ចាស់ ២) តតាំងគ្នាដោយសមហេតុផល ៣) ចេះមានពេលសប្បាយរីករាយជាមួយគ្នា ៤) រស់នៅក្នុងភាពស្អាតស្អំបរិសុទ្ធ ហើយនិង ៥) មិនបោះបង់ចោលគ្នានោះឡើយ។ ចូរទទួលយកនូវចំណងអាពាហ៍ពិពាហ៍ដែលអ្នកតែងតែចង់បាន ដោយចាប់ផ្ដើមពីពេលនេះឥឡូវទៅ -- ពីថ្ងៃនេះឆ្ពោះទៅមុខ។
More