ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschelគំរូ
ចូរស្វែងរកព្រះជាម្ចាស់
វប្បធម៌សម័យទំនើបប្រាប់តម្រង់ទិសដៅឲ្យយើងស្វែងរកមនុស្សណាដែលល្អឥតខ្ចោះ៖ ម្ចាស់ជីវិតតែមួយ។ ព្រោះអីគេថា ប្រសិនបើ លោកអ្នកស្វែងរកម្ចាស់ស្នេហ៍ដ៏ពិតតែមួយឃើញ នោះពេលរៀបអាពាហ៍ពិពាហ៍រួចហើយ លោកអ្នកនឹងជួបតែសុភមង្គល គ្មានឡើយភាពរកាំរកូស។ តើពិតមែនអត់? បើគិតទៅ នេះជាការរំពឹងទុកមួយដ៏ហួសហេតុ ដែលមនុស្សបានដាក់បន្ទុកទៅលើមនុស្សម្នាក់ទៀត។ ចូរគិតមើល៖ តើលោកអ្នកចង់ក្លាយជាមនុស្សដែលទទួលរ៉ាប់រងរាល់ទំនួលខុសត្រូវមែនឬទេ? បើមិនចង់ទទួលបន្ទុកទាំងប៉ុន្មានទេ តើហេតុអ្វីបានជា ចង់បង្ខិតបង្ខំដល់អ្នកដទៃ ហើយរំពឹងជាច្រើនពីដៃគូរទៅវិញ?
ព្រះជាម្ចាស់តែមួយគត់ដែលអាចបំពេញលោកអ្នកបាន។ ព្រះអង្គបានបង្កើតលោកអ្នកមក ដើម្បីឲ្យស្រឡាញ់ព្រះអង្គឲ្យអស់ពីចិត្ដនិងចាត់ទុកព្រះអង្គខ្ពស់លើអស់អ្វីៗទាំងអស់។ ព្រះជាម្ចាស់ហើយដែលជាម្ចាស់ជីវិតតែមួយរបស់លោកអ្នកនោះ។ ដៃគូរអនាគតរបស់លោកអ្នកគឺជាមនុស្សទីពីរវិញទេ។ ហើយនៅពេលណាដែលអ្នកទាំងពីរប្ដេជ្ញាស្វែងរកព្រះជាម្ចាស់ជាមួយគ្នា លោកអ្នកអាចកសាងនូវអាពាហ៍ពិពាហ៍—ជាមួយគ្នា—នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលនឹងបន្តឈរមាំមួន ទោះមានអ្វីៗមកប៉ះពារក៏ដោយចុះ។
តើមានអ្វីដែលអ្នកអាចទូលសូមព្រះជាម្ចាស់ឲ្យធ្វើការនៅក្នុងជីវិតរបស់លោកអ្នក ជាប្រយោជន៍ឲ្យលោកអ្នកបានក្លាយទៅជាដៃគូរយ៉ាងល្អប្រសើរសម្រាប់គូរអនាគតរបស់លោកអ្នកដែរឬទេ? ដើម្បីឲ្យលោកអ្នកបានក្លាយទៅជាមនុស្សដែលខ្លួនលោកអ្នកផ្ទាល់ចង់រៀបការជាមួយនោះ។ ចូរឲ្យអ្នកទាំងពីរដែលជាដៃគូរ ស្វែងរក ម្ចាស់ជីវិតតែមួយ ជាមួយគ្នា។ លោកអ្នកអាចចាប់ផ្ដើមបានដោយចំណាយពេលអធិស្ឋានរួមជាមួយគ្នាជារៀងរាល់ថ្ងៃ បើទោះបីជាតាមការផ្ញើសារ តាមទូរស័ព្ទ ឬក៏តាមភាពស្ងៀមស្ងាត់ជាមួយគ្នាក៏ដោយចុះ។
ចូរឲ្យយើងទាំងអស់គ្នាបានសង្រួមចិត្ដអធិស្ឋានជាមួយគ្នា៖ឱ ព្រះជាម្ចាស់! សូមជួយយើងខ្ញុំ ឲ្យបានចាត់ទុកព្រះអង្គជាលេខមួយនៅក្នុងជីវិតនៃក្រុមគ្រួសាររបស់យើងខ្ញុំ និង ឲ្យយើងខ្ញុំចេះស្វែងរកព្រះអង្គជាមួយគ្នាផង។ សូមជួយឲ្យយើងខ្ញុំ ចេះកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដោយ កសាងទំនាក់ទំនងរបស់យើងខ្ញុំ នៅក្នុងព្រះអង្គ។ សូមជួយឲ្យយើងខ្ញុំ ចេះប្ដេជ្ញាចិត្ដក្នុងការចំណាយពេលទៀងទាត់ អធិស្ឋានជាមួយគ្នា ជារៀងរាល់ថ្ងៃ។ យើងខ្ញុំសូមអរព្រះគុណទ្រង់ នៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
អំពីគម្រោងអាននេះ
អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល (Craig Groeschel) រួមជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី អេមី (Amy) បានបង្ហាញនូវរបៀបបេ្ដជ្ញាចិត្ដចំនួន ៥ យ៉ាង ដែលអាចជួយឲ្យលោកអ្នក ជោគជ័យ ក្នុងចំណងអាពាហ៍ពិពាហ៍ ដោយយោងតាមការប្តេជ្ញាចិត្ដទាំងនេះ៖ ១) ស្វែងរកព្រះជាម្ចាស់ ២) តតាំងគ្នាដោយសមហេតុផល ៣) ចេះមានពេលសប្បាយរីករាយជាមួយគ្នា ៤) រស់នៅក្នុងភាពស្អាតស្អំបរិសុទ្ធ ហើយនិង ៥) មិនបោះបង់ចោលគ្នានោះឡើយ។ ចូរទទួលយកនូវចំណងអាពាហ៍ពិពាហ៍ដែលអ្នកតែងតែចង់បាន ដោយចាប់ផ្ដើមពីពេលនេះឥឡូវទៅ -- ពីថ្ងៃនេះឆ្ពោះទៅមុខ។
More