ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschelគំរូ
តតាំងគ្នាដោយសមហេតុផល
មិនថាគូស្នេហ៍ណាទេ គ្រប់គ្នាតែងមានជម្លោះ។ ប៉ុន្តែ របៀប ដែលអ្នកមានជម្លោះនឹងគ្នា អាចគ្រាន់តែជាការមិនយល់ស្របតិចតួចលើអ្វីមួយ ឬក៏បង្កឱ្យទៅជាបញ្ហាប្រះឆាមួយដ៏ធំ។ គូស្នេហ៍ ដែលរឹងមាំ គឺជាគូ ដែលមានជម្លោះ ដើម្បីស្វែងរកនូវដំណោះស្រាយ មិនមែនស្វែងរកនូវការយកឈ្នះចាញ់នោះទេ។ បញ្ហាមិនមែនជាវិបត្ដិដែលនឹងសម្លាប់នូវចំណងមិត្ដភាព ដោយឯកឯងបាននោះដែរ។ ប៉ុន្តែ នេះជាសញ្ញាបម្រាមគ្រោះថ្នាក់ទាំង ៤ ដែលប្រាប់ថាការតទល់ និងឆ្លើយតបចំពោះបញ្ហារបស់អ្នក ជារបៀបដែលនាំការកសាង ប្រយោជន៍ដល់គ្នា ឬក៏មិនមែន៖
១. ការតិទៀន
តើអ្នកប្រើប្រាស់នូវការមិនយល់ស្រប ឬបញ្ហា ដើម្បីជាឱកាសសម្រាប់តិទៀនដល់ដៃគូរបស់អ្នក មែនដែរឬទេ? ឬក៏អ្នកមានអារម្មណ៍ជាប់ទោស ដោយសារតែបានតិទៀនគាត់នៅចំពោះមុខមនុស្សដទៃ? ការតិទៀន គឺជាសញ្ញាបម្រាមគ្រោះថ្នាក់ ដែលបង្ហាញប្រាប់ថា អ្នកកំពុងឈ្លោះប្រកែក តតាំងប្រឆាំងនឹងគ្នា ជាជាងការថែរក្សានូវទំនាក់ទំនងរបស់អ្នកទៅវិញទេ។
២. រអើមចិត្ដ
ការរអើមចិត្ដគឺជាចំណុចច្បាស់មួយ ដែលចង្អុលបង្ហាញឱ្យឃើញ ថាចំណងអាពាហ៍ពិពាហ៍របស់អ្នក កំពុងដើរខុសក្រឡាផ្លូវហើយ។ ទោះបីជាការនេះ មិនបានបញ្ចេញជាពាក្យសម្ដីក៏ដោយ ក៏រូបភាពនៃការសម្លឹងចេញពីកែវភ្នែក កាយវិការនៃភាពតានតឹង ឬក៏ ពាក្យពេចន៍ក្រោមសំឡេងបញ្ចេញស្ងាត់ៗ ក៏ជាទង់សញ្ញាក្រហមដ៏គ្រោះថ្នាក់នោះដែរ។
៣. ការចេះតែការពារខ្លួនខុសហេតុ
ឥឡូវនេះ — នៅពេលដែលអ្នកកំពុងស្ថិតនៅក្នុងការឈ្លោះប្រកែកមួយ — អ្នកប្រហែលជាអាចទទួលស្គាល់បានថា វាមិនមែនជាការការពារ ដែលអ្នកធ្លាប់ឃើញរូបខ្លួនឯងក្នុងរបៀបនេះពីពេលមុនមកនោះទេ។ ហើយមានការប៉ះពារតែបន្តិច អ្នកបែរទៅជាកំរោលខឹង។ អ្នកត្រូវតែជ្រើសរើសចេះស្ដាប់ផង នៅពេលដែលដៃគូ (ឬអ្នកដទៃ) និយាយសំដៅត្រង់ៗ ប្រាប់ដល់អ្នកអំពីអាកប្បកិរិយានេះ។
៤. គេចវេះបង្អង់ពេល
ប្រសិនបើ ដៃគូរបស់អ្នកមិនស្វែងរកព្រះជាម្ចាស់ជាមួយអ្នកនោះទេ ចូរកុំឱ្យទង្វើនេះ បញ្ឈប់រូបអ្នកនោះឡើយ។ ដៃគូរបស់អ្នក មិនមែនជាសត្រូវរបស់អ្នកនោះទេ។ យើងមានតែសត្រូវតែនាក់ប៉ុណ្ណោះ។ ហើយវាគឺជាចោរ ជាមេកុហក ដែលជាជនមិនចេះប្រឆាំង វាយប្រហារ ដោយភាពស្នើគ្នា នោះឡើយ។ ចូរកុំតតាំងប្រយុទ្ធគ្នាចុះឡើងអី។ ចូរត្រឡប់ចូល ទៅជាក្រុមតែមួយវិញ ហើយប្រយុទ្ធប្រឆាំងនឹងបញ្ហាខាងវិញ្ញាណទាំងអស់នេះ ដូចជាបញ្ហានៃអំនួត និងចិត្ដរឹងរូស ដែលចាំបំផ្លិតបំផ្លាញនូវទំនាក់ទំនងរបស់អ្នកនោះវិញ។
តោះចូរយើងអធិស្ឋានរួមជាមួយនឹងគ្នា៖ អង្គព្រះយេស៊ូ សូមជួយយើងខ្ញុំ ក្នុងការរារាំង កុំឱ្យយើងយកនូវបញ្ហានោះ ធ្វើជាស្នៀត ចាក់ទម្លុះចំណងអាពាហ៍ពិពាហ៍របស់យើងឡើយ។ សូមជួយយើង ទម្លាក់ចោលនូវអំនួតរបស់យើង ហើយដកចិត្ដដែលចេះតែ តិទៀន រអើមចិត្ដ ចេះតែការពារខ្លួនខុសហេតុ ឬគេចវេះបង្អង់ពេល ទាំងប៉ុន្មាននោះ ក្នុងបញ្ហាទាំងឡាយរបស់យើងផង។ សូមជួយយើងប្ដេជ្ញាចិត្ដ ក្នុងការតយុទ្ធនៅក្នុងរបៀបដែលនាំមកនូវការស្ដារឡើងវិញ និងដំណោះស្រាយច្បាស់។ យើងខ្ញុំ សូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូ។ អាមែន។
អំពីគម្រោងអាននេះ
អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល (Craig Groeschel) រួមជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី អេមី (Amy) បានបង្ហាញនូវរបៀបបេ្ដជ្ញាចិត្ដចំនួន ៥ យ៉ាង ដែលអាចជួយឲ្យលោកអ្នក ជោគជ័យ ក្នុងចំណងអាពាហ៍ពិពាហ៍ ដោយយោងតាមការប្តេជ្ញាចិត្ដទាំងនេះ៖ ១) ស្វែងរកព្រះជាម្ចាស់ ២) តតាំងគ្នាដោយសមហេតុផល ៣) ចេះមានពេលសប្បាយរីករាយជាមួយគ្នា ៤) រស់នៅក្នុងភាពស្អាតស្អំបរិសុទ្ធ ហើយនិង ៥) មិនបោះបង់ចោលគ្នានោះឡើយ។ ចូរទទួលយកនូវចំណងអាពាហ៍ពិពាហ៍ដែលអ្នកតែងតែចង់បាន ដោយចាប់ផ្ដើមពីពេលនេះឥឡូវទៅ -- ពីថ្ងៃនេះឆ្ពោះទៅមុខ។
More