ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschelគំរូ
ពីថ្ងៃនេះឆ្ពោះទៅមុខ
ទោះបីជាអ្នករៀបការហើយ ឬក៏មិនទាន់នៅឡើយក៏ដោយ តើអ្នកដែលធ្លាប់គេងមមៃឃើញពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នក ថានឹងមានលក្ខណៈយ៉ាងដូចម្ដេចអត់? តើអ្នកមានដែលគិតថា ដៃគូរជីវិតរបស់អ្នក ជាប្រភេទមនុស្សបែបណា ដែរឬទេ? ចំពោះទំនាក់ទំនាក់វិញ តើអ្នកដែលគិតថាអ្នកនឹងមានសភាពយ៉ាងដូចម្ដេចជាមួយនឹងគ្នា? ចុះចំណែកកូនៗ ហើយនិងទីកន្លែងរស់នៅរបស់អ្នកនោះ? ឥឡូវ ចូរឲ្យអ្នកគិតអំពីជីវិតដែលអ្នកកំពុងរស់នៅ សព្វថ្ងៃនេះ។ នៅពេលដែលជីវិតពិតរបស់យើង វាមិនបានដូចជាអ្វីដែលយើងបានប៉ងស្រមៃគិត តើយើងអាចធ្វើអ្វី ដើម្បីឲ្យស្ថានភាពដែលអ្នកគិតថាមិនល្អ បានប្រសើរឡើងវិញ?
នៅក្នុងវេលាអាពាហ៍ពិពាហ៍ គេតែងមានពាក្យពេចន៏សន្យានឹងគ្នា ដូចជាឃ្លាថា៖ "មិនថាគ្រាល្អ ឬ គ្រាអាក្រក់" "មិនថាជាមាន ឬ ក្រ" "ទោះក្នុងពេលឈឺ ឬ ជា" យើងនឹងថែ ស្រឡាញ់គ្នារហូត។ នៅក្នុងទំនាក់ទំនងរវាងស្វាមីភរិយា យើងតែងតែឃើញមាននូវឃ្លាទាំងនោះ។ មិនថានៅក្នុងស្ថានភាពណា ក្នុងជម្រើសណា មានភាពខ្វះខាតខុសចន្លោះណា ឬ មានអ្វីៗដែលនឹកស្មានមិនដល់ណាក៏ដោយ នៅចំពោះមុខ ដែលយើងត្រូវឆ្លងកាត់ ទោះស្ថានភាពនោះខុសពីអនាគតដែលយើងបានស្រមើស្រមៃក៏ដោយ ក៏យើងអាចមើលរំលង ជាប្រយោជន៏ឲ្យយើងអាចឆ្លងរួច ទៅកាន់ភាពល្អប្រសើរវិញ។ យើងអាចជ្រើសរើសប្ដេជ្ញាចិត្ដ ធ្វើឲ្យអនាគតរបស់យើងកាន់តែល្អប្រសើរឡើង ដោយចាប់ផ្ដើមពីថ្ងៃនេះឆ្ពោះទៅមុខ។
ប្រសិនបើវាងាយស្រួលក្នុងការដែលយើងអាចមានចំណងអាពាហ៍ពិពាហ៍តាមការគិតស្រមៃរបស់យើង នោះយើងប្រាកដជាទទួលបាននូវចំណងអាពាហ៍ពិពាហ៍នោះ រួចជាស្រេចបាត់ទៅហើយ មែនឬអត់? ប្រសិនបើអ្នកនៅខ្វះខាតកម្លាំង អ្នកត្រូវតែរៀនពឹងផ្អែកលើអំណាចចេស្ដារបស់ព្រះគ្រីស្ទ ដែលជាកម្លាំងដ៏ល្មមលើសពីគ្រប់គ្រាន់សម្រាប់រូបអ្នក។ ហើយទោះបី ជាអ្នកកំពុងតែមានអារម្មណ៍ថាអស់សេចក្ដីស្រឡាញ់ដែរ អ្នកអាចពឹងផ្អែកទៅលើសេចក្ដីស្រឡាញ់របស់ព្រះ ដែលមិនចេះរីងស្ងួត វិញ។
ចូរឲ្យយើងរួមចិត្ដអធិស្ឋានជាមួយគ្នា៖ព្រះអម្ចាស់អើយ! សូមអរព្រះគុណព្រះអង្គ ដែលជារៀងរាល់ថ្ងៃ យើងទទួលបាននូវអំណោយទានពីព្រះអង្គនូវឱកាសថ្មី ក្នុងការចាប់ផ្ដើមធ្វើអ្វីៗសាជាថ្មី។ សូមជួយឲ្យយើងបានចេះអត់ទោស ហើយបំភ្លេចចោលរាល់អ្វីពីអតីតកាល។ សូមព្រះអង្គ ជួយដល់យើង ឲ្យយើងមើលឃើញនូវព្រះចេស្ដារបស់ទ្រង់ ក្នុងគ្រាដែលយើងកំពុងទន់ខ្សោយនៅថ្ងៃនេះ ហើយនៅថ្ងៃស្អែក និង ថ្ងៃបន្តបន្ទាប់ខាងមុខទៀត។ យើងខ្ញុំ សូមអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល (Craig Groeschel) រួមជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី អេមី (Amy) បានបង្ហាញនូវរបៀបបេ្ដជ្ញាចិត្ដចំនួន ៥ យ៉ាង ដែលអាចជួយឲ្យលោកអ្នក ជោគជ័យ ក្នុងចំណងអាពាហ៍ពិពាហ៍ ដោយយោងតាមការប្តេជ្ញាចិត្ដទាំងនេះ៖ ១) ស្វែងរកព្រះជាម្ចាស់ ២) តតាំងគ្នាដោយសមហេតុផល ៣) ចេះមានពេលសប្បាយរីករាយជាមួយគ្នា ៤) រស់នៅក្នុងភាពស្អាតស្អំបរិសុទ្ធ ហើយនិង ៥) មិនបោះបង់ចោលគ្នានោះឡើយ។ ចូរទទួលយកនូវចំណងអាពាហ៍ពិពាហ៍ដែលអ្នកតែងតែចង់បាន ដោយចាប់ផ្ដើមពីពេលនេះឥឡូវទៅ -- ពីថ្ងៃនេះឆ្ពោះទៅមុខ។
More