YouVersion Logo
Search Icon

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

DAY 10 OF 28

ព្យាការីអេសាយបានទន្ទឹងរង់ចាំការយាងមកដល់នៃស្តេចនាពេលអនាគត ដែលនឹងតាំងសញ្ញាជាមួយប្រជារាស្ត្ររបស់ព្រះអង្គ។​ រាជ្យ​របស់ព្រះអង្គនឹងកែតម្រូវកំហុសទាំងអស់ ហើយព្យាបាលការបាក់បែកទាំងអស់។ 

សូមអាន៖

អេសាយ ៩:៦-៧​ 

ឆ្លុះបញ្ចាំង៖

ពេលលោកអ្នកសង្កេតមើលអត្ថបទគម្ពីរនេះ តើពាក្យ ឬឃ្លាណាមួយ ដែលលេចធ្លោជាងគេចំពោះលោកអ្នក?​​ យោងតាមអត្ថបទគម្ពីរនេះ តើស្ដេចនៃសេច​ក្ដី​សុខ​សាន្ត​គ្រប់គ្រង រាជនគររបស់ព្រះអង្គយ៉ាងដូចម្តេច? តើលោកអ្នកអាចជួយនាំមកនូវការគ្រប់គ្រងដោយសេច​ក្ដី​សុខ​សាន្ត​របស់ព្រះជាម្ចាស់ នៅកន្លែងដែលលោកអ្នកមានឥទ្ធិពលយ៉ាងដូចម្ដេច? អធិស្ឋានសូមស្ដេចនៃសេច​ក្ដី​សុខ​សាន្ត​គ្រប់គ្រងលើលោកអ្នក និងតាមរយៈលោកអ្នកនៅក្នុងសប្ដាហ៍នេះ។

Scripture

Day 9Day 11

About this Plan

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។

More