ដំណើរស្វែងរុករកគំរូ

The Quest

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

នៅក្នុងសំណួរបួនដំបូង ព្រះជាម្ចាស់បង្ហាញផ្លូវ ដូចអ្នកកាន់អំពូលភ្លើងដល់មនុស្សលោក ដើម្បីឱ្យគេអាចស្រាវជ្រាវខ្លួនឯង នៅក្នុងទំនាក់ទំនងរបស់គេជាមួយនឹងព្រះជាម្ចាស់៖ តើ អ្នក នៅឯណា? តើនរណាបានប្រាប់ អ្នក ថាដូច្នេះ? តើ អ្នក កំពុងស្វែងរកអ្វី? តើហេតុអ្វីបានជា អ្នក ភិតភ័យ? នៅក្នុងការប្រៀបធៀបដ៏ចាំងចែង សំណួរទាំងនេះ មានទំហំ នៅក្នុងការនាំឱ្យយើងផ្ដោតសម្លឹងទៅកាន់សេចក្ដីពិត សម្រាប់ឱ្យអស់អ្នកដែលកំពុងរុករក ចង់មើលឃើញ ហើយគេអាចាកចេញពី ការផ្ដោតចិត្ដតែទៅលើខ្លួនឯង ហើយបែរត្រឡប់ទៅកាន់នូវផ្ទៃមេឃ ដែលមានព្រះអាទិត្យរះយ៉ាងត្រចះត្រចង់វិញ។

«ប្រសិនបើអ្នក ដែលជាមនុស្សអាក្រក់ ចេះដឹងថា ត្រូវឱ្យអ្វីដែលល្អៗ ដល់កូនៗរបស់អ្នក ចុះចំណង់ព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់អ្នក ទ្រង់នឹងប្រទានអ្វី លើសជាងនេះទៅទៀតដល់អ្នក...?» លូកា ១១៖១៣ក។

ព្រះគ្រិស្តផ្ដល់ចម្លើយតាមរយៈសំណួរវោហារស័ព្ទនេះ៖ តើលើសជាងនេះ យ៉ាងណាទៀត?

គឺច្រើនលើសលប់ជាងនេះទៅទៀត។

ពាក្យដើមនៃសំណួរ និងចម្លើយ ប៉ុន្មានម៉ាត់ខាងលើ តែងតែស្រាយនូវក្ដីសង្ឃឹមយ៉ាងហូរហៀរ។

ការប្រៀបធៀបមួយរវាង ពាក្យពេចន៍របស់ លោក លូកា និង ម៉ាថាយ នៅក្នុងការបង្រៀនមួយជ្រុងនេះ របស់ព្រះយេស៊ូ ពិតជាអស្ចារ្យ នាំឱ្យយើងជក់ចិត្ដមែនទែន។ ចូរអាន ម៉ាថាយ ៧៖៧-១១។ តើអ្នកគិតយ៉ាងណាដែរ ចំពោះអត្ថបទគម្ពីរនេះ?

តាមរយៈការបញ្ចប់សេចក្ដីនៅក្នុងសៀវភៅកិច្ចការ លោក លូកា បានបញ្ជាក់បង្ហាញពី ចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ជាង ៥៥ ដង ឯណោះ។ តើ កណ្ឌគម្ពីរកិច្ចការ ១០៖៤៥ មានភ្ជាប់នូវលក្ខណៈដ៏សំខាន់ ដោយរបៀបណាខ្លះដែរទៅ?

បើសរុបទៅ លោក លូកា បានឃើញ បានឮ បានទទួលបទពិសោធន៍ ហើយហេតុដូច្នេះហើយ បានជានៅក្រោមការជំរុញនិងដឹកនាំនៃព្រះជាម្ចាស់ គាត់បានកត់ត្រាដំណឹងល្អ ដូចមានចែងយ៉ាងដូច្នេះថា៖ «ចុះចំណង់បើព្រះបិតា ដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យអស់អ្នក ដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត?» (លូកា ១១៖១៣)។ ទ្រង់ជ្រាបគ្រប់អស់ទាំងអ្វីៗ ហើយទ្រង់ក៏ជ្រាបថា គ្មានអំណោយទាន ឬកាដូណា នៅលើផែនដីនេះ ដែលអាចប្រៀបស្មើទៅនឹង អំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ នោះឡើយ។ ចូរស្រមើស្រមៃមើល ថាគ្រូពេទ្យ ដែលខិតខំប្រឹងប្រែង ព្យាយាមកសាងនូវជំនាញរបស់ខ្លួន ទាំងខិតខំ ស្រង់រាល់ចំណេះដឹង វិធីសាស្រ្ដ ផ្នែកវិជ្ជសាស្រ្ដ តែបែរទៅជានៅឈរស្ងៀម អនុញ្ញាតឱ្យ ព្រះវិញ្ញាណដ៏វិសុទ្ធ ធ្វើកិច្ចការដ៏អស្ចារ្យ ដែលបំពានលើរាល់ចំណេះដឹង និងច្បាប់ធម្មជាតិនានា ទាំងមិនអាចបកស្រាយ នូវការអស្ចារ្យទាំងនោះបានទៅវិញ។ លោក លូកា មិនមែនជាមនុស្សដែលងាយនឹងជឿរឿងផ្ដេសផ្ដាសទេ។ គាត់ជាមនុស្សដែលចេះតាមដាន ពិសោធន៍ ដឹងពីលទ្ធផល ហើយចេះបញ្ជាក់កំណត់នូវហេតុផលនីមួយៗ។ គាត់បានយល់ និងឃើញនូវការបើកសម្ដែងដ៏អស្ចារ្យពីព្រះវិញ្ញាណជាច្រើន តាមរយៈ ព្រះបន្ទូល ការព្យាបាល និងទង្វើផ្សេងៗ ហើយកិច្ចការទាំងនោះ សុទ្ធបានប្រទានដោយព្រះជាម្ចាស់ ដើម្បីជាសក្ខីភាពឱ្យគាត់អាច កត់ត្រាបរិយាយនៅលើផ្ទាំងកំណត់ហេតុ នូវរាល់អ្វីៗដែលជាការអស្ចារ្យគាត់បានជួបប្រទះ និងនាំមកជូន ដោយព្រះវិញ្ញាណដ៏វិសុទ្ធដដែលនោះ។

ចូរចាំថា ព្រះជាម្ចាស់ទ្រង់ជាព្រះដែលប្រទាន។ នៅក្នុងពាក្យពេចន៍ចំៗ ដែលមានថ្លែងនៅក្នុង រ៉ូម ៨៖៣២ ចែងថា៖ «ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះ មកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះបុត្រានោះដែរ»។ យើងអាចធ្វើជាទីបន្ទាល់នៃអំណោយទានទ្រង់ប្រទានសម្រាប់យើង នៅក្នុងគ្រា យើងរស់នៅនាលោកិយនេះ រហូតដល់យើងអស់សំឡេង ប៉ុន្តែប្រសិនបើយើងប្រៀបធៀបនូវអំណោយទាននេះ នោះមិនអាចប្រៀបផ្ទឹមស្មើនឹងអំណោយទានដ៏លើសលប់នៃព្រះវិញ្ញាណផ្ទាល់របស់អង្គព្រះគ្រិស្ដ ដែលគង់នៅក្នុងយើង នោះបានឡើយ។ នៅក្នុងបច្ចុប្បន្នកាលមួយនេះ យើងអាចចំណាយពេលពេញមួយជីវិតនៅក្នុងការបើកកញ្ចប់អាថ៌កំបាំង ដែលយើងមិនទាន់យល់ជាច្រើនទៀត៖ ការថ្មមថ្នាក់កំសាន្ដចិត្ដរបស់ទ្រង់ អំណររបស់ព្រះអង្គ កិច្ចជួបគ្នាជាមួយនឹងទ្រង់ ការចាក់បង្ហូរនូវអំណាចចេស្ដាទ្រង់ ការដឹកនាំក្នុងទិសដៅទ្រង់ សេចក្ដីស្រឡាញ់លើសលប់នៃព្រះអង្គ ។ល។ ភាពអស្ចារ្យមានច្រើនណាស់ រាប់មិនអស់ឡើយ។

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

The Quest

នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្ញា វណ្ណយុត្ដិ ដែលមាននៅខាងចុងនៃល្បះចុងក្រោយ គឺថ្លែងអំពី ភាពចង់ដឹងចង់ឃើញ ចំណាប់អារម្មណ៍ និងប្រហែលពី ភាពសង្ស័យដែរ។ សំណួរនីមួយៗ គឺជាការអញ្ជើញ ទៅកាន់ភាពទៀងត្រង់នៃចិត្ដ និងទៅកាន់ភាពជិតស្និទ្ធ។ ព្រះគម្ពីរ មិនមើលរំលងចំពោះការអញ្ជើញរបៀបដូច្នេះ នោះឡើយ។ ជារឿយៗ ម្ដងហើយម្ដងទៀត យើងមើលឃើញប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ តែងសួរសំណួរទៅកាន់ម្ចាស់ជីវិតរបស់ពួកគេ។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់នៃសកលលោក ក៏សួរនូវសំណួរមួយចំនួនទៅកាន់អ្វីដែលទ្រង់បានបង្កើតផងនោះដែរ។ ដំណើរស្វែងរុករក គឺជាការប្រឡងប្រជែង ទៅកាន់ការទទួលស្គាល់នូវការអញ្ជើញទាំងឡាយ។ ចូររៀនជីកឱ្យកាន់តែជ្រៅចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ ទាំងតបឆ្លើយនូវសំណួររបស់ព្រះជាម្ចាស់ ហើយនាំសំណួរទាំងឡាយរបស់អ្នក ចូលមកសួរនូវចំពោះព្រះភក្រ្ដរបស់ព្រះអង្គដែរ។ ចូរឱ្យភាពងឿងឆ្ងល់ចង់ដឹង ចង់ឃើញ របស់អ្នក ក្លាយជាផែនទីមួយ សម្រាប់តម្រង់ឱ្យអ្នកទៅកាន់ទីជិតស្និទ្ធ កាន់តែជ្រាលជ្រៅឡើងៗ នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាចុះ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ បេស ម៉រ (Beth Moore) និង ឡ៉ែវេ វ៉ូម៉េន (LifeWay Women) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.lifeway.com/thequest