ដំណើរស្វែងរុករកគំរូ

The Quest

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

យើងបានរំឭកសំណួរពីរ ក្នុងចំណោមសំណួរសម្រួលតម្រូវទាំងប្រាំ របស់យើង៖ ១) តើអ្នកនៅឯណា? និង ២) តើនរណាប្រាប់អ្នកថាដូច្នេះ? មកដល់សំណួរទីបីរបស់យើង គឺថា ព្រះយេស៊ូបានសួរសំណួរនេះ នៅក្នុង យ៉ូហាន ១៖៣៨ «តើអ្នកកំពុងស្វែងរកអ្វី?»។ ទ្រង់មិនឆ្ងល់ ក៏មិនភ្ញាក់ផ្អើលចំពោះការឆ្លើយតបរបស់យើងចំពោះព្រះអង្គ ជាមួយនឹងសម្ដី ដែលយើងគិតថាទ្រង់ចង់ស្ដាប់ពីយើងនោះឡើយ។ ព្រះយេស៊ូទ្រង់ពិតជាអាចទ្រាំទ្រ និងអាចស្ដាប់នូវរាល់អ្វីៗ ដែលយើងប្រាប់ទ្រង់ ដោយត្រង់ៗនោះ។ ទ្រង់ជ្រាប់នូវចម្លើយពិតប្រាកដចំពោះសំណួរ ដែលបានសួរនោះ៖ «តើអ្នកកំពុងស្វែងរកអ្វី?» ហើយនៅពេលដែលមានសំណួរនេះ នោះគឺទ្រង់ជ្រាបថាយើង ពិតជាកំពុងមាន "បញ្ហា" ហើយ។ ឬកំពុងប្រឈមវិបត្ដិសេដ្ឋកិច្ច។ វិបត្ដិសុខសុវត្ថិភាព។ ឬបញ្ហានៃតណ្ហា។ ឬការធ្លាក់ទៅក្នុងការសេពគ្រឿងញៀន។ មានពេលខ្លះ ទីបន្ទាល់ដ៏មានអានុភាព នោះអាចរឿងថា៖ «ខ្ញុំកំពុងស្វែងរក ___________________ ហើយឥឡូវខ្ញុំបានរកឃើញអង្គព្រះយេស៊ូ។»

ស្រ្ដីសាសន៍សាម៉ារី នៅក្នុង យ៉ូហាន ៤ មិនបានមកកន្លែងអណ្ដូង ដោយសារគាត់ចង់បានព្រះយេស៊ូនោះទេ។ គាត់មក ដោយសារគាត់ចង់បានទឹក ដូច្នេះនៅទីនោះ ព្រះយេស៊ូ បានណែនាំឱ្យគាត់ស្គាល់នូវទឹកដ៏រស់ វិញ។ គាត់មិនត្រូវបានរើសអើង រងការមិនខ្វាយខ្វល់ ដោយសារគាត់ចង់បានអ្វីដែលខុសឆ្គងទេ។ ព្រះយេស៊ូបានប្រើប្រាស់អ្វីដែលគាត់គិតថា គាត់កំពុងស្វែងរក ដើម្បីនាំឱ្យគាត់ទៅជួបអ្វីដែលក្រអៅដួងចិត្ដរបស់គាត់ត្រូវការ ទាំងស្រេកឃ្លានចង់បាននោះទៅវិញ៖ ព្រះសង្គ្រោះដែលអាចបញ្ឈប់នូវភាពឆ្កួតឡប់សតិ ទាំងអាចអត់ឱនទោសឱ្យ និងផ្ដល់ឱ្យគាត់ទទួលបាននូវសេចក្ដីថ្លៃថ្នូរ ស្គាល់អត្ដសញ្ញាណរបស់គាត់នោះទៅវិញ។ ព្រះសង្គ្រោះ ជាព្រះនៃសេចក្ដីសន្យា គឺជាអង្គ ដែលស្គាល់រូបអ្នកពិត ហើយយល់ដឹងពីរឿងរ៉ាវ ហើយមិនអនុញ្ញាតឱ្យអ្នកបំភ័ន្ដទ្រង់ បង្វែរព្រះអង្គចេញពីតម្រូវការពិតរបស់អ្នកនោះឡើយ។

ក្នុងន័យដូចគ្នា ប្រៀបដូចជា លោក សូល ផងដែរ។ គាត់គិតថា គាត់ពិតចង់តែចាប់មនុស្សដែលជឿព្រះយេស៊ូ នៅពេលដែលគាត់ប្ដេជ្ញាចិត្ដ ធ្វើដំណើរទៅចាប់ពួកគេ នៅតាមផ្លូវ ទៅកាន់ក្រុងដាម៉ាស នោះ។ គាត់មិនធ្វើដំណើរទៅចាប់ចង ប្រមាញ់ព្រះយេស៊ូទេ។ គាត់ចង់តែប្រមាញ់អស់អ្នកដែលដើរតាមព្រះយេស៊ូតែប៉ុណ្ណោះ។ ហើយអ្នកឃើញអត់? អ្នកដែលពូកែសួរ អ្នកដែលពូកែប្រព្រឹត្ដ គេក៏ទទួលបាននូវអ្វីដែលគេខំស្វែងរកនោះដែរ។ អ្នកដែលខំស្វែងរក គេក៏ទទួលបានអ្វីផ្សេងពីអ្វីដែលគេខិតខំស្វែងរកនោះផងដែរ។ ទ្វារបើកចំហទៅកាន់អស់អ្នកដែលកំពុងតែគោះ ទោះបើគេមិនរំពឹងថាមាននរណាមកបើកទ្វារឱ្យក៏ដោយចុះ។ ព្រះទ្រង់ឃើញនូវអ្វីដែលជាសេចក្ដីប្រាថ្នាចង់បានរបស់យើងនាឯលោកិយនេះ ហើយទ្រង់ក៏ជ្រាបយល់មុនយើង នូវអ្វីដែលយើងចង់បានជាងគេ នៅពេលដែលយើងធ្វើដំណើរឆ្លងកាត់ដល់ទីផ្ដាច់ព្រ័ត្រនោះដែរ។ អេសាយ ៤៦៖១០ បានភ្ជាប់មកនូវគោលគំនិតដែលស្ថិតនៅក្នុងផ្នែកដ៏ធំមួយនៃការស្វែងរុករករបស់យើង៖ ព្រះជាម្ចាស់ទ្រង់ជ្រាបយល់ពីទីបញ្ចប់ ចំពោះរាល់ទីចាប់ផ្ដើមទាំងឡាយ។ ឃ្លាពាក្យទាំងប៉ុន្មាននេះ ពិតជាជួយឱ្យយើងអាចធ្វើអ្វីហួសប្រមាណមែន ប្រសិនបើយើងពិតជាត្រូវរត់ប្រឡងប្រជែង នៅក្នុងដំណើរជីវិត។ ការដឹងមុននេះ នឹងជួយឱ្យអ្នកស្វែងរុករក មាននូវទំនុកចិត្ដខ្ពស់ ចំពោះដំណើរផ្សងព្រេងរបស់គេ។

តើមាននូវបំណងចិត្ដអ្វីខ្លះ ដែលកំពុងដុតរោលនៅក្នុងដួងចិត្ដរបស់អ្នក? តើអ្នកកំពុងប្រាថ្នាចង់បានអ្វីដែរ? តើមានការនិងទង្វើអ្វីខ្លះហើយ ដែលដំណើរទៅ ដោយមិនបាននាំឱ្យអ្នកស្កប់ចិត្ដនោះ? ចូរសរសេរទៅកាន់ព្រះជាម្ចាស់ ហើយប្រាប់ទ្រង់រាល់អ្វីៗដែលអ្នកកំពុងប្រាថ្នាចង់បាន។ ប្រាប់ទ្រង់ពីអ្វីដែលអ្នកកំពុងស្រេកឃ្លាន។ ប្រាប់ទ្រង់នូវអ្វីដែលដួងចិត្ដប្រាថ្នារបស់អ្នក បង្កឱ្យអ្នកប្រព្រឹត្ដទៅតាមចិត្ដរបស់វានោះ។ អ្នកប្រហែលជាអាចនឹងស្គាល់ថាព្រះជាម្ចាស់បានដាក់នូវសេចក្ដីប្រាថ្នាមួយចំនួននៅក្នុងដួងចិត្ដរបស់អ្នក ដោយស្នាព្រះហស្ដរបស់ទ្រង់ផ្ទាល់ ផងដែរ។

ចូរអាននូវពាក្យពេចន៍ មាននៅក្នុង ទំនុកតម្កើង ៣៨៖៩ ឱ្យឮៗ ទៅកាន់អង្គព្រះយេស៊ូ ក្នុងខណៈដែលអ្នកបញ្ចប់នូវគម្រោងអាននៅថ្ងៃនេះ។ ចូរសញ្ជឹងត្រិះរិះលើព្រះបន្ទូលនេះ។ ចូរទន្ទេញឱ្យចាំព្រះបន្ទូលនេះ។ ចូរអនុញ្ញាតឱ្យសេចក្ដីពិតនេះ មានទីតង់ បង្កើតជាទីកន្លែងឱ្យអ្នកអាចសម្រាក ក្នុងខណៈដែលអ្នកបន្តដំណើររបស់អ្នកតទៅមុខទៀត។

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

The Quest

នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្ញា វណ្ណយុត្ដិ ដែលមាននៅខាងចុងនៃល្បះចុងក្រោយ គឺថ្លែងអំពី ភាពចង់ដឹងចង់ឃើញ ចំណាប់អារម្មណ៍ និងប្រហែលពី ភាពសង្ស័យដែរ។ សំណួរនីមួយៗ គឺជាការអញ្ជើញ ទៅកាន់ភាពទៀងត្រង់នៃចិត្ដ និងទៅកាន់ភាពជិតស្និទ្ធ។ ព្រះគម្ពីរ មិនមើលរំលងចំពោះការអញ្ជើញរបៀបដូច្នេះ នោះឡើយ។ ជារឿយៗ ម្ដងហើយម្ដងទៀត យើងមើលឃើញប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ តែងសួរសំណួរទៅកាន់ម្ចាស់ជីវិតរបស់ពួកគេ។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់នៃសកលលោក ក៏សួរនូវសំណួរមួយចំនួនទៅកាន់អ្វីដែលទ្រង់បានបង្កើតផងនោះដែរ។ ដំណើរស្វែងរុករក គឺជាការប្រឡងប្រជែង ទៅកាន់ការទទួលស្គាល់នូវការអញ្ជើញទាំងឡាយ។ ចូររៀនជីកឱ្យកាន់តែជ្រៅចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ ទាំងតបឆ្លើយនូវសំណួររបស់ព្រះជាម្ចាស់ ហើយនាំសំណួរទាំងឡាយរបស់អ្នក ចូលមកសួរនូវចំពោះព្រះភក្រ្ដរបស់ព្រះអង្គដែរ។ ចូរឱ្យភាពងឿងឆ្ងល់ចង់ដឹង ចង់ឃើញ របស់អ្នក ក្លាយជាផែនទីមួយ សម្រាប់តម្រង់ឱ្យអ្នកទៅកាន់ទីជិតស្និទ្ធ កាន់តែជ្រាលជ្រៅឡើងៗ នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាចុះ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ បេស ម៉រ (Beth Moore) និង ឡ៉ែវេ វ៉ូម៉េន (LifeWay Women) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.lifeway.com/thequest