ដំណើរស្វែងរុករកគំរូ

The Quest

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ចូរអាន ម៉ាថាយ ៨៖២៣-២៧។

ប្រសិនបន្ទាប់ពីអានហើយ ការស្រមើស្រមៃរបស់អ្នក មិននាំឱ្យអ្នកគិតទៅដល់មុខសើម ដោយទឹកបឹង មានអារម្មណ៍ទន់ជង្គង់ បាតដៃគ្រើម ឬចង់ចង្អោរដោយសារពុលទឹករលកទេ ប្រហែលជាអ្នកគួរត្រឡប់ទៅអានផ្នែកនៃអត្ថបទគម្ពីរនេះ សាជាថ្មីម្ដងទៀត។

ការស្គាល់ថារឿងមួយនឹងមានចុងបញ្ចប់ផ្សេង អាចជាវិបត្ដិសម្រាប់អ្នកអាន ក្នុងការគិតថាវាមានសភាពមិនប្រក្រតី ក្រោយយើងដឹងថាគ្រប់ការទាំងអស់បានល្អប្រសើរហើយនោះ។ 

ព្យុះសន្ធោសន្ធៅ។ ជាព្យុះដែលអាចសម្លាប់អ្នកបាន។ វាជាបែបព្យុះ ដែលអាចនាំឱ្យអ្នកជំនាញបើកបរនាវា ធ្លាក់ខ្លួនទៅជាស្លុត ទោះបុរសអង់អាចធ្លាប់ឆ្លងកាត់ បែរប្រៀបដូចជាកុមារក្នុងភ្លៀងផ្គរទៅវិញ។ ខ្យល់ព្យុះលាន់ឮយ៉ាងសន្ធោសន្ធៅ ស្ដាប់មិនយល់អ្វីដែលអ្នកឈរនៅក្បែរអ្នក ស្រែកឡើង។ ទឹករលកបក់បោក ទៅចំហៀងនាវា ធ្វើឱ្យដំណើរវឹកវរ។ នាវាផ្អៀងទៅមួយចំហៀង។ ភ្លាមនោះរលកធំមួយទៀតបក់បោកមក។ ខ្យល់ព្យុះបក់ទម្លុះក្ដោង ដូចព្រះនៃរឿងព្រេងនិទាន វាយដោយដៃដ៏ធំមហិមា ទាំងនាំឱ្យនាយនាវាដទៃផ្សេងទៀត រង្គោះរង្គើ ចាំតែគេដក ដូចក្នុងល្បែងគេរាវដកឈើគូស។

ហើយព្រះយេស៊ូកំពុងផ្ទំលង់លក់យ៉ាងសុខស្រួល។

សម្គាល់មើលលើលំដាប់លំដោយនៃរឿងដែលយើងធ្លាប់ឮ។ ព្រះយេស៊ូមិនបានធ្វើឱ្យសមុទ្រស្ងប់មុននឹងសួរសំណួរនោះទេ។ ទ្រង់សួរនូវសំណួរ រួចហើយទ្រង់ធ្វើឱ្យសមុទ្រទៅជាស្ងប់។ អ្វីដែលគួរឱ្យយើងឆ្ងល់និងពិបាកគិតក្នុងកាយវិការនេះ នោះគឺថាទ្រង់មិនបានតើនឡើងទៅសួរគេនូវសំណួរទេ។ ទ្រង់បានសួរគេ រួចហើយទើបទ្រង់ក្រោកឡើង ហើយស្ដីបន្ទោសដល់ខ្យល់ព្យុះ និងសមុទ្រ។

សំណួររបស់ទ្រង់ទៅកាន់ពួកសាវ័ក គឺជាសំណួរទីបួន នៃការសម្រួលតម្រូវលើដំណើររុករករបស់យើង។ ចូរចំណាយពេល រំឭកសំណួរនេះ នៅក្នុងទម្រង់មួយខ្លី ដែលយើងបានរៀបចំឡើង នៅថ្ងៃទីមួយ នៃគម្រោងអាននេះ។ ហេតុអ្វីបានជាអ្នកភិតភ័យ?

ផ្នែកនៃការផ្លាស់ប្រែនូវទស្សនៈយល់ឃើញ នៃទេសភាពខាងឯដំណើរស្វែងយល់ជំនឿ គឺជាការតទល់ជាមួយនឹងសេចក្ដីភ័យខ្លាច ដែលគំរាមនិងនាំឱ្យយើងធ្លាក់ទៅជាស្លន់ ខ្វិន ធ្វើអីមិនរួច ទៅជាអង្កុញដៃជើង ដូចទារកក្នុងផ្ទៃមិនទាន់នឹងកើត។ សេចក្ដីភ័យខ្លាចរបស់យើង អាចមានសភាពផ្សេងៗពីគ្នា ប៉ុន្តែយើងដឹងថា មិនមាននរណាម្នាក់ ដែលមិនចេះខ្លាចសោះនោះដែរ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងរបៀបចម្លែក របៀបដែលនរណាម្នាក់មិនដែលចេះភ័យសោះ ក៏ការនោះអាចបង្កឱ្យគេរងវិបត្តិវិញនោះដែរ។

ការចេះសម្គាល់នូវសេចក្ដីភ័យខ្លាច ប្រសិនបើអាចជាយោបល់ យើងគួរដឹងថា វាអាចសង្កត់យើងចុះក្រោម ឬរុញច្រានយើង ប្រៀបដូចជា ក្មេងតូចម្នាក់ទៅវាយពោះក្មេងទំនើង អ៊ីចឹងដែរ។ 

ព្រះបន្ទូលរបស់ព្រះទៅកាន់ កាអ៊ីន នៅក្នុង លោកុប្បត្តិ ៤៖៧ខ ប្រហែលជាអាចរំឮកដល់យើងខ្លះៗ។ សេចក្ដីភ័យខ្លាច វាមកក្រាបសម្ងំនៅក្បែរមាត់ទ្វាររបស់អ្នក។ ហើយបាបគឺប្រៀបដូចគ្នា អ៊ីចឹងដែរ ប៉ុន្តែត្រូវតែហ៊ានឈានជំហានដំបូង ចូលទៅកាន់សេរីភាពរបស់យើង ដើម្បីឱ្យអាចចេញពីបាប ដែលស្អិតរមួត ដែលមានដើមទងចេញពីសេចក្ដីភ័យខ្លាចរបស់យើងនោះ។ ក្ដីប្រាថ្នារបស់ភាពភ័យខ្លាច គឺវាចង់ឱបក្រសោបយើង។ ពាក្យថា សូមស្វាគមន៍ មាននៅមាត់ទ្វាររបស់ខ្ញុំ មានភ្ជាប់ផ្ដើម ដោយសំណួរមួយ។ តើខ្ញុំនឹងស្វាគមន៍អ្វី ឱ្យចូលមកក្នុងជីវិតរបស់ខ្ញុំ? តើខ្ញុំនឹងបដិសេធអ្វី? សេចក្ដីភ័យខ្លាចវាក្រាប ត្រៀមនឹងមកសង្កត់រូបខ្ញុំគ្រប់វេលា។ តើយើងនឹងអនុញ្ញាតឱ្យភាពភ័យខ្លាចនោះ ស៊ីយើង ទាំងយើងនៅមានដង្ហើម នោះដែរឬយ៉ាងណា?

ព្រះជាម្ចាស់បង្គាប់បញ្ជាដល់អស់អ្នកដែលដើរតាមទ្រង់ថា កុំឱ្យគេអនុញ្ញាត ផ្ដល់ទីកន្លែងដល់ភាពភ័យខ្លាច នោះឱ្យសោះ។

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

The Quest

នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្ញា វណ្ណយុត្ដិ ដែលមាននៅខាងចុងនៃល្បះចុងក្រោយ គឺថ្លែងអំពី ភាពចង់ដឹងចង់ឃើញ ចំណាប់អារម្មណ៍ និងប្រហែលពី ភាពសង្ស័យដែរ។ សំណួរនីមួយៗ គឺជាការអញ្ជើញ ទៅកាន់ភាពទៀងត្រង់នៃចិត្ដ និងទៅកាន់ភាពជិតស្និទ្ធ។ ព្រះគម្ពីរ មិនមើលរំលងចំពោះការអញ្ជើញរបៀបដូច្នេះ នោះឡើយ។ ជារឿយៗ ម្ដងហើយម្ដងទៀត យើងមើលឃើញប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ តែងសួរសំណួរទៅកាន់ម្ចាស់ជីវិតរបស់ពួកគេ។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់នៃសកលលោក ក៏សួរនូវសំណួរមួយចំនួនទៅកាន់អ្វីដែលទ្រង់បានបង្កើតផងនោះដែរ។ ដំណើរស្វែងរុករក គឺជាការប្រឡងប្រជែង ទៅកាន់ការទទួលស្គាល់នូវការអញ្ជើញទាំងឡាយ។ ចូររៀនជីកឱ្យកាន់តែជ្រៅចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ ទាំងតបឆ្លើយនូវសំណួររបស់ព្រះជាម្ចាស់ ហើយនាំសំណួរទាំងឡាយរបស់អ្នក ចូលមកសួរនូវចំពោះព្រះភក្រ្ដរបស់ព្រះអង្គដែរ។ ចូរឱ្យភាពងឿងឆ្ងល់ចង់ដឹង ចង់ឃើញ របស់អ្នក ក្លាយជាផែនទីមួយ សម្រាប់តម្រង់ឱ្យអ្នកទៅកាន់ទីជិតស្និទ្ធ កាន់តែជ្រាលជ្រៅឡើងៗ នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាចុះ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ បេស ម៉រ (Beth Moore) និង ឡ៉ែវេ វ៉ូម៉េន (LifeWay Women) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.lifeway.com/thequest