ព័ត៌មានគម្រោងអាន

ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere)គំរូ

Killing Kryptonite With John Bevere

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

ការដង្ហើយហៅមកកាន់ការកែប្រែចិត្ដ ពិតជាត្រូវការចាំបាច់ នៅក្នុងក្រុមជំនុំនាសព្វថ្ងៃនេះ។ ហើយអ្វីចាំបាច់បំផុត នៅក្នុងការស្រែកហៅនេះ គឺត្រូវចេញពីសេចក្ដីស្រឡាញ់ដ៏ពិត។ កង្វះខាតនៃសេចក្ដីស្រឡាញ់ពិតនៅក្នុងក្រុមជំនុំ កំពុងមានវត្ដមាននៅក្នុងវេនថ្វាយបង្គំ ព័ន្ធកិច្ច និងផ្ទះសំបែងនានា ដោយមានការបំបែកទៅជាផ្នែកហួសប្រមាណ ចំនួនពីរ—ការមិនអើពើ​ អត់ទ្រាំ (tolerance) និងការប្រកាន់ខ្ជាប់ច្បាប់ពេក (legalism)។

ការបោកបញ្ឆោតនៃការមិនអើពើ នោះគឺថាអ្វីៗដែលយើងធ្វើ មើលទៅហាក់បីដូចជាចេញពីសេចក្ដីស្រឡាញ់។ យើងប្រើប្រាស់ព្រះគម្ពីរ ដើម្បីផ្ដល់អត្ថន័យលើសេចក្ដីស្រឡាញ់ ក្នុងន័យថាជា ការអត់ធ្មត់ ចិត្ដសប្បុរស មិនអួតបំប៉ោង មិនឈ្លើយ មិនទាមទារចង់ធ្វើតាមតែអំពើចិត្ដ និងអត្តចរិតនានាដទៃទៀត ដែលមាននៅក្នុង ១ កូរិនថូស ១៣។ ទោះយ៉ាងនេះក្ដី សេចក្ដីស្រឡាញ់នៃលោកិយ ក៏អាចមាននូវអាកប្បកិរិយាជាច្រើនទៀតផងដែរ។ 

អ្វីដែលញែកក្ដីស្រឡាញ់គ្រីស្ទបរិស័ទ ចេញពីលោកិយ គឺថា សេចក្ដីស្រឡាញ់គ្រីស្ទបរិស័ទ ស្ដាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ "ដោយទង្វើនេះ ពួកគេនឹងដឹង" សាវ័កបានសរសេរពីសេចក្ដីស្រឡាញ់ "ថាយើងស្រឡាញ់ បុត្រធីតានៃព្រះជាម្ចាស់ នៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ក្រឹត្យវិន័យរបស់ព្រះអង្គ" (១ យ៉ូហាន ៥៖២)។

នេះមានន័យថា ប្រសិនបើខ្ញុំអត់ធ្មត់ មិនឈ្លើយ មិនច្រណែន និងមិនអួតបំប៉ោង ប៉ុន្តែខ្ញុំកំពុងផិតក្បត់ចំពោះភរិយារបស់ខ្ញុំ ឬប្រសិនបើខ្ញុំ បណ្ដោយខ្លួនឱ្យចុះចូលចំពោះអំពើប្រាសចាកសិលធម៌ (ទង្វើនិងអំពើអាក្រក់ផ្នែកផ្លូវភេទ) នោះខ្ញុំមិនកំពុងដើរនៅក្នុងសេចក្ដីស្រឡាញ់នៃព្រះជាម្ចាស់នោះទេ។ 

សេចក្ដីស្រឡាញ់ពិត ដៅដោយទាំង សេចក្ដីពិត និងសេចក្ដីស្រឡាញ់។ សេចក្ដីពិត តែឃ្លាតឆ្ងាយពីសេចក្ដីស្រឡាញ់ នាំឱ្យយើងឆ្ពោះទៅផ្លូវនៃក្រឹត្យវិន័យ ដែលរបៀបនេះ អាចសម្លាប់—ដូចក្នុងការប្រកាន់ច្បាប់។ ហើយគួរឱ្យសោកសង្រេងដែរ មនុស្សតបនឹងការប្រកាន់ច្បាប់ ដោយយឹតយោងលើជំហរម្ខាងទៅម្ខាងពេក ទាំងព្យាយាមជៀសវាងការកែលម្អ និងការព្រមាននៃព្រះបន្ទូល ដែលមានចែងក្នុងអត្ថបទគម្ពីរ ដែលពិតសំខាន់ទៅលើសុខភាព និងការកសាងក្រុមជំនុំ។ 

តោះចូរឱ្យយើងឈប់ឆោតទៅ—យើងសម្លឹងមើល បុរសនិងស្រ្ដី ដែលទទួលបានការត្រាស់ហៅ ឱ្យកែប្រែចិត្ដ ថាពួកគេជាអ្នកខ្វះខាតនូវចិត្ដសន្ដោសមេត្តា ភាពទន់ភ្លន់ ចិត្ដសប្បុរស និងសេចក្ដីស្រឡាញ់។ តែចូរគិតពិចារណាយ៉ាងដូច្នេះ៖ ប្រសិនបើខ្ញុំឃើញនូវបុរសពិការភ្នែកម្នាក់ គាត់កំពុងតែដើរតម្រង់ទៅកាន់ជ្រោះមួយ ដែលប្រាកដណាស់ ថាគាត់នឹងធ្លាក់ទៅស្លាប់ នោះសេចក្ដីស្រឡាញ់ប្រាកដជាទាមទារឱ្យខ្ញុំ ស្រែកហៅគាត់ ឱ្យប្រែដំណើរផ្លូវរបស់គាត់ជាមិនខាន!

នៅក្នុងសង្គមរបស់យើង ហើយជាមួយនឹងអ្នកជឿនៅក្នុងក្រុមជំនុំជាច្រើន សេចក្ដីស្រឡាញ់ដ៏សម្បើមបែបនេះ ដែលដង្ហើយហៅសម្រាប់ការកែប្រែចិត្ដ គឺបានយល់ឃើញថាជាបែបឆ្កួតក្នុងសាសនា និងគួរឱ្យស្អប់ ទៅវិញ។ ប៉មរឹងមាំបានលេចឡើង ពីព្រោះមានមនុស្សជាច្រើនបានពិចារណាគិតតែពីជីវិតរបស់ពួកគាត់នៅលើផែនដី មិនបានគិតទៅលើភាពអស់កល្បជានិច្ច នោះទេ។ 

នៅពេលដែលយើងចងចាំថាជីវិតនេះ គឺគ្រាន់តែមួយពព្រិចភ្នែក បើប្រៀបធៀបទៅនឹងភាពអស់កល្បជានិច្ចនោះ នោះយើងនឹងផ្ដើមរស់នៅក្នុងរបៀបមួយផ្សេង។ យើងត្រូវតែសម្លឹងមើលជីវិតនៅក្នុងបរិបទនៃភាពអស់កល្បជានិច្ច ដើម្បីឱ្យអាចយល់ច្បាស់ពីសេចក្ដីស្រឡាញ់ពិត។ 

នេះហើយគឺជាសេចក្ដីស្រឡាញ់ ដែលក្រុមជំនុំសព្វថ្ងៃកំពុងត្រូវការ—សេចក្ដីស្រឡាញ់អស់កល្ប ជាសេចក្ដីស្រឡាញ់ពិត—សេចក្ដីស្រឡាញ់ដែលនិយាយថ្លែងចំៗទៅលើការប្រព្រឹត្ដបាប និងដង្ហើយហៅសម្រាប់ការកែប្រែចិត្ដ តែទោះជាយ៉ាងនេះក្ដី សេចក្ដីស្រឡាញ់នោះ ក៏អត់ធ្មត់ អាណិតករុណា និងទន់ភ្លន់ ដែរ។

តើអ្នកចូលចិត្ដអាននូវគម្រោងអាននេះដែរឬទេ? ខ្ញុំសូមលើកទឹកចិត្ដអ្នកឱ្យកាន់តែយល់យ៉ាងស៊ីជម្រៅ ដោយការស្វែងយល់បន្ថែមតាមរយៈសៀវភៅរបស់ខ្ញុំការសម្លាប់មេរោគខាងវិញ្ញាណ (Killing Kryptonite) 

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Killing Kryptonite With John Bevere

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែល...

More

យើង​ខ្ញុំ សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ចន និង លីហ្សា បឺវៀរ (នៃព័ន្ធកិច្ចអ្នកនាំសារអន្តរជាតិ-Messenger Int'l) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://killingkryptonite.com និង http://cloudlibrary.org/wp-content/plugins/download-monitor/download.php?id=5518

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ