ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere)
7 ថ្ងៃ
ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែលសូភើមេន និងអ្នកប្រឈម នោះគឺថា មាននូវ គ្រីបតូណែក (Kryptonite) ឬហៅថា ភាពកម្សោយ ដែលនឹងមកលួចនូវកម្លាំងរបស់អ្នក។ គម្រោងអាននេះ នឹងជួយដល់អ្នក ឱ្យអាចដកឫសនៃភាពកម្សោយខាងឯព្រលឹងវិញ្ញាណ នៅក្នុងជីវិតរបស់អ្នក ដើម្បីឱ្យអ្នកអាចបំពេញនូវសក្ដានុពល ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយអាចនឹងឱបក្រសោបនូវជីវិតដែលគ្មានកំណត់ព្រំដែនរបស់អ្នកនោះវិញ។
យើងខ្ញុំ សូមថ្លែងអំណរគុណទៅដល់ ចន និង លីហ្សា បឺវៀរ (នៃព័ន្ធកិច្ចអ្នកនាំសារអន្តរជាតិ-Messenger Int'l) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់ http://killingkryptonite.com និង http://cloudlibrary.org/wp-content/plugins/download-monitor/download.php?id=5518
អំពីអ្នកបោះពុម្ពផ្សព្វផ្សាយ