ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere)គំរូ

Killing Kryptonite With John Bevere

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

នៅល្ងាចមួយនោះ ចាស្ទីន បានវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងាររបស់គាត់ ហើយគាត់ក៏បានប្រទះឃើញភរិយារបស់គាត់ ឈ្មោះ អេនចាឡា ត្រៀមខ្លួនរួចជាស្រេច ដូចជារង់ចាំគាត់ នៅក្នុងសម្លៀកបំពាក់មួយដ៏ស្រស់បំព្រង។ ឃើញដូច្នោះគាត់សន្មតថា ភរិយារបស់គាត់ប្រាកដជាបានគ្រោងផែនការពិសេសអ្វីមួយហើយ សម្រាប់ពួកគេ ហើយគាត់ក៏គិតថា គាត់គួរតែទៅផ្លាស់ប្ដូរសម្លៀកបំពាក់មួយដ៏ស្រស់សង្ហា នោះដែរ។ 

អេនចាឡា រាងដូចជាយល់ច្រឡំបន្តិចក៏តបទៅកាន់រូបគាត់ថា៖ «បងសម្លាញ់ ខ្ញុំត្រៀមចេញទៅក្រៅ មានណាត់ជួបជាមួយនឹង ថូនី ទេតើ យប់នេះ។ យើងនឹងទៅញ៉ាំអី មើលរឿងកុន ហើយនឹងទៅសណ្ឋាគារទំនើប មួយកន្លែង។ ខ្ញុំនឹងត្រឡប់មកវិញ ប្រហែលជាម៉ោង ៩ ឬ ១០ ព្រឹកអី»។ 

«ថូនីហ្នឹង នរណាគេ?» ចាស្ទីន តបវិញទាំងក្ដៅស្លឹកត្រចៀក។

«គាត់ហ្នឹង ជាសង្សារចាស់ខ្ញុំ ពេលនៅរៀនវិទ្យាល័យជាមួយគ្នាហ្នឹងនោះអី» នាងតបទៅវិញ។

«ថាម៉េច? អូនមិនអាចទៅក្រៅជាមួយគាត់បាននោះទេ!»។ 

«ហេតុអីមិនបាន?»។ 

«ពីព្រោះយើងរៀបការនឹងគ្នាហើយៗ។ យើងបានប្ដេជ្ញាចិត្ដរួមរស់ជាមួយគ្នា។ យើងមិនអាចទៅញ៉ែនរណាផ្សេងនោះទេ!» គាត់ថ្លែងតប ទាំងគិតថា ទង្វើនេះ សមនឹងឱ្យគាត់គួរតែយល់ហើយ។

«ឈប់សិនបងសម្លាញ់!» អេនចាឡាឆ្លើយតប៖ «បងជាបុរសសំណព្វរបស់អូន។ អូនស្រឡាញ់បងច្រើនជាងនរណាៗទាំងអស់ គឺលើសពីសង្សារចាស់ៗទាំងប៉ុន្មានរបស់អូន។ ប៉ុន្តែ បងមិនអាចរំពឹងថា អូនលែងទៅរកសង្សារចាស់ៗរបស់អូនទាំងនោះ នោះឡើយ។ អូនបានជាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងពួកគាត់ អស់ជាច្រើនឆ្នាំមកហើយ។ អូននៅតែស្រឡាញ់ពួកគេ ហើយអូនចង់ចំណាយពេលសប្បាយរួមជាមួយនឹងពួកគេផងនោះដែរ។ គ្រាន់តែប៉ុណ្ណឹង នោះខុសអី?»

ជាក់ស្ដែង ឧទាហរណ៍នេះ មិនមែនជារូបភាពនៃគូស្រករពិតប្រាកដនោះទេ។ យើងមិនទាំងអាចនឹកស្រមៃថាមាននរណាម្នាក់ ដែលគេរៀបការហើយ ហើយបែរជារស់នៅ ក្នុងរបៀបមានទំនាក់ទំនងបែបដូចខាងលើនោះដែរ។ ពិតមែន ថាគ្មាននរណា គេចង់រៀបការជាមួយនឹងមនុស្សបែបប្រភេទ អេនចាឡា ដែលគាត់គិតថា ការបន្តមានទំនាក់ទំនងជាមួយនឹងសង្សារចាស់ៗរបស់គាត់ នោះជាជីវិតត្រឹមត្រូវនោះដែរ។

តែទោះជាយ៉ាងនេះក្ដី នេះជារបៀបដែលយើងម្នាក់ៗជាច្រើន បានប្រព្រឹត្ដចំពោះទំនាក់ទំនងរបស់យើង ជាមួយនឹងអង្គព្រះយេស៊ូវ។ 

នៅក្នុងព្រះគម្ពីរទាំងមូល ព្រះជាម្ចាស់បានប្រៀបធៀបទំនាក់ទំនងរបស់យើងជាមួយទ្រង់ ទៅនឹងទំនាក់ទំនងនៃជីវិតអាពាហ៍ពិពាហ៍។ នេះក៏ជារបៀបដែលព្រះជាម្ចាស់មានបន្ទូលអំពីទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងប្រជារាស្រ្ដអ៊ីស្រាអែល នៅក្នុងសម្ព័ន្ធមេត្រីចាស់ នោះដែរ។ គួរឱ្យចាប់អារម្មណ៍ណាស់ រៀងរាល់ពេលដែលព្រះជាម្ចាស់ មានបន្ទូលទៅដល់ប្រជារាស្រ្ដអ៊ីស្រាអែល តាមរយៈព្យាការីទ្រង់ អំពីការដែលពួកគេបានប្រព្រឹត្ដអំពើផិតក្បត់ប្រឆាំងនឹងព្រះ នោះទ្រង់តែងតែថ្លែងសំដៅទៅលើបញ្ហានៃការថ្វាយបង្គំរូបព្រះក្លែងក្លាយ។ 

យើងប្រហែលជាអាចគិតថា ការថ្វាយបង្គំរូបព្រះក្លែងក្លាយ គឺជាការថ្វាយបង្គំចំពោះរូបចម្លាក់ ប៉ុន្តែអ្វីដែលសំខាន់ នោះគឺជាទង្វើនៃការថ្វាយបង្គំ។ ព្រះជាម្ចាស់ឱ្យន័យដល់ការថ្វាយបង្គំ ជាលើកដំបូងនិងលើកឡើងមុនដំបូងនៅក្នុងអត្ថបទព្រះគម្ពីរ នៅក្នុងរឿងរបស់លោក អ័ប្រាហាំ និងអ៊ីសាក់។ នៅកន្លែងនេះ យើងឃើញថា ការថ្វាយបង្គំ នោះគឺជាការស្ដាប់បង្គាប់។ 

ការថ្វាយបង្គំ មិនមែនជាការច្រៀងចម្រៀងយឺតៗ ឬចម្រៀងដ៏ពិរោះនោះទេ។ ការថ្វាយបង្គំគឺជាការស្ដាប់បង្គាប់។ មិនថានៅក្នុងរបៀបដែលយើង "សម្ដែង" នៅក្នុងព្រះវិហារសំខាន់ប៉ុណ្ណានោះឡើយ។ ប្រសិនបើយើងមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង នោះយើងមិនបានថ្វាយបង្គំព្រះអង្គ ហើយតាមពិតទៅ យើងកំពុងរស់នៅក្នុងជីវិតកំផិត ដូច អេនចាឡា នោះវិញ។ 

តើការយល់ដឹងនៃការថ្វាយបង្គំបែបដូច្នេះ បំផ្លាស់បំប្រែ របៀបនៃការគិតរបស់អ្នក អំពីរបៀបរស់នៅរបស់គ្រីស្ទបរិស័ទ យ៉ាងដូចម្ដេចដែរ? 

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Killing Kryptonite With John Bevere

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែលសូភើមេន និងអ្នកប្រឈម នោះគឺថា មាននូវ គ្រីបតូណែក (Kryptonite) ឬហៅថា ភាពកម្សោយ ដែលនឹងមកលួចនូវកម្លាំងរបស់អ្នក។ គម្រោងអាននេះ នឹងជួយដល់អ្នក ឱ្យអាចដកឫសនៃភាពកម្សោយខាងឯព្រលឹងវិញ្ញាណ នៅក្នុងជីវិតរបស់អ្នក ដើម្បីឱ្យអ្នកអាចបំពេញនូវសក្ដានុពល ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយអាចនឹងឱបក្រសោបនូវជីវិតដែលគ្មានកំណត់ព្រំដែនរបស់អ្នកនោះវិញ។ 

More

យើង​ខ្ញុំ សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ចន និង លីហ្សា បឺវៀរ (នៃព័ន្ធកិច្ចអ្នកនាំសារអន្តរជាតិ-Messenger Int'l) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://killingkryptonite.com និង http://cloudlibrary.org/wp-content/plugins/download-monitor/download.php?id=5518