ព័ត៌មានគម្រោងអាន

ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere)គំរូ

Killing Kryptonite With John Bevere

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

តើឱ្យព្រះយេហូវ៉ា ដែលក្នុងចិត្ដមនុស្សចាត់ទុកថាជាព្រះកាលៃ មានទំនាក់ទំនងជាប់ពាក់ព័ន្ធនឹងពួកអ៊ីស្រាអែល បានយ៉ាងដូចម្ដេចទៅ? ហើយតើឱ្យព្រះយេស៊ូវ ដែលមនុស្សគិតថាទ្រង់ជាព្រះកាលៃ មានទំនាក់ទំនងជាប់ពាក់ព័ន្ធនឹងក្រុមជំនុំសព្វថ្ងៃ យ៉ាងដូចម្ដេចដែរ? ការគិតបែបយ៉ាងដូច្នេះ គឺក៏ដោយសារតែលទ្ធផលនៃដួងចិត្ដ ដែលរឹងរូស ចេញពីកង្វះនៃការកែប្រែចិត្ដដ៏ពិតប្រាកដ នោះដែរ។

ឥឡូវនេះ ចូរកុំមានចិត្ដរសាប់រសល់អី។ ខ្ញុំដឹងថា ការកែប្រែចិត្ដគំនិត ត្រូវបានអធិប្បាយ និងបង្រៀននៅតាមក្រុមជំនុំ ក្នុងរបៀបដែលបង្កើតជាចំណង ប៉ុន្តែការបង្រៀននេះ មិនមែនជាបែបនៃព្រះបន្ទូលព្រះ នោះទេ។ សេចក្ដីពិតនោះគឺថា យើងត្រូវការ ការកែប្រែចិត្ដ ពីព្រោះប្រសិនបើគ្មានការកែប្រែចិត្ដនោះទេ យើងនឹងមិនអាចទទួលបានបទពិសោធន៍ជីវិតរបស់ព្រះជាម្ចាស់ ដែលទ្រង់មានសម្រាប់រូបយើង នោះឡើយ។ 

អ្វីដែលខ្ញុំចង់មានន័យ នោះគឺថា អ្នកនឹងមិនអាចមាននូវសេចក្ដីជំនឿពិត នៅក្នុងអង្គព្រះយេស៊ូវ នោះឡើយ ប្រសិនបើគ្មានការកែប្រែចិត្ដចេញពីបាប ដែលយើងដឹងជាក់ប្រាកដ នៅក្នុងរូបយើងនោះ។ ហើយតើបាបគឺជាអ្វីដែរ? អំពើបាប គឺជា ប្រតិនិក្ខេបបទ ឬភាពនៃទង្វើទាំងឡាយ ដែលផ្ទុយពីអ្វី ដ៏ល្អបំផុត ដែលព្រះជាម្ចាស់មានសម្រាប់រូបយើងម្នាក់ៗ។

នេះមានន័យថា យើងមិនអាចត្រឡប់បែរទៅរកអង្គព្រះយេស៊ូវបានទេ ប្រសិនបើយើងបដិសេធ ក្នុងការដើរចេញពីអំពើបាប ដូចជា អំពើអសិលធម៌ផ្នែកផ្លូវភេទ ការនិយាយដើមគេ និងការមិនអត់ឱនទោស ជាដើម។ 

តើឱ្យអ្នកអាចនិយាយថាខ្លួន គឺជាគ្រីស្ទបរិស័ទម្នាក់ ហើយទាំងប៉ងចង់បន្តប្រព្រឹត្ដនូវអំពើបាបទាំងប៉ុន្មាន ក្នុងជីវិតរបស់អ្នកនោះ យ៉ាងដូចម្ដេចកើត? និយាយឱ្យត្រង់ទៅ នោះគឺថា មាននូវការបង្គាប់ឱ្យប្រព្រឹត្ដ សម្រាប់អាកប្បកិរិយារបស់យើង ដែលមានចែងជាង ៥០០ ចំណុច នៅក្នុង សម្ព័ន្ធមេត្រីថ្មី ឯណោះ។ ព្រះជាម្ចាស់ ទ្រង់ផ្ដល់នូវការបង្គាប់ការប្រព្រឹត្ដទាំងនោះ ពីព្រោះទ្រង់មិនអាចឈរនៅស្ងៀម ឬនិយាយបានថា បន្តអត់ទ្រាំចំពោះអ្វីដែលអាចបំផ្លាញរូបអ្នកនោះឡើយ—ដ្បិតដោយសារទ្រង់ស្រឡាញ់រូបអ្នកខ្លាំងដល់ម្ល៉េះ។ 

ប៉ុន្តែ ប្រសិនបើយើងនៅបន្តប្រកាន់ខ្ជាប់នូវបាបទាំងឡាយ ដែលព្រះគ្រីស្ទទ្រង់បានសុគតជួសយើងរួចហើយនោះ នោះអ្នកកំពុងតែបង្កើតនូវរូបព្រះយេស៊ូវកាលៃ ហើយជំនឿរបស់អ្នក គ្រាន់តែជាអ្វីអ្នកបានស្រមើស្រមៃតែប៉ុណ្ណោះ។ 

ការកែប្រែចិត្ដគំនិតតាមព្រះបន្ទូល មានចែងនៅក្នុងអត្ថបទព្រះគម្ពីរ ជាសកម្មភាពខ្ពស់បំផុត នៃការបន្ទាបខ្លួន ដោយបើកចំហជីវិតរបស់យើង ទៅកាន់ការអស្ចារ្យយ៉ាងស្ញប់ស្ញែងនៃព្រះគុណរបស់ព្រះជាម្ចាស់។ ជាក់ស្ដែង ព្រះជាម្ចាស់ទ្រង់សន្យាជាច្រើនដល់យើងថា ទ្រង់ប្រទានព្រះគុណ នៅពេលយើងចេះបន្ទាបរូបខ្លួនយើងផ្ទាល់ (យ៉ាកុប ៤ និង ១ ពេត្រុស ៥)។ ដោយហេតុនេះហើយ ការកែប្រែចិត្ដ នោះពិតជាសំខាន់ខ្លាំងណាស់... យើងមិនត្រូវមានការខ្មាស់អៀន ដោយសារទង្វើនេះឡើយ។ អ្នកស្វែងរកព្រះ និងអ្នកប្រកាសថាខ្លួនជាអ្នកជឿលើអង្គព្រះយេស៊ូវ ដូចគ្នា ត្រូវតែយល់ដឹងអំពីទង្វើនិងកិច្ចការនេះ។ ការនេះពិតជាសំខាន់ណាស់ ទៅដល់ជំនឿ និងសេចក្ដីសង្គ្រោះរបស់អ្នក!

ការកែប្រែចិត្ដ មានន័យថា ការបំផ្លាស់បំប្រែនូវចិត្ដគំនិតរបស់យើង នៅក្នុងទីជម្រៅដួងចិត្ដ ដែលទង្វើនោះ នឹងនាំមកនូវការផ្លាស់ប្រែ អត្តចរិត ដែលចេញពីក្នុងក្រអៅនៃរូបអង្គរបស់យើង។ នៅពេលណាយើងបែរវិលត្រឡប់ ទៅរកអង្គព្រះគ្រីស្ទ នោះទ្រង់បង្កើតរូបយើងជាថ្មី ផ្ដល់ឱ្យយើងនូវព្រះគុណ ដើម្បីឱ្យយើងអាចរស់នៅ ក្នុងលក្ខណៈដូចព្រះអង្គ។ 

ការកែប្រែចិត្ដតាមព្រះបន្ទូលព្រះ—ជាដំណើរឆ្ពោះទៅមុខ ក្នុងរបៀបនៃការបង្កើតឱ្យបានជាថ្មី នៅក្នុងអង្គព្រះគ្រីស្ទ ដោយចាំងឆ្លុះនូវធម្មជាតិនៃព្រះ និងពីសេចក្ដីល្អរបស់ទ្រង់ ទៅដល់ពិភពលោករបស់យើង។ តើមានការកោះអញ្ជើញណាមួយ ដែលធំសម្បើម ជាងនេះ ដែរឬទេ? 

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Killing Kryptonite With John Bevere

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែល...

More

យើង​ខ្ញុំ សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ចន និង លីហ្សា បឺវៀរ (នៃព័ន្ធកិច្ចអ្នកនាំសារអន្តរជាតិ-Messenger Int'l) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://killingkryptonite.com និង http://cloudlibrary.org/wp-content/plugins/download-monitor/download.php?id=5518

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ