១ ធីម៉ូថេ 4:1-5

១ ធីម៉ូថេ 4:1-5 គខប

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អារក្ស។ គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អារក្ស ។ ពួក​គេ​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ មិន​ឲ្យ​បរិភោគ​អាហារ​ខ្លះ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​ព្រះ‌គុណ។ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ទាំង​អស់ មិន​ត្រូវ​ចោល​ណា​មួយ​ឡើយ គឺ​ត្រូវ​ទទួល ទាំង​អរ​ព្រះ‌គុណ​វិញ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ និង​ពាក្យ​អរ​ព្រះ‌គុណ បាន​ធ្វើ​ឲ្យ​អាហារ​ទាំង​អស់​ទៅ​ជា​វិសុទ្ធ​ហើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ធីម៉ូថេ 4:1-5

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ