១ ធីម៉ូថេ 4:1-5

១ ធីម៉ូថេ 4:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស ដោយ‌សារ​ពុត​ត្បុត​របស់​ពួកមនុស្ស​កុហក ដែល​មន‌សិការ​របស់​គេ​ស្ពឹក គេ​ហាម​ប្រាម​មិន​ឲ្យ​យក​ប្តី​ប្រពន្ធ ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អស់​អ្នកដែល​ជឿ និង​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ។ ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក សុទ្ធ​តែ​ល្អ​ទាំង​អស់ ហើយ​មិន​ត្រូវ​ចោល​មួយ​ណា​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ ព្រោះ​អាហារ​ទាំង​នោះ​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល​របស់ព្រះ និង​សេចក្ដី​អធិស្ឋាន។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

១ ធីម៉ូថេ 4:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អារក្ស។ គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អារក្ស ។ ពួក​គេ​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ មិន​ឲ្យ​បរិភោគ​អាហារ​ខ្លះ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​ព្រះ‌គុណ។ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ទាំង​អស់ មិន​ត្រូវ​ចោល​ណា​មួយ​ឡើយ គឺ​ត្រូវ​ទទួល ទាំង​អរ​ព្រះ‌គុណ​វិញ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ និង​ពាក្យ​អរ​ព្រះ‌គុណ បាន​ធ្វើ​ឲ្យ​អាហារ​ទាំង​អស់​ទៅ​ជា​វិសុទ្ធ​ហើយ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

១ ធីម៉ូថេ 4:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​បន្ទូល​យ៉ាង​ជាក់​ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លាក‌ចាក‌ចេញ​ពី​សេចក្ដី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស ដោយ‌សារ​ពុត​មាយា​របស់​ពួក​អ្នក ដែល​ពោល​តែ​ពាក្យ​កុហក ទាំង​មាន​បញ្ញា​ចិត្ត​រលាក ព្រម​ទាំង​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ ហើយ​ឲ្យ​ត្រូវ​តម​អាហារ ដែល​ព្រះ​បាន​បង្កើត​មក សំរាប់​ពួក​អ្នក​ជឿ នឹង​ពួក​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត ឲ្យ​បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ ដ្បិត​សត្វ​ទាំង​អស់​ដែល​ព្រះ‌ទ្រង់​បង្កើត​មក នោះ​សុទ្ធ​តែ​ល្អ ហើយ​មិន​ត្រូវ​ចោល​១​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ ដ្បិត​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល ហើយ​សេចក្ដី​អធិស្ឋាន។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ