អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ
ថ្ងៃទី ៥
អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំនៅក្នុងគោលបំណងជីវិត
ដាវីឌ ត្រូវបានចាក់ប្រេងតាំងឱ្យក្លាយទៅជាស្ដេច នៅចន្លោះអាយុ ១៦ និង ១៩ ឆ្នាំ ប៉ុន្តែរហូតមកដល់អាយុ ៣០ ឆ្នាំ នោះទើបគាត់បានឡើងគ្រងរាជ្យ នៅលើប្រជាជាតិ អ៊ីស្រាអែល ជាផ្លូវការ។ នៅចន្លោះអាយុ ២៣ និង ៣០ ឆ្នាំ ដាវីឌបានទទួលរងនូវភាពក្រេវក្រោធពី ស្ដេច សូល ហើយនិងរងទុក្ខលំបាកជាច្រើនផ្សេងទៀត ប៉ុន្តែគាត់នៅតែបន្តស្មោះត្រង់ ហើយរង់ចាំនៅក្នុងគោលបំណងជីវិត ដែលព្រះជាម្ចាស់បានសន្យាចំពោះគាត់។
នៅក្នុងព្រះរាជ្យនៃព្រះ យើងពុំតែងតែទទួលបានពីអ្វី ដែលយើងចង់បាននោះទេ ហើយក៏មិនស្របតាមពេលវេលាដែលយើងចង់បានរហូតនោះដែរ។ ការរង់ចាំនោះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជីវិតដែលព្រះបានត្រាស់ហៅយើង ដើម្បីឱ្យយើងបានពេញវ័យនៅក្នុងព្រះគ្រីស្ទ។ ការរង់ចាំត្រៀមរៀបចំយើងសម្រាប់គោលបំណងជីវិត។ ការរង់ចាំពង្រឹងលើជំនឿរបស់យើង និងបង្រៀនយើងឱ្យចេះស៊ូទ្រាំ។
ព្រះជាម្ចាស់ទ្រង់ជ្រាប ក្នុងខណៈពេលដែល ស្ដេច ដាវីឌ ត្រូវការជំនាញ ការស៊ូទ្រាំ និងចំណេះដឹង ជាក់លាក់ទាំងឡាយ ដើម្បីឱ្យគាត់អាចដឹកនាំដោយមានប្រសិទ្ធភាព។ ខ្ញុំជឿថាព្រះជាម្ចាស់បានប្រទានអ្វីជាច្រើន ដែល ដាវីឌ ត្រូវការជាចាំបាច់ ក្នុងនាមរូបគាត់ត្រូវក្លាយខ្លួនធ្វើជាស្ដេច ក្នុងអំឡុងពេលទាំងប៉ុន្មានឆ្នាំនោះ។
ប្រាកដណាស់ថា អ្នកនឹងត្រូវត្រៀមរៀបចំខ្លួនដើម្បីគោលបំណងដែលព្រះបានប្រទានដល់ជីវិតរបស់អ្នក។ ប្រហែលជាក្នុងខណៈពេលដែលអ្នកត្រៀមខ្លួនរៀបចំដើរទៅក្នុងការត្រាស់ហៅ នោះព្រះជ្រាប ថាការត្រាស់ហៅនោះ តម្រូវឱ្យមានអ្វីខ្លះ ដែលអ្នកត្រូវការជាចាំបាច់។ ដូច្នេះ ចូរទុកចិត្តលើព្រះអង្គចុះ។ នៅពេលអ្នកទទួលបានអារម្មណ៍ថាព្រះត្រាស់ហៅអ្នកសម្រាប់ការអ្វីមួយ ប៉ុន្តែអ្នកមិនយល់ថាហេតុអ្វី បានជាពេលវេលារបស់អ្នកមិនទាន់មកដល់នៅឡើយ នោះចូរចងចាំ ថាព្រះកំពុងតែបណ្ដុះបណ្ដាលរូបអ្នក គឺដូចជាពេលព្រះអង្គបានបណ្ដុះបណ្ដាល ស្ដេច ដាវីឌ នោះដែរ។ ចូរអ្នកស្ដាប់បង្គាប់។ ចូរអ្នកនៅស្មោះត្រង់។ ចូរអ្នកបន្តនៅអត់ធ្មត់។ ហើយចូរប្រឹងនៅតែឧស្សាហ៍ចំពោះគោលបំណងជីវិតនោះ។ ព្រះជាម្ចាស់តែងតែមានគម្រោងផែនការល្អប្រសើរជាងគម្រោងផែនការដែលយើងមាន។ ចូរអធិស្ឋាននៅថ្ងៃនេះ សូមឱ្យដួងចិត្តរបស់អ្នក នៅបន្តចុះចូលទៅក្នុងគម្រោងផែនការនិងបំណងហឫទ័យដ៏ល្អឥតខ្ចោះរបស់ព្រះ។
អំពីគម្រោងអាននេះ
មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រះអង្គនឹងមានបន្ទូលណែនាំផ្លូវ មកកាន់ជីវិតរបស់យើង ប៉ុន្តែអ្វីដែលយើងទទួលបាន គឺវាមានតែក្ដីភ័យខ្លាច និងភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។ គម្រោនអានរយៈពេល ៧ ថ្ងៃនេះ នឹងនិយាយទៅកាន់ដួងចិត្តរបស់អ្នក អំពីរបៀបដែលអ្នកអាចកម្រើកបំណងហឫទ័យនៃព្រះ នៅពេលដែលព្រះ មើលទៅហាក់បីដូចជានៅស្ងប់ស្ងៀមពេក។
More