ដើរតាមព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សារបស់យើងគំរូ
![Following Jesus Our Mediator](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F23813%2F1280x720.jpg&w=3840&q=75)
ព្រះយេស៊ូ ជាអ្នកផ្សះផ្សារបស់យើង
នៅក្នុងមួយសប្ដាហ៍នេះពេញ យើងបានមើលឃើញថាព្រះយេស៊ូបានឈោងចាប់ទៅដល់ អ្នកក្រីក្រ អ្នកគេជិះជាន់ អ្នកមានចិត្តភ័យខ្លាច អ្នកមានបាប គឺសុទ្ធសឹងតែជាមនុស្សបាតសង្គម ដែលគ្មាននរណាចង់រាប់រក។ នៅក្នុងសកម្មភាពផ្សះផ្សាដ៏សម្បើម តាមរយៈ ការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ នោះព្រះអង្គបានស៊ូរែកការផ្ដន្ទាទោស សម្រាប់រាល់ទង្វើបាបទាំងឡាយ ដែលយើងបានប្រព្រឹត្ត ដើម្បីឱ្យយើងអាចផ្សះផ្សាជាមួយព្រះ ម្ដងជាស្រេច។
ដកស្រង់ពី វគ្គសិក្សាព្រះគម្ពីរនៅប៉ែកអាហ្រ្វិក យោងលើកំណត់ត្រារៀនសូត្រ ក្រោមចំណងជើងថា "ព្រះយេស៊ូ អ្នកផ្សះផ្សាមនុស្សជាតិ"៖
រឿងផ្សះផ្សា នោះជាអ្វីដែលវប្បធម៌នៃប្រជាជាតិនៅអាហ្រ្វិកកើតមកត្រូវដឹង ដោយវាជាឧបករណ៍ដ៏ខ្លាំងក្លាសម្រាប់ការដោះស្រាយវិបត្តិ។ តាមប្រពៃណី ពិធីរៀបអាពាហ៍ពិពាហ៍ភាគច្រើន នៅអាហ្រ្វិក ត្រូវធ្វើឡើង ក្រោមវត្តមានរបស់ឪពុកម្ដាយធម៌។ មនុស្សទាំងនោះ គឺជាអ្នកដែលដៃគូស្នេហ៍ គេទៅរកនៅពេលគេមានវិបត្តិបញ្ហា ហើយត្រូវការកិច្ចអន្តរាគមន៍។ នៅពេលសហគមន៍ជួបវិបត្តិនាពេលសព្វថ្ងៃនេះ នោះមានចាស់ទុំ ពីសាច់ញាតិសងខាង ត្រូវមកជួបជុំគ្នា ក្រោមវត្តមានរបស់ភាគីទីបី ដើម្បីធ្វើការចរចាររកសន្តិភាព។ នៅពេលប្រទេសនានាជាប់ក្នុងវិបត្តិនៃសង្គ្រាម នោះមានអង្គការសហប្រជាជាតិ បញ្ជូនអ្នកការទូតសន្តិភាព ដើម្បីឱ្យមកបញ្ចប់ចម្បាំងនិងការទាស់ទែងគ្នាទាំងឡាយ។ ឪពុកម្ដាយធម៌ ភាគីទីបី និងអ្នកការទូតសន្តិភាព សុទ្ធសឹងតែបំពេញមុខងារជាអ្នកផ្សះផ្សា។ ពួកគេធ្វើការស្រុះស្រួល និងផ្សះផ្សារវាងភាគី ដែលមានវិបត្តិ ដើម្បីជួយស្ដារឱ្យមានភាពសុខដុម និងសន្តិភាពសាជាថ្មី។
ព្រះគ្រិស្ដបានយាងមកក្នុងនាមជាអ្នកផ្សះផ្សា—ព្រះអង្គគឺជាអ្នកផ្សះផ្សាដ៏ល្អឥតខ្ចោះ។ ព្រះអង្គគ្មានបាប ហើយព្រះអង្គគ្មានជាប់ទោសអ្វីលើបទឧក្រិដ្ឋដែលយើងបានប្រព្រឹត្តឡើយ។ តែទោះជាយ៉ាងនេះ ក្នុងនាមជាអ្នកផ្សះផ្សារវាងអ្នកមានអំណាចនឹងអ្នកគ្មានអំណាចសោះ នោះព្រះអង្គបានទទួលយកទីកន្លែងជំនួសយើង។
ព្រះគ្រិស្ដបានបង់ថ្លៃតម្លៃយ៉ាងធ្ងន់អនេក ហើយបន្ទាប់មកព្រះអង្គបានសន្យាថាអស់អ្នកណាដែលជឿលើព្រះអង្គនឹងមិនទទួលទណ្ឌកម្មនោះឡើយ។ ជួសវិញ អ្នកដែលជឿលើព្រះអង្គ គេនឹងទទួលបានជីវិតអស់កល្បជានិច្ច។ តាមរយៈព្រះគ្រិស្ដ និងមានតែតាមរយៈព្រះអង្គតែមួយប៉ុណ្ណោះ ទើបមនុស្សអាចមានសន្តិភាពជាមួយនឹងព្រះជាម្ចាស់បាន។ «ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស ព្រះអង្គបានថ្វាយព្រះអង្គទ្រង់ ជាថ្លៃលោះមនុស្សទាំងអស់» (១ ធីម៉ូថេ ២៖៥-៦ គកស១៦)។
ឆ្លុះបញ្ចាំង ឬពិភាក្សា
តើហេតុអ្វីបានជាយើងត្រូវការព្រះយេស៊ូឱ្យធ្វើជាអ្នកផ្សះផ្សារបស់យើង?
ព្រះយេស៊ូបានបម្រើនៅក្នុងនាមជាអ្នកផ្សះផ្សាយ៉ាងល្អឥតខ្ចោះ ទាំងទទួលយកទណ្ឌកម្មដែលយើងសក្ដិសមនឹងទទួលសម្រាប់អំពើបាបរបស់យើង។ តើអ្នកគិតថា ហេតុអ្វីបានជាព្រះយេស៊ូហ៊ានធ្វើយ៉ាងដូច្នេះ សម្រាប់យើងរាល់គ្នា?
តើអ្នកមានសន្តិភាពជាមួយនឹងព្រះហើយឬនៅ? ប្រសិនបើអត់ទាន់ទេ តើមានផ្លូវតែមួយណា ដែលអ្នកអាចជានាជាមួយនឹងព្រះបាន?
ប្រសិនបើអ្នកមិនទាន់បានដាក់សេចក្ដីទុកចិត្តរបស់អ្នកនៅក្នុងអង្គព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សាដ៏អស្ចារ្យនៃប្រជាជាតិ នោះទេ ចូរកុំអនុញ្ញាតឱ្យមួយថ្ងៃទៀតកន្លងហួសទៅ ដោយមិនបានស្វែងរកនរណាម្នាក់ឱ្យអធិស្ឋានពីការនេះជាមួយនឹងរូបអ្នក នោះឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Following Jesus Our Mediator](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F23813%2F1280x720.jpg&w=3840&q=75)
អ្នកសុំទានជាជនពិការភ្នែក ស្រែកដង្ហោយទាំងអន្ទះអន្ទែង នៅក្បែរផ្លូវដើរ។ ស្រ្តីប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ដែលត្រូវបានគេស្អប់ខ្ពើម ដោយសង្គមមនុស្សថ្លៃថ្នូរ។ អ្នកបម្រើដ៏ពុករលួយក្នុងជួររដ្ឋាភិបាល ទាំងមានមនុស្សគ្រប់គ្នាគេស្អប់ – តើមនុស្សអស់ទាំងនេះ ដែលកំពុងស្ថិតនៅឯជាយនៃក្ដីសង្ឃឹម គេអាចមកទាក់ទងព្រះដ៏វិសុទ្ធបានដោយរបៀបណា? ដោយយោងលើគំហើញគំនិតនៃកណ្ឌគម្ពីរលូកា ដកស្រង់ពីកម្មវិធីសិក្សាព្រះគម្ពីរពីប៉ែកអាហ្រ្វិក ចូរអ្នកដើរតាមព្រះយេស៊ូ ក្នុងខណៈពេលព្រះអង្គ ធ្វើជាស្ពាន ក្នុងទីចន្លោះរវាងព្រះជាម្ចាស់ ហើយនិងមនុស្ស ដែលគេរាប់ចាត់ទុកថាជាមនុស្សបាតសង្គម។
More