ដើរតាមព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សារបស់យើងគំរូ

Following Jesus Our Mediator

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

ព្រះយេស៊ូ និងអ្នកភិតភ័យ

គ្មានការភ័យខ្លាចណា ដែលព្រះយេស៊ូ មិនអាចជួយឱ្យយើងប្រឈមនឹងវាបានទេ។ គ្មានភាពងងឹតណា ដែលសែនជ្រៅ រហូតដល់ពន្លឺរបស់ព្រះអង្គ មិនអាចចាំងទម្លុះវាបាននោះដែរ។

ដកស្រង់ពី វគ្គសិក្សាព្រះគម្ពីរនៅប៉ែកអាហ្រ្វិក យោងលើកំណត់ត្រារៀនសូត្រ ក្រោមចំណងជើងថា "ពន្លឺនៃជីវិត"៖

មានទីកន្លែងជាច្រើន ដែលពេលងងឹតមកដល់ វានឹងដៅពីភាពញញើត និងភាពភ័យខ្លាច ដោយព្រោះមានការចាំឆ្មក់បង្កឱ្យមានគ្រោះភ័យជាខ្លាំង។ ទង្វើអាក្រក់និងបទឧក្រិដ្ឋកម្ម នោះកើតមានឡើង ក្រោមស្បៃនៃភាពងងឹត។ អំពើនៃមេធ្មប់និងគ្រូវេទមន្ត ការលួចប្លន់ ការកាប់សម្លាប់ ទង្វើប្រាសចាកសីលធម៌ និងភាពស្រវឹងសើមជោក នោះក៏កើតឡើងនាពេលយប់ងងឹតដូចគ្នា។ ឃាតករ អ្នករត់ការផ្លូវងងឹត ហើយនិងអ្នករកប្រឹក្សាពីព្រលឹងខ្មោច ពួកគេលាក់ខ្លួនក្រោមគម្របនៃភាពងងឹត។ អ្នកណាដែលស្រពិចស្រពិលមិនដឹងថាមានរឿងអ្វីកើតឡើងនាពេលរាត្រី (ស្រមោលនៃក្ដីងងឹត) នោះគេនឹងរំពឹងរង់ចាំថ្ងៃរះឱ្យមកដល់ឆាប់ៗ។ 

ប៉ុន្តែ បើនរណានៅជាប់ជាមួយនឹងព្រះយេស៊ូ នោះគេមិនចាំបាច់ភ័យខ្លាចនូវភាពងងឹតឡើយ ដោយសារតែនៅពេលគេជ្រើសរើសដើរតាមព្រះអង្គ នោះគេលែងដើរនៅក្នុងភាពងងឹតទៀតហើយ។ ប៉ុន្តែគេដើរនៅក្នុងអំណរនៃពន្លឺរបស់ព្រះអង្គវិញ។ តាមពិតទៅ ព្រះអង្គមាននាមថា ពន្លឺនៃពិភពលោក ដែលមានចែងនៅក្នុង គម្ពីរដំណឹងល្អ ដោយលោក យ៉ូហាន។ អស់អ្នកណាដែលចង់ទទួលបានពន្លឺ ដោយសារតែវត្តមាននៃព្រះគ្រិស្ដ—ដែលជាព្រះប្រទានក្ដីសង្ឃឹមនិងមាគ៌ានៃជីវិត—គេត្រូវតែសម្គាល់ខ្លួនរបស់គេជាមួយនឹងព្រះគ្រិស្ដដោយជំនឿ។ នេះគឺជារបៀបតែមួយ ដែលគេអាច "បំពេញដោយពន្លឺ ទាំងគ្មានជ្រុងឬកន្លុកកន្លៀតងងឹត... គេចែងចាំង ប្រៀបដូចជាពន្លឺភ្លើងហ្វា ចាំងពាសពេញក្នុងខ្លួនរបស់គេ" (លូកា ១១៖៣៦)។ ការអនុញ្ញាតឱ្យព្រះយេស៊ូ ដែលជាពន្លឺនៃពិភពលោក បំពេញជីវិតរបស់អ្នក នោះគឺជាវិធីតែមួយ ដែលអ្នកអាចគេចចេញពីភាពជំពាក់ជំពិននៃភាពងងឹតនៃពិភពលោក ហើយនិងការកម្សាន្ដបែបបញ្ឆោតចិត្តទាំងប៉ុន្មានរបស់វា។

ឆ្លុះបញ្ចាំង ឬពិភាក្សា

នៅក្នុង ១ យ៉ូហាន ១៖៥ មានចែងថា៖ «ព្រះ‌ទ្រង់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​ណានៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ»។ តើហេតុអ្វីបានវាជារឿងសំខាន់ដែលព្រះយេស៊ូ បានទទួលនាមជា ពន្លឺនៃពិភពលោក ហើយដោយថា គ្មានសេចក្ដីងងឹតណា នៅក្នុងព្រះអង្គទាល់តែសោះ យ៉ាងដូច្នេះ?

តើអ្នកអាចបរិយាយពីភាពខុសគ្នារវាងជីវិតរស់នៅក្នុងភាពងងឹត និងជីវិតរស់នៅក្នុងពន្លឺ ដែរឬទេ? តើនៅក្នុងជីវិតបែបមួយណា ដែលអ្នកចង់រស់នៅ?

តើមានក្ដីភ័យខ្លាច ឬផ្នែកណាខ្លះនៃភាពងងឹតក្នុងជីវិតរបស់អ្នក ដែលកំពុងតែរារាំងអ្នកមិនឱ្យទទួលបានពន្លឺនៃជីវិតរបស់ព្រះ ឱ្យចែងចាំងនៅក្នុងជីវិតរបស់អ្នក? តើអ្នកនឹងទូលសូមឱ្យព្រះអង្គយាងមក ដើម្បីបញ្ចាំងពន្លឺបន្សុទ្ធ នៅក្នុងទីកន្លុកកន្លៀតងងឹតនៃជីវិតរបស់អ្នក ដែរឬយ៉ាងណា?

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Following Jesus Our Mediator

អ្នកសុំទានជាជនពិការភ្នែក ស្រែកដង្ហោយទាំងអន្ទះអន្ទែង នៅក្បែរផ្លូវដើរ។ ស្រ្តីប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ដែលត្រូវបានគេស្អប់ខ្ពើម ដោយសង្គមមនុស្សថ្លៃថ្នូរ។ អ្នកបម្រើដ៏ពុករលួយក្នុងជួររដ្ឋាភិបាល ទាំងមានមនុស្សគ្រប់គ្នាគេស្អប់ – តើមនុស្សអស់ទាំងនេះ ដែលកំពុងស្ថិតនៅឯជាយនៃក្ដីសង្ឃឹម គេអាចមកទាក់ទងព្រះដ៏វិសុទ្ធបានដោយរបៀបណា? ដោយយោងលើគំហើញគំនិតនៃកណ្ឌគម្ពីរលូកា ដកស្រង់ពីកម្មវិធីសិក្សាព្រះគម្ពីរពីប៉ែកអាហ្រ្វិក ចូរអ្នកដើរតាមព្រះយេស៊ូ ក្នុងខណៈពេលព្រះអង្គ ធ្វើជាស្ពាន ក្នុងទីចន្លោះរវាងព្រះជាម្ចាស់ ហើយនិងមនុស្ស ដែលគេរាប់ចាត់ទុកថាជាមនុស្សបាតសង្គម។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះព័ន្ធកិច្ច អូអេស៊ីស អន្តរជាតិ (Oasis International Ltd) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://Oasisinternationalpublishing.com