ដើរតាមព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សារបស់យើងគំរូ

Following Jesus Our Mediator

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

ព្រះយេស៊ូនិងអ្នកក្រ

ភាពក្រីក្រមានទម្រង់ជាច្រើន ទាំងខាងវិញ្ញាណ និងទាំងខាងរបស់របរផង។ ព្រះយេស៊ូឈោងទៅប៉ះពាល់ដល់អស់មនុស្សនៅក្នុងគ្រប់ប្រភេទនៃភាពក្រីក្រ។

ដកស្រង់ពី វគ្គសិក្សាព្រះគម្ពីរពីប៉ែកអាហ្រ្វិក យោងលើកំណត់ត្រាអនុវត្តមានចំណងជើងថា "ភាពក្រីក្រខាងឯវិញ្ញាណ"៖

មានអ្នកក្រជាច្រើននាក់ បានមកជួបជុំគ្នា ដើម្បីស្ដាប់ពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូនៅឯជើងភ្នំ។ ពួកគេដឹងថា គេត្រូវការជំនួយជាប្រចាំថ្ងៃ ដើម្បីឱ្យគេអាចបន្តរស់នៅបាន។ ព្រះយេស៊ូបានដាស់ចំណាប់អារម្មណ៍របស់ពួកគេ ហើយសន្យាឱ្យពួកគេ មាននគរព្រះ ជាកេរ្តិ៍មរតក ដែលនៅទីនោះ គឺមានពេញដោយ អំណរ ការព្យាបាល និងព្រះពរពេញលេញរបស់ព្រះ។ ដើម្បីទទួលបានពីសេចក្ដីសន្យា នោះពួកគេត្រូវទទួលស្គាល់ថាពួកគេត្រូវការព្រះអង្គ។ ព្រះយេស៊ូវបានប្រើអ្នកក្រ ដើម្បីបង្ហាញពីសេចក្ដីត្រូវការរបស់មនុស្សគ្រប់គ្នា ដើម្បីឱ្យគេចូលទៅចំពោះព្រះ បន្ទាប់ពីពួកគេដឹងអំពីភាពក្រីក្ររបស់ខ្លួន។ 

មនុស្សដែលខូចខាតខាងរូបកាយ ជារឿយៗតែងមានទឹកចិត្តនិងសីលធម៌ទាប ហើយមិនសូវមានការជំរុញទឹកចិត្ត ដើម្បីធ្វើអ្វីមួយនោះទេ។ ពួកគេធ្លាក់បាក់ទឹកចិត្ត ហើយប្រហែលជាគ្មានហេតុផល សម្រាប់បន្តរស់នៅទៀតផង។ យ៉ាប់យ៉ឺនជាងនេះ មនុស្សប្រភេទដូច្នោះ ពួកគេមិនអាចដាក់ក្ដីសង្ឃឹមរបស់ពួកគេ ទៅលើវិធានការនយោបាយ ឬប្រព័ន្ធសន្តិសុខសង្គមនោះដែរ។ ពិភពលោក និងភាពអយុត្តិធម៌ទាំងឡាយ បានបំបាក់វិញ្ញាណរបស់គេឱ្យធ្លាក់និងជាប់នៅក្នុងភាពក្រីក្រ។ នៅក្នុងគ្រានៃក្ដីអស់សង្ឃឹមទាំងនេះ មានតែព្រះរាជ្យនៃព្រះប៉ុណ្ណោះ ដែលអាចស្ដារឱ្យគេមានក្ដីសង្ឃឹមឡើងជាថ្មីបាន។ 

ព្រះរាជ្យនគរនៃព្រះ មិនមែនសម្រាប់តែអ្នកក្រ ឬអ្នកមានទេ ប៉ុន្តែគឺសម្រាប់មនុស្សគ្រប់គ្នា ដែលពួកគេដឹងខ្លួនពីសេចក្ដីត្រូវការរបស់គេ សម្រាប់ព្រះ។ ប្រសិនបើយើងក្រ នោះយើងមិនត្រូវស្អប់ខ្ពើមចំពោះចំណេះដឹងដំបូង ដែលដឹងថាខ្លួនក្រនេះទេ ព្រោះនៅគ្រានោះ វាអាចអនុញ្ញាតឱ្យយើងដឹង ថាយើងមានតម្រូវការប៉ុនណាសម្រាប់ព្រះ។ វាគឺជាការយល់ដឹងចំពោះតម្រូវការផ្ទាល់ខ្លួនរបស់យើងនោះហើយ ដែលអនុញ្ញាតឱ្យយើងមកទទួល និងបានស្នងនូវកេរ្តិ៍មរតកនៃនគរស្ថានសួគ៌ ធ្វើជារបស់ខ្លួនយើងផ្ទាល់។

ឆ្លុះបញ្ចាំង ឬពិភាក្សា

តើនៅក្នុងរបៀបណាខ្លះ ដែលអ្នកធ្លាប់ឆ្លងកាត់ភាពក្រីក្រ ឬភាពអយុត្តិធម៌នៅក្នុងជីវិតរបស់អ្នក? តើបទពិសោធន៍អស់ទាំងនេះ បានប៉ះពាល់ដល់ជីវិត ហើយនិងរបៀបដែលអ្នករស់នៅយ៉ាងដូចម្ដេចខ្លះ?

តើហេតុអ្វីបានជាវាសំខាន់ដែលថាព្រះរាជ្យនៃព្រះ នោះមិនមែនគ្រាន់តែសម្រាប់អ្នកមាន ឬសម្រាប់អស់អ្នកដែលមានប្រៀបជាងគេទាំងឡាយនោះ?

តើភាពអយុត្តិធម៌នៃពិភពលោក ហើយនិងស្ថានភាពនៃភាពក្រីក្រ អាចជួយឱ្យយើងយល់ពីសេចក្ដីត្រូវការរបស់យើងសម្រាប់ព្រះ បានដោយរបៀបណា?

តើនៅក្នុងរបៀបណាខ្លះ ដែលព្រះបន្ទូលរបស់ព្រះយេស៊ូ គឺជាដំណឹងល្អ ទៅដល់អស់អ្នកដែលកំពុងតែប្រឈមនឹងភាពអយុត្តិធម៌?

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Following Jesus Our Mediator

អ្នកសុំទានជាជនពិការភ្នែក ស្រែកដង្ហោយទាំងអន្ទះអន្ទែង នៅក្បែរផ្លូវដើរ។ ស្រ្តីប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ដែលត្រូវបានគេស្អប់ខ្ពើម ដោយសង្គមមនុស្សថ្លៃថ្នូរ។ អ្នកបម្រើដ៏ពុករលួយក្នុងជួររដ្ឋាភិបាល ទាំងមានមនុស្សគ្រប់គ្នាគេស្អប់ – តើមនុស្សអស់ទាំងនេះ ដែលកំពុងស្ថិតនៅឯជាយនៃក្ដីសង្ឃឹម គេអាចមកទាក់ទងព្រះដ៏វិសុទ្ធបានដោយរបៀបណា? ដោយយោងលើគំហើញគំនិតនៃកណ្ឌគម្ពីរលូកា ដកស្រង់ពីកម្មវិធីសិក្សាព្រះគម្ពីរពីប៉ែកអាហ្រ្វិក ចូរអ្នកដើរតាមព្រះយេស៊ូ ក្នុងខណៈពេលព្រះអង្គ ធ្វើជាស្ពាន ក្នុងទីចន្លោះរវាងព្រះជាម្ចាស់ ហើយនិងមនុស្ស ដែលគេរាប់ចាត់ទុកថាជាមនុស្សបាតសង្គម។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះព័ន្ធកិច្ច អូអេស៊ីស អន្តរជាតិ (Oasis International Ltd) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://Oasisinternationalpublishing.com