ចងចាំនូវរាល់អ្វីៗដែលព្រះជាម្ចាស់បានធ្វើគំរូ

Remembering All God Has Done

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

ប្រសិនបើបងប្អូនបានទទួលអង្គព្រះយេស៊ូជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់បងប្អូន នោះមានន័យថា បងប្អូនបានកើតជាថ្មីហើយ។ «អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ!»។ ប៉ុន្មានថ្ងៃកន្លងនៅក្នុងសប្ដាហ៍នេះ បងប្អូនបានសម្លឹងមើលទៅកាន់អតីតកាល ដើម្បីរំឮកនូវព្រះចេស្ដារបស់ព្រះ សេចក្ដីស្មោះត្រង់របស់ទ្រង់​ បងប្អូនមួយចំនួនដែលព្រះអង្គបានប្រើ ក្នុងការអភិវឌ្ឍន៍ឲ្យបងប្អូនបានល្អប្រសើរឡើង ក្នុងនាមជាមនុស្ស ហើយនិង ការលះបង់ដ៏ធំធេងបំផុតដែលព្រះគ្រិស្ដបានធ្វើសម្រាប់យើងរាល់គ្នា។ នៅថ្ងៃនេះ ចូរសញ្ជឹងគិតទៅលើពាក្យពេចន៍ដែលមាននៅក្នុងអត្ថបទគម្ពីរ ២ កូរិនថូស ៥៖១១-២១ ដែលចែងអំពីព្រះចេស្ដានៃការប្រោសរបស់ព្រះជាម្ចាស់ក្នុងការអត់អោនទោសយើង។ គ្មានអ្វីដែលមានអំណាចខ្លាំងក្លា ស្មោះត្រង់ ពេញដោយការលះបង់ និង នាំឲ្យមានជីវិតផ្លាស់ប្រែជាងការអត់អោនទោស ដែលព្រះជាម្ចាស់ទ្រង់បានប្រទានជូនដល់បងប្អូន តាមរយៈបុត្រាព្រះ ដែលជាអង្គព្រះយេស៊ូគ្រិស្ដនោះឡើយ។ នៅថ្ងៃនេះ ចូរចងចាំនូវជីវិតផ្លាស់ប្រែ ដែលបងប្អូនបានទទួលមានបទពិសោធន៍ តាមរយៈការអត់អោនទោសរបស់ព្រះជាម្ចាស់។ ចូរបំភ្លេចចោលឲ្យអស់ នូវជីវិតចាស់ រួចទទួលចងចាំអំពីថ្ងៃដែលជីវិតរបស់បងប្អូនបានបំផ្លាស់បំប្រែជារៀងរហូតវិញ។ ចូរសរសើរតម្កើងព្រះជាម្ចាស់ ហើយអរព្រះគុណទ្រង់សម្រាប់ជីវិតថ្មីដែលបងប្អូនមាននៅក្នុងអង្គព្រះគ្រិស្ដ។

អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Remembering All God Has Done

ជានិន្នាការពីធម្មជាតិទេ ដែលយើងភាគច្រើនតែងសម្លឹងមើលទៅកាន់អនាគតកាល ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវអតីតកាលនោះឡើយ។ គម្រោងអាននេះ បានរៀបចំគ្រោងឡើង សម្រាប់បងប្អូន ក្នុងរយៈពេល ៥ថ្ងៃ ដើម្បីជាប្រយោជន៍ជួយឲ្យបងប្អូនចងចាំនូវអ្វីៗដែលព្រះជាម្ចាស់ទ្រង់បានធ្វើ ក្នុងការកែច្នៃបំពេញបងប្អូន ឲ្យបានក្លាយទៅជាមនុស្សម្នាក់ ដែលទ្រង់សព្វព្រះទ័យ រហូតមកដល់ថ្ងៃនេះ។ ជារៀងរាល់ថ្ងៃ តាមគម្រោង បងប្អូននឹងទទួលបាននូវខគម្ពីរ និងការរៀបចំបរិយាយខ្លីអំពីអត្ថបទគម្ពីរនោះ ដើម្បីជួយឲ្យបងប្អូនអាចចងចាំនូវពេលវេលាសំខាន់ៗ ក្នុងដំណើរជីវិតដែលបងប្អូនដើរជាមួយព្រះគ្រិស្ដ។ សម្រាប់អត្ថបទបន្ថែម សូមចូលទៅកាន់ finds.life.church

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church