ចងចាំនូវរាល់អ្វីៗដែលព្រះជាម្ចាស់បានធ្វើគំរូ

Remembering All God Has Done

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

ទង្វើនៃការរួមប្រកបគ្នា (ក្នុងពិធីជប់លៀងព្រះអម្ចាស់) គឺជាសកម្មភាពនៃការរំឮកមួយ។ នៅក្នុងខ ១៩ ព្រះយេស៊ូ មានបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឮកដល់ខ្ញុំ»។ នៅពេលណាដែលយើង ចូលរួមទទួលទាននៅក្នុងពីធីជប់លៀងព្រះអម្ចាស់ យើងកំពុងរំឮកនូវការលះបង់ដ៏ធំធេងបំផុត ដែលព្រះគ្រិស្ដទ្រង់បានធ្វើនៅលើឈើឆ្កាងដោយការសុគតរបស់ទ្រង់សម្រាប់អំពើបាបរបស់យើង។ ចូរចំណាយពេលថ្ងៃនេះ ក្នុងការចងចាំនូវការលះបង់របស់ព្រះគ្រិស្ដ។ ដោយសារតែការសុគតនិងការរស់ឡើងវិញរបស់ព្រះអង្គ បងប្អូនទទួលបាននូវជីវិតថ្មី ដូច្នេះហើយ ចូរកុំភ្លេចឡើយនូវការលះបង់ដ៏ធំធេងបំផុត ដែលព្រះគ្រិស្ដទ្រង់បានធ្វើជំនួសយើងរាល់គ្នា។ អនាគតកាលទាំងមូលរបស់បងប្អូនត្រូវបានផ្លាស់ប្រែទាំងស្រុង។ ប្រសិនបើបងប្អូនមានអារម្មណ៍សុខស្រួលដឹងពីពិធីនេះ ចូរចូលរួមការធ្វើពីធីជប់លៀងព្រះអម្ចាស់ចុះ នៅថ្ងៃនេះ។ ក្នុងខណៈពេលដែលបងប្អូនចូលរួមក្នុងពិធីជប់លៀងព្រះអម្ចាស់ ចូរធ្វើដូចអ្វីដែលព្រះយេស៊ូទ្រង់បានបង្គាប់ និងរំឮកអំពីទ្រង់ ក្នុងពេលដែលបងប្អូនចូលរួមប្រកបក្នុងពិធីនៃព្រះគុណដ៏វិសុទ្ធនេះ។

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Remembering All God Has Done

ជានិន្នាការពីធម្មជាតិទេ ដែលយើងភាគច្រើនតែងសម្លឹងមើលទៅកាន់អនាគតកាល ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវអតីតកាលនោះឡើយ។ គម្រោងអាននេះ បានរៀបចំគ្រោងឡើង សម្រាប់បងប្អូន ក្នុងរយៈពេល ៥ថ្ងៃ ដើម្បីជាប្រយោជន៍ជួយឲ្យបងប្អូនចងចាំនូវអ្វីៗដែលព្រះជាម្ចាស់ទ្រង់បានធ្វើ ក្នុងការកែច្នៃបំពេញបងប្អូន ឲ្យបានក្លាយទៅជាមនុស្សម្នាក់ ដែលទ្រង់សព្វព្រះទ័យ រហូតមកដល់ថ្ងៃនេះ។ ជារៀងរាល់ថ្ងៃ តាមគម្រោង បងប្អូននឹងទទួលបាននូវខគម្ពីរ និងការរៀបចំបរិយាយខ្លីអំពីអត្ថបទគម្ពីរនោះ ដើម្បីជួយឲ្យបងប្អូនអាចចងចាំនូវពេលវេលាសំខាន់ៗ ក្នុងដំណើរជីវិតដែលបងប្អូនដើរជាមួយព្រះគ្រិស្ដ។ សម្រាប់អត្ថបទបន្ថែម សូមចូលទៅកាន់ finds.life.church

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church