ចងចាំនូវរាល់អ្វីៗដែលព្រះជាម្ចាស់បានធ្វើគំរូ
របៀបមួយដែលព្រះជាម្ចាស់ទ្រង់អភិវឌ្ឍយើងរាល់គ្នា នោះគឺតាមរយៈគតិបណ្ឌិតរបស់បងប្អូនដទៃផ្សេងទៀត ដែលស្របទៅតាមព្រះប្រាជ្ញាញាណនៃព្រះ ហើយការបង្រៀននោះ បានបង្ហាញឲ្យយើងឃើញ តាមរយៈមនុស្សដែលយើងយកជាគំរូដែរ។ នៅក្នុងអត្ថបទគម្ពីរ ១ ពេត្រុស ៥៖១-១១ គឺជាអត្ថបទគម្ពីរមួយ ដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការផ្ដល់ដំបូន្មាន ទៅកាន់អ្នកដទៃ ហើយនិងការត្រៀមចិត្ដឲ្យយើងអាចឲ្យព្រះជាម្ចាស់ប្រើប្រាស់យើង ដើម្បីជួយសូនឲ្យអ្នកដទៃ បានក្លាយដូចជារូបអង្គរបស់ព្រះផង។ តើនរណាខ្លះដែលជាអ្នកជួយផ្ដល់ដំបូន្មាននៅក្នុងជីវិតរបស់បងប្អូន ហើយពួកគាត់បានជួយដល់បងប្អូន ដើម្បីឲ្យបងប្អូនអាចមានលក្ខណៈដូចសព្វថ្ងៃ ក្នុងទំនាក់ទំនងរបស់បងប្អូនជាមួយនឹងអង្គព្រះគ្រិស្ដ? អ្នកនោះប្រហែលជា អ្នកផ្ដល់ដំបូន្មាន គ្រូបង្រៀន គ្រូគង្វាល សមាជិកគ្រួសារណាម្នាក់ ឬ ប្រហែលជាមិត្ដជិតស្និទ្ធដែលបានដាក់ទុន តាមរយៈ បញ្ញា ចំណេះដឹង និង បទពិសោធន៍របស់ពួកគាត់មកកាន់ក្នុងជីវិតរបស់បងប្អូន។ ចូរចំណាយពេលក្នុងការចងចាំនូវមនុស្សសំខាន់ៗទាំងនោះ ដែលព្រះជាម្ចាស់ទ្រង់បានបញ្ជូនមកក្នុងជីវិតរបស់បងប្អូន។ ចូរកុំភ្លេចនូវការដាក់ទុនរបស់ពួកគាត់ ដែលបានធ្វើក្នុងជីវិតរបស់បងប្អូននោះឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ជានិន្នាការពីធម្មជាតិទេ ដែលយើងភាគច្រើនតែងសម្លឹងមើលទៅកាន់អនាគតកាល ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវអតីតកាលនោះឡើយ។ គម្រោងអាននេះ បានរៀបចំគ្រោងឡើង សម្រាប់បងប្អូន ក្នុងរយៈពេល ៥ថ្ងៃ ដើម្បីជាប្រយោជន៍ជួយឲ្យបងប្អូនចងចាំនូវអ្វីៗដែលព្រះជាម្ចាស់ទ្រង់បានធ្វើ ក្នុងការកែច្នៃបំពេញបងប្អូន ឲ្យបានក្លាយទៅជាមនុស្សម្នាក់ ដែលទ្រង់សព្វព្រះទ័យ រហូតមកដល់ថ្ងៃនេះ។ ជារៀងរាល់ថ្ងៃ តាមគម្រោង បងប្អូននឹងទទួលបាននូវខគម្ពីរ និងការរៀបចំបរិយាយខ្លីអំពីអត្ថបទគម្ពីរនោះ ដើម្បីជួយឲ្យបងប្អូនអាចចងចាំនូវពេលវេលាសំខាន់ៗ ក្នុងដំណើរជីវិតដែលបងប្អូនដើរជាមួយព្រះគ្រិស្ដ។ សម្រាប់អត្ថបទបន្ថែម សូមចូលទៅកាន់ finds.life.church
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church